ប្រវត្តិ​របស់​អនាគត​ប្រធានាធិបតី​ទី៤៦ នៃ​សហរដ្ឋ​អាមេរិក

តើ​លោក Joe Biden ជាអ្នកណា ?


នេះជាការព្យាយាម​លើកទីបី​ហើយ ទើប​លោក​ Joe Biden មកពីគណបក្ស​ប្រជាធិបតេយ្យ​ បានជាប់ឆ្នោត​​​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​ទី៤៦ របស់​សហរដ្ឋ​អាមេរិក នៅពេល​ដ៏ខ្លីខាងមុខ​នេះ ។
លោក Joe Biden នឹងក្លាយជា​ប្រធានាធិបតីទី៤៦ របស់សហរដ្ឋ​អាមេរិក។ រូបភាព៖ រ៉យទ័រ
ដោយ

អ្នកនយោបាយ​ប្រជាធិបតេយ្យ​ដ៏ល្បីល្បាញរូបនេះ មានពិសោធន៍​ធ្វើនយោបាយ​ជិត ៥០ឆ្នាំ​ហើយ ហើយ​កាលពីមុន ធ្លាប់បាន​ឈរឈ្មោះ​ប្រកួត​ប្រជែង​តំណែង​គ្រប់គ្រង​សេតវិមានចំនួន ២ដង គឺ​នៅក្នុងការបោះឆ្នោត​ឆ្នាំ ១៩៨៨ ម្ដង និងម្ដងទៀត នៅឆ្នាំ​២០០៨ ។ ប៉ុន្តែ ក្នុង​ឆ្នាំ​២០០៨ លោក បៃដិន បានធ្វើជា​អនុប្រធានាធិបតី ក្នុងអាណត្តិ​លោក​ បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតី ។ 

តើ​លោក Joe Biden (ចូ បៃដិន) ជាអ្នកណា ?

ជីវិតគ្រួសាររបស់​លោក​ បៃដិន ជួបរឿងសោកនាដកម្ម​ដ៏គួរឲ្យ​សោកសៅ ។ ភរិយា​និងកូនស្រី​របស់លោ​ក​បាន​ស្លាប់ចោលរូបលោក នៅឆ្នាំ​១៩៧២ បន្ទាប់ពី​លោក​ជាប់ឆ្នោត​ក្លាយជា​ព្រឹទ្ធសមាជិក​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ។ ហើយ​បន្ទាប់​មកទៀត​​ កូនប្រុស​របស់​លោក ឈ្មោះ បូ បានស្លាប់ចោលរូបលោក​ទៀត នៅឆ្នាំ​២០១៥ ខណៈដែល​លោក​បាន​គិតពិចារណា​ចង់​ប្រកួត​ក្នុងការបោះឆ្នោតជាប្រធានាធិបតី​ម្ដងទៀត ។ 

សរុបមក លោក បៃដិន ធ្វើនយោបាយជិត ៥០ឆ្នាំ ។ លោកនឹងក្លាយជាប្រធានាធិបតី​អាមេរិក​ដែល​ចាស់ជាងគេ​បំផុត នៅពេល​លោក​ស្បថចូលកាន់តំណែងជាផ្លូវការ នៅខែមករា ឆ្នាំ​២០២១ ដែលនៅពេល​នោះ​លោកនឹងមាន​អាយុ​ឈានចូលដល់ ៧៨ឆ្នាំ ៕ (ប្រភព ៖ BBC) 




អត្ថបទបន្ទាប់


បុរសអង្គរក្ស ដែលឆ្លងកូវីដ-១៩ បានប៉ះពាល់ជាមួយនឹងមនុស្ស ៨នាក់ នៅក្នុងពហុកីឡដ្ឋានអូឡាំពិក

ព័ត៌មាន
យ៉ាងហោចណាស់ មានមនុស្សចំនួន ៨នាក់ នៅក្នុងពហុកីឡដ្ឋានអូឡាំពិក បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយនឹងបុរសខ្មែរ ឆ្លង​កូវីដ-១៩ ដែលជាអ…

កម្ពុជានាំចេញទៅអាមេរិកកើន២១% ខណៈអាមេរិកនាំចូលមកវិញធ្លាក់ចុះ ៤០% នៅ៩ខែ ឆ្នាំ២០២០

ព័ត៌មាន
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកនៅតែរក្សាបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់បើទោះបីជារយៈពេលជិត១ឆ្នាំមកនេះ សេដ្ឋកិច្ចពិភពលោកកំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ