
ទូរទស្សន៍ CNBC បានផ្សាយថា ក្រុមហ៊ុនអង់គ្លេសដែលមានទីស្នាក់ការធំនៅទីក្រុងឡុងដ៍ និងមានប្រតិបត្តិការនៅក្នុងប្រទេសជាង ១៨០ ទូទាំងពិភពលោក បាននិយាយថា សម្បកដបស្រា Johnnie Walker ដ៏ល្បីល្បាញ នឹងធ្វើអំពីក្រដាស ដែលក្រដាសនោះធ្វើពីឈើដែលយកមកប្រើប្រាស់ដោយមាននិរន្តរភាពបំផុត ។
ការផលិតសម្បកដបថ្មីនេះ គឺជាផលិតផលនៃកិច្ចសហប្រតិបត្តិការគ្នារវាងក្រុមហ៊ុន Diageo ដែលជាអ្នកផលិតនិងលក់ភេសជ្ជៈគ្រឿងស្រវឹងដ៏ធំបំផុតមួយនៅលើពិភពលោក និងក្រុមហ៊ុនគ្រប់គ្រងអាជីវកម្ម Pilot Lite ដែលក្រុមហ៊ុនទាំងពីរនេះបានបង្កើតអាជីវកម្មរួមគ្នាមួយ ឈ្មោះថា Pulpex Limited ។
ក្រុមហ៊ុន Diageo បានពណ៌នាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីរបស់ខ្លួន Pulpex Limited ថាជា "ក្រុមហ៊ុនបច្ចេកវិទ្យាវេចខ្ចប់ដោយនិរន្តរភាព" និងបាននិយាយថា សម្បកដបថ្មីគឺមិនប្រើប្លាស្ទិក និងអាចច្នៃប្រើប្រាស់ឡើងវិញបាន៕