របរចិញ្ចឹមមាន់

ក្រសួងកសិកម្ម៖ ការនាំចូលមាន់រស់ បានថយចុះពី៤,៤ម៉ឺនក្បាល មកនៅ១,៧ម៉ឺនក្បាល ក្នុងមួយថ្ងៃ


ការនាំចូលមាន់រស់ពីបរទេស បច្ចុប្បន្នបានថយចុះពី៤,៤ពាន់ក្បាលក្នុងមួយថ្ងៃ មកនៅត្រឹម១,៧ម៉ឺនក្បាលក្នុងមួយវិញ បន្ទាប់ពីក្រសួងកសិកម្មបានកាត់បន្ថយចំនួនក្រុមហ៊ុននាំចូលមាន់ និងកូតានាំចូលតិចជាងមុន។ ការកាត់បន្ថយនាំចូលមាន់រស់នេះ ត្រូវបានក្រសួងកសិកម្មអះអាងថា គឺដើម្បីជួយដល់អ្នកចិញ្ចឹមក្នុងស្រុក ដ្បិតថាតម្លៃមាន់រស់ក្នុងស្រុកកន្លងមកមានតម្លៃទាប និងការចំណាយថ្លៃដើមផលិតខ្ពស់។
ក្រសួងកសិកម្ម៖ ការនាំចូលមាន់រស់ បានថយចុះពី៤,៤ម៉ឺនក្បាល មកនៅ១,៧ម៉ឺនក្បាល ក្នុងមួយថ្ងៃ (រូបភាព៖ ក្រសួងកសិកម្ម)
ដោយ

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានមួយ​របស់​អគ្គនាយកដ្ឋាន​សុខភាពសត្វ​ និងផលិតកម្មសត្វ នៃក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ បាន​ឲ្យដឹងថា តាមការ​ត្រួតពិនិត្យ​ចាប់តាំង​ពីដើមឆ្នាំ​២០១៩ មក​ឃើញថា កសិករ​សមាគម និងក្រុមហ៊ុន​ចិញ្ចឹមមាន់​នៅកម្ពុជា​បាន​ជួបប្រទះ​នឹង​បញ្ហា​ធ្លាក់ថ្លៃ​មាន់រស់​យ៉ាងគំហុក ពោលគឺថ្លៃដើម​ផលិត​ក្នុងមួយគីឡូ​ក្រាម ចំណាយ​អស់​៥.០០០រៀល​ទៅហើយ តែចំពោះ​ការលក់ចេញ​មាន់រស់វិញ មានតម្លៃតែ​៤.៨០០រៀល​ប៉ុណ្ណោះ ​ក្នុងមួយគីឡូក្រាម។

ដោយមើលឃើញ​ពី​សហភាពការណ៍យ៉ាងដូច្នេះ ក្រសួងកសិកម្ម បាន​សម្រេច​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និងចំនួន​កូតា​នាំចូលមាន់រស់​ពីបរទេស​មកកម្ពុជា ពីចំនួន​១៣ ក្រុមហ៊ុន មកនៅត្រឹម​៧ ក្រុមហ៊ុនវិញ ដែលចំនួននេះ បានធ្វើឲ្យ​ចំនួន​មាន់រស់នាំចូល​បានថយចុះ​ពី៤,៤ម៉ឺនក្បាល​​ក្នុងមួយថ្ងៃ មកនៅត្រឹម​១,៧​ម៉ឺន​ក្បាល​ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ 

ក្រសួងកសិកម្ម​បាន​គូសបញ្ជាក់ទៀតថា ក្រោយពីមានការ​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និងចំនួនកូតា​នាំចូលមាន់ពីបរទេស បានធ្វើឲ្យតម្លៃមាន់​មានការកើនឡើង​ល្អប្រសើរ​ជាងមុន និងបង្កើន​ទីផ្សារ​ជូនអ្នកចិញ្ចឹម​មាន់​ក្នុងស្រុក ពោលគឺតម្លៃមាន់ បាន​កើនឡើងមកដល់​ចន្លោះពី ៦.៩០០រៀល ទៅ​៧.៤០០ ​រៀល​​ក្នុងមួយគីឡូក្រាម ។ មិនតែប៉ុណ្ណោះ ការ​កាត់បន្ថយ​ការនាំចូល​មាន់រស់ពីបរទេសនេះ ក៏ស្របតាមផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យកសិកម្ម​ឆ្នាំ២០១៩ -២០២៣ ដែល​បានកំណត់​អត្រា​កំណើន​ផលិតផល​សាច់មាន់​កើន ៣% ក្នុងមួយឆ្នាំ ផងដែរ។

ជាមួយគ្នានេះដែរ លោក ភឺ ចិត្រា ម្ចាស់កសិដ្ឋាន​ចិញ្ចឹមមាន់​ និងទា នៅខេត្តកំពង់ចាម បាន​បញ្ជាក់ដែរថា សម្រាប់​កសិករ ដែលចង់​​ចិញ្ចឹមមាន់​ជាលក្ខណៈគ្រួសារ​ ដោយមិនចាំបាច់​ភ័យព្រួយ​ពីរឿងទីផ្សារ កសិករ​គួរតែ​ផ្ដោតទៅលើ​ការចិញ្ចឹម​មាន់ស្រែ និងបញ្ចេញលក់​ទៅតាម​រដូវកាល​ ដូចជា​ថ្ងៃបុណ្យទាន​សំខាន់ៗ ដូចជាភ្ជុំបិណ្ឌជាដើម សែនក្បាលទឹក ថ្ងៃបុណ្យចូលឆ្នាំចិន ចូលឆ្នាំខ្មែរជាដើម។ ម្ចាស់កសិដ្ឋាន​រូបនេះ បានបន្ថែមទៀតថា មាន់ស្រែ​ គឺមានតម្រូវការខ្ពស់ និងតម្លៃក៏លក់បាន​ថ្លៃផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខ្សែរថភ្លើង Metro លើកដំបូងរបស់វៀតណាម នឹងបើកដំណើរការនៅឆ្នាំ២០២០នេះ

ព័ត៌មាន
ខ្សែរថភ្លើងលើអាកាស ឬហៅថា Metro ដំបូងបង្អស់របស់វៀតណាម ដែលបានចំណាយថវិកាសាងសង់អស់ជិត១ពាន់លានដុល្លារអាមេរិកនោះ ត្រូវបានរំពឹងថា នឹងបើក…

ល្បែងភ្នាល់អនឡាញនៅកម្ពុជា៖ អាជ្ញាធរចិនបង្កកប្រាក់ជិត១៦ លានដុល្លារ និងចាប់ខ្លួនជនសង្ស័យ ៣៦នាក់

ព័ត៌មាន
កាលពីពេលថ្មីៗនេះ យ៉ាងហោចណាស់មានមនុស្ស៣៦នាក់ត្រូវបាន ត្រូវបានអាជ្ញាធរចិន ក្រោមកិច្ចសហការជាមួយនឹងអាជ្ញាធរកម្ពុជាចាប់ខ្លួន និងទឹកប្រាក់ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ