Advertisement
ធនាគារ​ឌីជីល

ធនាគារធំៗមួយចំនួន ចាប់ផ្ដើមកាត់បន្ថយការពង្រីកសាខាបន្ថែម!


ធនាគារធំៗ មួយចំនួន បានចាប់ផ្ដើមកាត់បន្ថយការពង្រីកសាខាបន្ថែម របស់ខ្លួន ដោយងាកទៅរកការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល កាន់តែច្រើនឡើង។ ទន្ទឹមនឹងនេះ វិស័យបច្ចេកវិទ្យា ឌីជីថលនេះ ក៏ត្រូវបានរាជរដ្ឋាភិបាលកំពុងរៀបចំនូវផែនការយុទ្ធសាស្ត្រ ជំរុញខ្លាំងណាស់ដែរ។
ធនាគារធំៗមួយចំនួន ចាប់ផ្ដើមកាត់បន្ថយការពង្រីកសាខាបន្ថែម! (រូបភាពពី ហ្វេសប៊ុក ធនាគារ ស្ថាបនា)
Advertisement

លោក លឹម អូន ប្រធាននាយក​​ប្រតិបត្តិ​​ធនាគារ​​ស្ថាបនា​ បានលើកឡើងថា ដោយសារ​តែមាន​ការវិវត្ត​នៃវិស័យ​បច្ចេកវិទ្យា ធនាគារ​ស្ថាបនា បាន​កាត់​បន្ថយ​ការពង្រីក​សាខា​របស់ខ្លួន​ជាច្រើន តួយ៉ាង កាលពីប៉ុន្មានឆ្នាំ​មុនៗ ធនាគារនេះ មានការពង្រីកសាខា​ថ្មីៗ​ប្រហែល ២០ សាខា ឯណោះ ក្នុងមួយឆ្នាំៗ តែ​នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ធនាគារ​ស្ថាបនា​ បានកាត់បន្ថយ​ការពង្រីកសាខាថ្មី មកនៅតែប្រមាណ ៥​សាខា​ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

យ៉ាងណា ក៏ដោយចុះ លោក លឹម អូន ក៏បាន​គូស​បញ្ជាក់ដែរថា ដ្បិតតែ​វិស័យ​បច្ចេកវិទ្យា​កំពុង​មាន​សន្ទុះ​រីកចម្រើន​ក៏ពិតមែន តែក៏មិនទាន់​មានច្រើន​លើសលុប​ខ្លាំងនៅឡើយទេ ដែលវានៅតែទាម​ទារ​​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ក៏ដូចជា​ការផ្ដល់សេវាកម្ម​ នៅតាម​បញ្ជរ​ ឬសាខា​ដដែល។ បើតាម​ ការសង្កេតផ្ទាល់​ របស់​អ្នកជំនាញ​ហិរញ្ញវត្ថុ​រូបនេះ នៅកម្ពុជា បច្ចុប្បន្ន​ ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មានប្រមាណតែ ២០ ទៅ៣០ ភាគរយប៉ុណ្ណោះ ហើយប្រមាណជា ៥ឆ្នាំទៀត បច្ចេកវិទ្យា​ហិរញ្ញវត្ថុ អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់ជាលក្ខណៈទូទៅ ដែលអាច​មានលើស​៥០%។ 

ជាមួយគ្នានេះ តាម​ប្រសាសន៍​របស់​លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិធនាគារ​អេស៊ី​លីដា ក៏ធ្លាប់​បាន​លើកឡើងដែរថា ដោយសារតែ​មាន​ការ​ពង្រីក​ប្រតិបត្តិការបច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ កាន់តែច្រើន ធនាគារ​អេស៊ីលីដា នឹង​មិនមាន​ការពង្រីកសាខា​ច្រើនទៀតនោះឡើយ ដោយងាក​មក​ប្រើ​បច្ចេកវិទ្យា​វិញ។ លោកថា បច្ចេកវិទ្យា នឹងជួយឲ្យអតិថិជន​ចំណេញទាំងពេលវេលា និងថវិកាផងដែរ ហើយផ្ដល់នូវភាព​ងាយស្រួលក្នុងការ​ប្រើប្រាស់។ ពិសេស តាមរយៈ​ សេវា​អេស៊ីលីដាទាន់ចិត្ត អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការហិរញ្ញវត្ថុ​បាន​ច្រើនយ៉ាង លឿនរហ័ស និងងាយស្រួល ពោលគឺ​មានតែទូរស័ព្ទស្មាតហ្វូនមួយ ដូចមានធនាគារ​មួយជាប់ខ្លួនដែរ។ 

ទោះបីជា​ អេស៊ីលីដា មិនមាន​ផែនការ​ពង្រីកសាខា​ច្រើន​ដូចមុន​ក៏ពិតមែន ប៉ុន្ដែ ធនាគារនេះ ក៏មិនមាន​ផែនការ​នឹងកាត់បន្ថយ​បុគ្គលិក​របស់ខ្លួននោះដែរ គឺមាន​តែបណ្តុះ​​បណ្តាល​ដល់ធនធាន​​មនុស្ស ​របស់ខ្លួន​​ឲ្យមាន​ចំណេះដឹង បន្ថែម​លើបច្ចេកវិទ្យា​ទាំងនោះ​បន្ថែម​ទៀត។

លោកបណ្ឌិត អ៊ិន ចាន់នី បានបន្តថា មិនត្រឹមតែ​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា​នោះទេ ដែលត្រូវ​មានចំណេះដឹង​​បន្ថែម​ផ្នែកបច្ចេកវិទ្យា សូម្បី​តែអតិថិជន​ក៏ត្រូវតែ​ធ្វើការណែនាំ​ឲ្យចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឫ Fintech នេះដែរ ដើម្បីដើរ​ឲ្យទាន់នូវ​ការរីក​ចម្រើន​របស់​ពិភពលោក។

គួរបញ្ជាក់ដែរថា វិស័យ​បច្ចេកវិទ្យាឌីជីថលនេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ជំរុញ​យ៉ាងខ្លាំង។ តួយ៉ាង រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុង​សិក្សា​រៀបចំនូវគោលនយោបាយ​សេដ្ឋកិច្ច ឌីជីល ដើម្បីគាំទ្រ​ដល់កំណើនសេដ្ឋកិច្ច​កម្ពុជា រយៈពេលវែង។ បើតាម​មន្ត្រី​ជាន់ខ្ពស់រាជរដ្ឋាភិបាល​ធ្លាប់​បានអះអាងថា យ៉ាងហោច​ណាស់ កម្ពុជា​ត្រូវការ​ពេល​ ១ទសវត្សរ៍ ​ដើម្បី​ប្រែក្លាយខ្លួនសេដ្ឋកិច្ច ទៅជា​សេដ្ឋកិច្ចឌីជីល​ពេញលេញ។ ក្នុងនោះដែរ  ដើម្បីឲ្យសេដ្ឋកិច្ច ឌីជីថល ដំណើរការ​បានល្អនោះ ការរៀបចំនូវប្រព័ន្ធឡូជីស្ទីក និងបញ្ញើររហ័ស ព្រមជាមួយនឹងប្រព័ន្ធទូទាត់សង់ប្រាក់អេឡិចត្រូនិក តាមរយៈ​ធនាគារ​ដែល​ជឿទុកចិត្ត គឺជា​កត្តា​ចាំបាច់​បំផុត៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត! អ្នកឧកញ៉ា គិត ម៉េង ត្រូវ​បាន​សម្ដេច​​ដក​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​ដែក!

ព័ត៌មាន
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៩ មីនា នេះ បានប្រកាសជាសាធារណៈថា ដកហូត​សិទ្ធិធ្វើអាជីវកម្មផ្លូវដែករបស់កម្ពុជា ពីក្រុមហ៊...

វិស័យសំណង់ដើមឆ្នាំ ២០១៩នេះ ជួបវិបត្តិសុខភាពគ្រុនផ្តាសាយយ៉ាងម៉េចដែរ?

ព័ត៌មាន
បើផ្អែកតាមការព្យាករណ៍របស់ស្ថាប័នជាតិ និង អន្តរជាតិ រូមទាំងក្រុមអ្នកជំនាញអចលនទ្រព្យ អ្នកជំនួញ អ្នកអភិវឌ្ឍន៍លំនៅដ្ឋានធំៗល្បីៗជាច្រើនបានអះអ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ