ត្រីទីឡាព្យ៉ា

គ្រាន់តែនាំចេញត្រីទីឡាព្យ៉ាទៅអាម៉េរិក វៀតណាមអាចកើបលុយបានរហូតដល់ជាង៥០លានដុល្លារក្នុង១ឆ្នាំ


កាលពីឆ្នាំ២០២៥ កន្លងទៅ ក្រុមអ្នកនាំចេញរបស់វៀតណាម កើបចំណូលបានជាង៥០លានដុល្លារពីការនាំចេញត្រីទីឡាព្យ៉ាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក កើនឡើងជាង១៧០% បើធៀបនឹងឆ្នាំ២០២៤។ កំណើនយ៉ាងគំហុកនេះ កើតឡើងស្របពេលដែលការផ្គត់ផ្គង់សកលជួបការរអាក់រអួល ខណៈដែលបណ្ដាប្រទេសគូប្រជែងធំៗកំពុងប្រឈមនឹងរបាំងពន្ធនាំចូលកាន់តែខ្ពស់ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ទួយ ទ្រី របស់វៀតណាម។
ត្រីទីឡាព្យ៉ា
ដោយ

យោងតាមរបាយការណ៍របស់សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា ឆ្នាំ២០២៥ គឺជាឆ្នាំមាសសម្រាប់ការនាំចេញត្រីទីឡាព្យ៉ារបស់វៀតណាម ដោយកើបប្រាក់ចំណូលបានជិត១០០លានដុល្លារ កើនឡើង១៤១% បើធៀបនឹងឆ្នាំ២០២៤ ខណៈសហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំជាងគេ។ ជាក់ស្តែង ការនាំចេញទៅកាន់ទីផ្សារអាម៉េរិកតែមួយ មានតម្លៃរហូតដល់ជាង៥៣លានដុល្លារ ពោលគឺកើនឡើងរហូតដល់ទៅ១៧៣% បើធៀបនឹងឆ្នាំ២០២៤។ តួលេខនេះតំណាងឱ្យ៥៤% នៃតម្លៃនាំចេញត្រីទីឡាព្យ៉ាសរុបរបស់វៀតណាម ទៅកាន់ពិភពលោក ដែលធ្វើឱ្យអាម៉េរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់ផលិតផលប្រភេទនេះ។

សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម បានអះអាងថា កំណើនដ៏រឹងមាំនេះមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងការជាប់គាំងនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល គួបផ្សំគូប្រជែងធំៗដូចជា ចិន និងប្រេស៊ីល ដែលជាអ្នកផលិតត្រីទីឡាព្យ៉ាលំដាប់កំពូលកំពុងប្រឈមមុខនឹងពន្ធនាំចូលរហូតដល់៥៥% ពីសហរដ្ឋអាម៉េរិក។ កត្តានេះបានធ្វើឱ្យសមត្ថភាពប្រកួតប្រជែងរបស់ពួកគេធ្លាក់ចុះ និងបង្ខំឱ្យអាម៉េរិក ងាកមកពឹងផ្អែកលើការនាំចូលពីវៀតណាមជំនួសវិញ។

ដើម្បីឆ្លើយតបនឹងឱកាសដ៏កម្រនេះ អាជីវកម្មចិញ្ចឹមត្រីនៅវៀតណាម បានពង្រីកការវិនិយោគយ៉ាងឆាប់រហ័ស ទាំងលើបច្ចេកទេសចិញ្ចឹម និងការកែច្នៃ ជាពិសេសគឺផលិតផលសាច់ត្រីកក ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារអាម៉េរិក នាពេលបច្ចុប្បន្ននេះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


លោក ត្រាំ គ្រោងបញ្ជូននាវាមន្ទីរពេទ្យទៅកាន់កោះហ្គ្រីនលែន តែដាណឺម៉ាកថា មិនត្រូវការនោះទេ

រដ្ឋមន្ត្រីការពារជាតិ ដាណឺម៉ាក លោក ត្រូអេល ឡាន់ ពូលសេន (Troels Lund Poulsen) កាលពីថ្ងៃទី២២ ខែកុម្ភៈ បានប្រកាសឆ្លើយតបយ៉ាងដាច់អហង្ការថា…

មកទល់ពេលនេះ គ្មានប្រទេសណាមួយដកខ្លួនពីកិច្ចព្រមព្រៀងពន្ធគយជាមួយអាម៉េរិកនោះទេ ទោះពន្ធបដិការត្រូវបានលុបចោល

បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ ប្រឈមនឹងការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលពីតុលាការកំពូលជុំវិញបញ្ហាពន្ធគយ ប្រទេសភាគច្រើនបានរក្សាភាពស្ងៀមស្ងាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ