ដំណាំស្វាយចន្ទី

ក្រសួងកសិកម្មរៀបចំកម្មវិធីប្រកួតប្រជែងការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីលើកកម្ពស់ទីផ្សារ និងការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា


នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នឹងរៀបចំម្មវិធីប្រកួតប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមលើកទី១ ឆ្នាំ២០២៤ នៅខែឧសភា ខាងមុខនេះ ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា តាមរយៈការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិ លើផលិតផលគ្រាប់ស្វាយចន្ទី។
វិដំណាំស្វាយចន្ទី
ដោយ

អ្នកជំនាញចាត់ទុកការប្រកួតនេះ មានសារសំខាន់ក្នុងការលើកទឹកចិត្តដល់សហគ្រាសកែច្នៃក្នុងស្រុក អាចស្វែងយល់អំពីសក្តានុពលវិនិយោគលើវិស័យកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធីប្រកួតប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមលើកទី១ ឆ្នាំ២០២៤ នៅថ្ងៃទី៩-១០ ខែឧសភាឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្រាប់វគ្គជម្រុះជុំទី១ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ កម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមនេះ មានគោលបំណងផ្សព្វផ្សាយ និងស្វែងរកសហគ្រិនកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុតនៅកម្ពុជា។ ជាពិសេសដើម្បីជួយជំរុញ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យ​ស្វាយចន្ទី តាមរយៈការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិលើផលិតផលគ្រាប់ស្វាយចន្ទី។

ឯកឧត្តម ឃឹម ហ្វីណង់ រំពឹងថា កម្មវិធីនេះនឹងមានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីទាំងខ្នាតតូច មធ្យម និងធំប្រមាណ៤០សហគ្រាស ចូលរួមក្នុងកម្មវិធីនេះ ដោយពួកគេនឹងទទួលបានបាននូវអត្ថប្រយោជន៍ជាច្រើន ទោះជាមិនបានជាប់ចំណាត់ថ្នាក់ក៏ដោយ។

តួយ៉ាង ពួកគេនឹងទទួលបាននូវបទពិសោធន៍ល្អពីអ្នកកែច្នៃផ្សេងៗដើម្បីកែលម្អនូវចំណុចខ្វះខាត, ការកសាងភាពជាដៃគូរវាងគ្នាបន្ថែម ដើម្បីលើកកម្ពស់ការកែច្នៃនៅក្នុងស្រុក ដ្បិតថា នៅមានកម្រិតទាបនៅឡើយដោយមានត្រឹមតែ១០% ប៉ុណ្ណោះ ម្យ៉ាងទៀតកម្ពុជាក៏ត្រូវការប្រកួតប្រជែងខ្ពស់លើតម្លៃស្វាយចន្ទីនៅលើទីផ្សារអន្តរជាតិផងដែរ។

ពាក់ព័ន្ធកម្មវិធីនេះដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា យល់ឃើញថា ការប្រកួតនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយលើកទឹកចិត្តដល់សហគ្រាសកែច្នៃក្នុងស្រុក និងជាការដាស់តឿនដល់វិនិយោគគិនក្នុងស្រុក ដែលមិនសូវចាប់អារម្មណ៍លើការកែច្នៃចន្ទី ឱ្យឃើញពីសក្តានុពល​ជាច្រើនរបស់ស្វាយចន្ទី ដែលត្រូវការការវិនិយោគបន្ថែម។ បើតាមអ្នកជំនាញរូបនេះ សហគ្រាសដែលចង់ចូលរួមក្នុងការប្រកួតប្រជែងនេះ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ជាពិសេសគឺសុត្ថិភាពចំណីអាហារ និងសិល្បៈលក់លើទីផ្សារជាដើម។

​បើតាមការបញ្ជាក់របស់ ឯកឧត្តម ឃឹម ហ្វីណង់ រហូតមកដល់ពេលនេះ មានសហគ្រាសចំនួន១០ បានចុះឈ្មោះចូលរួមកម្មវិធីប្រឡងប្រជែងនេះ និងមួយចំនួនទៀតកំពុងទាក់ទងមកដើម្បីចុះឈ្មោះផងដែរ។ ឯកឧត្តម បញ្ជាក់ដែរថា ដោយសារនេះជាកម្មវិធីលើកទី០១ នៃការប្រកួតប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទី ដូច្នេះហើយការចាប់អារម្មណ៍របស់បងប្អូនសហគ្រាសហាក់នៅមានកម្រិតនៅឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្លើយតបនឹងចលនាប្រឆាំងសម្លស្ងោរម្រះ! ឯកឧត្តម ឃឹម ហ្វីណង់ ជំរុញឱ្យជជែកយ៉ាងណាឱ្យមានប្រយោជន៍ និងជៀសវាងធ្វើឱ្យប៉ះពាល់ដល់កសិករ

ព័ត៌មាន
នៅមួយរយៈកន្លងមកនេះ យើងសង្កេតឃើញថា មានការលេងកម្មវិធីមួយតាមបណ្ដាញសង្គមដោយបង្កើតចលនាប្រឆាំងសម្លស្ងោរម្រះ ដែលជាចលនាមួយអាចធ្វើឱ្យប៉ះពាល់ទីផ្សា…

តើមកទល់ពេលនេះតម្លៃដឹកជញ្ជូនតាមផ្លូវទឹកពីអាស៊ីទៅអឺរ៉ុប ដែលបានហក់ឡើងទ្វេដង មានការប្រែប្រួលយ៉ាងណា?

ព័ត៌មាន
ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានវាយតម្លៃថា ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានៅត្រីមាសទី១ ឆ្នាំ២០២៤នេះ ហាក់បានបង្ហាញសញ្ញាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ