ផលិតស្ករត្នោត

តើមានកត្តាអ្វីខ្លះធ្វើឱ្យការផលិតស្ករត្នោតកំពង់ស្ពឺ មិនអាចឆ្លើយតបនឹងការបញ្ជាទិញពីក្រៅប្រទេស?


សមាគមស្ករត្នោតកំពង់ស្ពឺ បានអះអាងថា ទីផ្សារស្ករត្នោតកំពង់ស្ពឺនៅក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានតម្រូវការខ្ពស់មកទល់ពេលនេះ តួយ៉ាងនៅពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញស្ករត្នោតម្សៅទៅកាន់ទីផ្សារអន្តរជាតិបានចំនួន៧៣តោន ដែលចំនួននេះហាក់មិនសូវមានការប្រែប្រួលនោះទេ បើធៀបនឹងឆ្នាំ២០២២។
ផលិតស្ករត្នោត
ដោយ

បើតាមការលើកឡើងរបស់សមាគមនេះ ការផលិតស្ករត្នោតកំពង់ស្ពឺកាលពីឆ្នាំ២០២៣ កន្លងទៅមិនអាចបំពេញតាមតម្រូវការបញ្ជាទិញរបស់ទីផ្សារអន្តរជាតិនោះទេ។ តើមានកត្តាអ្វីខ្លះធ្វើឱ្យការផលិតស្ករត្នោតកំពង់ស្ពឺ មិនអាចឆ្លើយតបនឹងតម្រូវការបញ្ជាទិញពីខាងក្រៅ?

លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពទីផ្សារស្ករត្នោតកំពង់ស្ពឺ ​នៅតែមានភាពទូលំទូលាយ និងមានតម្រូវការខ្ពស់សម្រាប់នាំចេញ។ ជាក់ស្តែងនៅពេញមួយឆ្នាំ២០២៣នេះ សមាគមស្ករត្នោតកំពង់ស្ពឺ ផលិតបានស្ករត្នោតជាង១០០តោន សម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ក្នុងនោះស្ករសាច់ប្រមាណ៣០តោន ត្រូវបានផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងស្ករម្សៅប្រមាណ៧៣តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈតម្រូវការបញ្ជាទិញពីទីផ្សារអន្តរជាតិ មានប្រមាណ១២០តោនឯណោះ។

ការផលិតស្ករត្នោតមិនអាចឆ្លើយតបនឹងតម្រូវការបញ្ហាទិញនេះ ត្រូវបានលោក វី វាសនា អះអាងថា គឺដោយសារបញ្ហាប្រែប្រួលអាកាសធាតុបានធ្វើឱ្យទិន្នផលទឹកត្នោតធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការផលិតស្ករត្នោត។ បញ្ហាមួយទៀតនោះ គឺកាប្រែប្រួលឡើងចុះនៃចំនួនអ្នកឡើងត្នោត បន្ទាប់ពីមានអ្នកខ្លះបានបោះបង់ការងារនេះដោយកត្តាអាយុច្រើន និងមួយចំនួនបានប្តូរទៅធ្វើការងារ ឬប្រកបរបរផ្សេងវិញ។ បើតាមលោក វី វាសនា តម្លៃស្ករត្នោតប្រភេទម្សៅនៅឆ្នាំនេះមានតម្លៃល្អជាងឆ្នាំមុនបន្តិច ដោយលក់ចេញបានក្នុងតម្លៃ៧,៤០០រៀលក្នុងមួយគីឡូក្រាម កើនឡើង១០០រៀល បើធៀបនឹងតម្លៃកាលពីឆ្នាំ២០២៣។

គួរជម្រាបថា សមាគមស្ករត្នោតកំពង់ស្ពឺ បច្ចុប្បន្នមានសមាជិកចំនួន១៦០គ្រួសារ ដែលជាអ្នកប្រកបរបរឡើងត្នោត និងមានក្រុមហ៊ុនជាង១០ក្រុមហ៊ុន ដែលបានប្រមូលទិញស្ករត្នោតកំពង់ស្ពឺ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈផលិតផលសម្គាល់ភូមិសាស្ត្ររបស់ខេត្តកំពង់ស្ពឺមួយនេះត្រូវបាននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិចំនួន៩ប្រទេស រួមមាន ប្រទេសក្នុងសហគមន៍អឺរ៉ុប ជប៉ុន និងចិនជាដើម៕

None



អត្ថបទបន្ទាប់


ការដោះដូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទំហំទឹកប្រាក់ជាង៤៨ពាន់លានដុល្លារនៅឆ្នាំ២០២៣

នៅពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង៤៨ពាន់លានដុល្លារ ថយចុះជិត២% បើធៀ…

ប្រសិនបើសង្គ្រាមតៃវ៉ាន់ផ្ទុះឡើង តើវានឹងបង្កវិនាសកម្មដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរកម្រិតណា?

ប្រសិនបើសង្គ្រាមតៃវ៉ាន់ ដើម្បីបង្រួបបង្រួមទឹកដីចិនតែមួយផ្ទុះឡើងដូចការព្យាកររបស់អ្នកឃ្លាំមើលស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោកមួយចំនួនមែនន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ