ការនាំចេញស្ករត្នោត

ស្ករត្នោតកំពង់ស្ពឺមានទីផ្សារល្អនៅឆ្នាំនេះ តែថយចុះចំនួនអ្នកឡើងត្នោត


ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ឆ្នាំនេះ កំពុងមានតម្រូវការខ្ពស់ និងមានទីផ្សារល្អទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ប៉ុន្ដែបរិមាណទិន្នផលផលិតបានគិតតាំងពីខែវិច្ឆិកា២០២០ ដល់ខែឧសភា ២០២១ បិទបញ្ចប់រដូវកាលធ្វើស្ករត្នោត គឺមានប្រមាណ ២៥៧តោនប៉ុណ្ណោះ មានការធ្លាក់ចុះតិចតួច ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះបរិមាណស្ករត្នោតនេះ ដោយសារឆ្នាំនេះ ចំនួនពលរដ្ឋដែលជាអ្នកផលិតស្ករត្នោត ហាក់មានការថយចុះជាងមុនគួរឲ្យកត់សម្គាល់។
កសិករ​នៅ​ស្រុក​អង្គស្នួលឡើង​ប្រមូល​ទឹក​ត្នោត​យក​មក​រម្ងាស់​ធ្វើស្ករ
ដោយ

លោក វី វាសនា បុគ្គលិកជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺបានប្រាប់ខេមបូណូមីសថា ឆ្នាំនេះស្ករត្នោតកំពង់ស្ពឺប្រមូលបានក្នុងបរិមាណ២៥៧តោនប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុនមានចំនួន២៥៩តោន ថយចុះចំនួន២តោន។ តែយ៉ាងណា ការផ្គត់ផ្គង់ស្ករត្នោតកំពង់ស្ពឺមិនមានអ្វីជាបញ្ហាចោទនោះទេ។

លោក វី វាសនា បានគូសបញ្ជាក់ទៀតថា ស្របពេលការផលិតថយចុះ តែស្ករត្នោតកំពង់ស្ពឺឆ្នាំនេះមានតម្រូវការខ្ពស់មែនទែន បើធៀបនឹងឆ្នាំកន្លងមក។ ហើយទីផ្សារទៀតសោតក៏មានភាពទូលំទូលាយផងដែរ ជាក់ស្តែងនៅឆ្នាំនេះ ស្ករត្នោតកំពង់ស្ពឺ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ២០ប្រទេស ភាគច្រើននាំចេញទៅទីផ្សារអឺរ៉ុប។ 

ទន្ទឹមនឹងនេះ លោក វី វាសនា ក៏បានលើកឡើងពីបញ្ហាប្រឈម ដែលខាងសមាគមស្ករត្នោតកំពង់ស្ពឺបានជួបប្រទះនៅឆ្នាំនេះផងដែរ។ បញ្ហាប្រឈមដែល លោក បានលើកឡើង គឺនៅឆ្នាំនេះចំនួនអ្នកឡើងត្នោតមានការថយចុះ ដ្បិតអ្នកឡើងត្នោតមួយចំនួនបានផ្លាស់ប្តូរការងារថ្មី និងមួយចំនួនបានបោះបង់ការងានេះ ដោយសារមានវ័យច្រើនពេកឡើងដើមត្នោតលែងរួចជាដើម។ ប៉ុន្តែលោក វាសនា អះអាងថា ការឡើងចុះចំនួនអ្នកឡើងត្នោត វារឿងធម្មតាប៉ុណ្ណោះ។

សូមបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺចប់ផ្តើមប្រមូលផលពីខែវិច្ឆិកា ដល់ខែឧសភា ដោយស្ករត្នោតនេះមាន៤ប្រភេទ រួមមានស្ករពាង ស្ករផែន ស្ករល្ង និងស្ករម្សៅ(ស្ករហ៊ុយ)។ ក្នុងនោះ ស្ករពាងមានតម្លៃចន្លោះពី៥ទៅ៦ពាន់រៀលក្នុង១គីឡូក្រាម ខណៈស្ករម្សៅចន្លោះពី៦ទៅ៧ពាន់រៀល រីឯស្ករផែនតម្លៃចន្លោះពី៨ទៅ៩ពាន់រៀល ក្នុងមួយគីឡូក្រាម៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ស៊ីម៉ងត៍ថៃនៅកម្ពុជា​បន្ត​ការ​គាំទ្រដល់​កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងកូវីដ-១៩​របស់​ក្រសួងសុខាភិបាល

អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍និងគ្រឿងសំណង់ដ៏ធំបំផុតមួយ នៅក្នុងទីផ្សារអាស៊ាន បានបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា…

ដំណើរការចូលជាធរមាននៃ FTA កម្ពុជា-ចិន ត្រូវបានរាំងស្ទះដោយសារកូវីដ-១៩

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ដំណើការនៃការដាក់បញ្ជូលកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន ឲ្យចូលជាធរមាន កំពុងត្រូវបានរាំងស្ទះ ដោយសារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ