សហគ្រិនខ្មែរ ក្នុងវិស័យកសិម្ហូបអាហារ

សហគ្រិនខ្មែរ នឹងពង្រីកកិច្ចការគាំទ្រកម្មវិធីក្នុងវិស័យកសិម្ហូបអាហារតាមបណ្តារាជធានី-ខេត្តប្រទេសកម្ពុជា


សហគ្រិនខ្មែរ (KE) កំពុងខិតខំប្រឹងប្រែងពង្រីកកម្មវិធីគាំទ្រវិស័យកសិម្ហូបអាហារឲ្យបានទូទាំងប្រទេស តាមរយៈកិច្ចសហការជាមួយកម្មវិធី “ភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ ភាពធន់” (CAP-RED) និងជាមួយបណ្ដាសាកលវិទ្យាល័យឲ្យកាន់តែច្រើនថែមទៀត។ កិច្ចសហការនេះ មានគោលបំណងលើកកម្ពស់គុណភាពផលិតផលកសិម្ហូបអាហាររបស់សហគ្រាសធុនតូចនិងមធ្យម និង បង្កើនប្រភេទផលិតផលបន្ថែម ដែលធានាឲ្យបាននូវសុវត្ថិភាព និងគុណភាព ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
សហគ្រិនខ្មែរ (KE) កំពុងខិតខំប្រឹងប្រែងពង្រីកកម្មវិធីគាំទ្រវិស័យកសិម្ហូបអាហារឲ្យបានទូទាំងប្រទេស តាមរយៈកិច្ចសហការជាមួយកម្មវិធី “ភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ ភាពធន់”

CAP-RED គឺជាគម្រោងថ្មីមួយ បង្កើតឡើងដោយផ្អែកលើ​បទពិសោធអនុវត្តន៏គម្រោងនាៗកន្លងមក របស់អូស្ត្រាលី​ ដែលផ្តល់​​ការគាំទ្រដល់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងអត្ថប្រយោជន៍ផ្សេងៗ ​ទៀតដល់សហគ្រាសធុនតូច និងមធ្យមនៅ​កម្ពុជា តាមរយៈ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី។

យោងតាមគម្រោងនៃការពង្រីក​ទំហំការងាររបស់សហគ្រិនខ្មែរ កិច្ចសហការដែលមានសក្តានុពលនេះ ត្រូវបានរំពឹងថានឹងអនុវត្តនៅដើមឆ្នាំក្រោយ ដូចច្នេះ សហគ្រិនខ្មែរ សូមលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិម្ហូបអាហារឱ្យត្រៀមរៀបចំពីចុងឆ្នាំនេះ ដើម្បីចូលរួមជាមួយនឹងកម្មវិធីនាពេល ចាប់ផ្តើម។ កិច្ចសហការនេះ​ត្រូវបានគេស្គាល់ថាជា វេទិកាកិច្ចសហប្រតិបត្តិការរវាង​វិស័យសាធារណៈ វិស័យឯកជន និងគ្រឹះស្ថានស្រាវជ្រាវ។ តាមរយៈកិច្ច​សហប្រតិបត្តិការនេះ​ សហគ្រាសផលិតកសិម្ហូបអាហារ អាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពី សហគ្រិនខ្មែរ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) និង សាកលវិទ្យាល័យនាៗដើម្បី អភិវឌ្ឍ ​និងផ្សព្វផ្សាយផលិតផលកសិម្ហូបអាហារទៅទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

“ផលិតផលចំណីអាហារមួយចំនួនមិនទាន់ឆ្លើយតបទៅនិង​ស្តង់ដារ នាំឲ្យមិនអាចរក្សាទុកបានយូរ ជាពិសេសអាចមានការប្រែប្រួលរសជាតិទៅតាមពេល​វេលា។ ដូច្នេះ សហគ្រិនខ្មែរ នឹងធ្វើការជាមួយដៃគូរ ផ្តល់ការគាំទ្រប្រកបដោយភាពនវានុវត្តន៍ដល់សហគ្រាស ដោយផ្គូរផ្គងសហគ្រាសជាមួយ សាកលវិទ្យាល័យ ស្រាវជ្រាវ​នៅទីក្រុងភ្នំពេញដូចជា វិទ្យាស្ថានបច្ចេក​វិទ្យាកម្ពុជា (ITC) ។ កិច្ចសហការនេះ នឹងជួយដល់សហគ្រិនទទួលបានការសិក្សាលើការធ្វើនវានុវត្តន៍លើផលិតផលម្ហូបអាហារ ដោយមានសាកល វិទ្យាល័យស្រាវជ្រាវជាអ្នកប្រឹក្សាយោបល់ និងធ្វើតេស្ត ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចផលិត ម្ហូបអាហារស្របតាម​ស្តង់ដារដែលមានគុណភាព” ពីការលើកឡើងរបស់សហគ្រិនខ្មែរ។

កន្លងមកគម្រោងដូចគ្នានេះដែល​ត្រូវបានអនុវត្តតាមរយៈកិច្ចសហប្រតិបត្តិការជាមួយមូលនិធិកម្ពុជា និង ​អូស្ត្រាលី ក្នុងឆ្នាំ២០២១ ដល់ ឆ្នាំ២០២២ ដោយបានគាំទ្រដល់​សហគ្រាសធុនតូច និងមធ្យម ​ក្នុងវិស័យកសិម្ហូបអាហារ​ចំនួន១២ ដើម្បីអភិវឌ្ឍនិងកែលម្អផលិតផល​កសិម្ហូបអាហារជាង៣០មុខ។ ជាការអនុវត្តជំហ៊ានបន្ទាប់ សហគ្រិនខ្មែរ នឹង​បន្តធ្វើការជាមួយដៃគូរក៏ដូចជា​សាកលវិទ្យាល័យស្រាវជ្រាវ ក្នុង​រាជធានី និង​បណ្តាខេត្តក្រុងនាៗក្នុងប្រទេស ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យមកាន់តែច្រើន ទទួល បានកិច្ចគាំទ្រនេះ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កម្មវិធីនេះ​បាន​គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមចំនួន១២ ដែលផលិតនូវកសិផលកសិម្ហូបអាហារនានា ដូចជាសាច់ក្រក ដំណាប់ស្វាយ ដំណាប់ម្នាស់ និងទឹកម្នាស់។ ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ (Kirirom Food) ដែលជាអ្នកទទួលផលមួយពីកម្មវិធីនេះ បាននិយាយថា ក្រុម​ហ៊ុន​ខ្លួនធ្លាប់បានជួបប្រទះបញ្ហាក្នុងការគ្រប់គ្រងកាកសំណល់ ដែលកើតចេញពីការផលិត​ដំណាប់​ ស្វាយស្ងួត ដូចជាគ្រាប់ស្វាយ និងសំបកស្វាយ​ជាដើម។ លោកស្រី ឆឹង គឹមយី ប្រធានផ្នែកអភិវឌ្ឍន៏ផលិតផល និងប្រព័ន្ធប្រតិបត្តិ របស់​ក្រុមហ៊ុន​ គិរីរម្យ ហ៊្វូដ មានប្រសាសន៍​ថា៖ “ក្រោយមាន​ការជ្រោមជ្រែងពី សហគ្រិនខ្មែរ និងដៃគូ ក្រុមហ៊ុនទទួលបានបច្ចេកទេសថ្មី ក្នុងការច្នៃផលិតផលថ្មីបន្ថែម ស្របពេលដែលទទួលបានទំនាក់ទំនងល្អៗបន្ថែមជាមួយស្ថាប័នពាក់ព័ន្ធ ដែលជាផ្នែកមួយនៃការអភិវឌ្ឍក្រុមហ៊ុនបន្ថែម”។

បន្ទាប់ពីទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ បានលើកទឹកចិត្តដល់ សហគ្រាសធុនតូច និងមធ្យម​ក្នុងវិស័យកសិម្ហូបអាហារ ឲ្យ​ចូលរួមក្នុងកម្មវិធីបែបនេះបន្តទៀត នាពេល សហគ្រាសធុនតូច និងមធ្យម មានការប្រឈមនឹងបញ្ហាបច្ចេកទេស មានកង្វះខាតផ្នែកហិរញ្ញវត្ថុនៅក្នុង ខ្សែសង្វាក់ផលិតកម្ម ឬមានតម្រូវការ​ស្វែង​រក និងពង្រីកទី​ផ្សារបន្ថែម។

ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ បានបន្ថែមថា៖ “សហគ្រិនខ្មែរ និងដៃគូ បានជួយ ស្វែងរកដំណោះស្រាយ​ក្នុងការកែច្នៃផលិតផលថ្មីបន្ថែម(By product) ពីកាកសំណល់ដែលចេញពី ខ្សែរចង្វាក់ផលិតកម្ម ដូចជាបច្ចេកទេសនៃការផលិតប្រេងចេញពីគ្រាប់ស្វាយ ម្ស៉ៅគ្រឿងផ្សំចំណីសត្វ ចេញពីសំបកស្វាយ។ ការជួយជ្រោមជ្រែងពីសហគ្រិនខ្មែរនេះ ពិតជាផ្តល់អត្ថប្រយោជន៍ដល់ ក្រុមហ៊ុនខ្មែរ ក្នុងស្រុក​ឲ្យអាចឈរជើងបាន និងអាចរក្សារបាននូវនិរន្តភាពក្នុងក្រុមហ៊ុន ពិសេសក្នុងវិបត្តិ​សេដ្ឋកិច្ច ដោយសារបញ្ហាកូវីដ-១៩ នេះតែម្តង




អត្ថបទបន្ទាប់


លោក ហ្សេលេនស្គី រំលាយតុលាការរដ្ឋបាលទីក្រុងកៀវក្រោយរកឃើញអំពើពុករលួយ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូនេះ បានធ្វើការសាទរចំពោះការរំលាយចោលតុលាការរដ្ឋធានីកៀវ ក្រោយពី…

ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត១ពាន់កន្លែងត្រូវបានរកឃើញលក់បន្លំលីត្រ និងគុណភាព

យ៉ាងហោចណាស់មានដេប៉ូ និងស្ថានីយប្រេងឥន្ធនៈជិត១ពាន់កន្លែងត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ