សហគ្រិនខ្មែរ

តើសហគ្រិនខ្មែរកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនអ្វីខ្លះនៅឆ្នាំ២០២៤ ដើម្បីជំរុញនវានុវត្តន៍ដល់សហគ្រាសក្នុងស្រុក?


សហគ្រិនខ្មែរ ដែលដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរលើកទី១៥ ដោយផ្តោតលើការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់សហគ្រិនខ្មែរសម្រាប់ឆ្នាំ២០២៤។
សហគ្រិនខ្មែរ
ដោយ

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាលបានពិនិត្យ និងវាយតម្លៃសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣ ព្រមទាំងអនុម័តផែនការសកម្មភាពឆ្នាំ២០២៤ ដោយពង្រឹងបន្ថែមនូវគំនិតផ្តួចផ្តើម ដែលនឹងជួយទ្រទ្រង់ដល់គម្រោងសម្រាប់ជំរុញនវានុវត្តន៍សហគ្រិនភាព ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជា វិស័យកាត់ដេរ និងវាយនភ័ណ្ឌ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការលើកកម្ពស់កម្មវិធីអភិវឌ្ឍប្រកបដោយចីរភាព។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាកំពុងយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍវិស័យឯកជន ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បានទទួលភាពជោគជ័យគួរឱ្យកត់សម្គាល់ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ ហើយត្រូវបន្តកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម តាមរយៈភាពជាដៃគូជាមួយស្ថាប័នដៃគូក្នុងស្រុក និងអន្តរជាតិ។ បើតាមឯកឧត្តម ហែម វណ្ឌឌី កិច្ចការនេះនឹងត្រូវសម្រេចបានតាមរយៈការគាំទ្រផ្នែកបច្ចេកទេសភាពប្រទាក់ក្រឡា ដើម្បីធានាបាននូវលទ្ធភាពជោគជ័យ និងវិសាលភាពរបស់អាជីវកម្ម ។

ដោយឡែក ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរបានលើកឡើងថា សហគ្រិនខ្មែរ បាននឹងកំពុងរៀបចំគម្រោងដែលមានសក្តានុពលជាច្រើន មានទាំងគំនិតផ្តួចផ្តើមថ្មីៗ

ដើម្បីឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងការពង្រីកកម្មវិធីដែលកំពុងដំណើរការស្រាប់ និងប្រសិទ្ធភាពដល់សហគ្រិនក្នុងស្រុក នៅក្នុងវិស័យពាក់ព័ន្ធ។ ជាមួយគ្នានោះ ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ និងអនុវត្តកម្មវិធីឱ្យស្របតាមអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឱ្យបានពេញលេញ ក្នុងគោលបំណងពង្រីកសក្តានុពលរបស់សហគ្រិន។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដែលមានសមាសភាពមកពីរាជរដ្ឋាភិបាល និងវិស័យឯកជននេះ បានសម្រេចជាផ្លែក្នុង និងការប្ដេជ្ញាជំរុញ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី លើវិស័យស្នូលទាំង៤ របស់សហគ្រិនខ្មែរគឺ វិស័យកសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងផលិតកម្ម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet នឹងបើកដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃទីពីរទៅកាន់ប្រទេសចិនក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ

ព័ត៌មាន
ក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្រទេសចិន ជាមួយនឹងការបើកដំណើរការសេវាកម្មហោះហើយផ្ទាល់ពីទី…

តើការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុនចិន បង្កផលលំបាកធំកម្រិតណាដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក?

ព័ត៌មាន
ក្រុមហ៊ុនយក្ស Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាម៉េរិក ត្រូវបានសារព័ត៌មានចុះផ្សាយថា អាចប្រឈមនឹងការខាតបង់ដល់ទៅ២១០ពាន់លានដុល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ