អ៊ុយក្រែន

លោក ហ្សេលេនស្គី រំលាយតុលាការរដ្ឋបាលទីក្រុងកៀវក្រោយរកឃើញអំពើពុករលួយ


ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូនេះ បានធ្វើការសាទរចំពោះការរំលាយចោលតុលាការរដ្ឋធានីកៀវ ក្រោយពីរកឃើញនូវភស្តុតាងនៃការប្រព្រឹត្តអំពើពុករលួយ ដោយលោកបានសច្ចានឹងប្រយុទ្ធប្រឆាំងនឹងបញ្ហាដ៏ចាក់ឬសជ្រៅនេះ និងបន្តធ្វើសង្គ្រាមជាមួយរុស្ស៊ីក្នុងពេលតែមួយ មិនរួញរានោះឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ប្រធានាធិបតីអ៊ុយក្រែនសច្ចាលុបបំបាត់អំពើពុករលួយ និងធ្វើជាមួយរុស្ស៊ីលុះដល់ទីបញ្ចប់!

ការថ្លែងឡើងរបស់បុរសខ្លាំងអ៊ុយក្រែនរូបនេះ ធ្វើឡើងនៅស្របពេលដែល សង្គ្រាមកំពុងបន្ដអូសបន្លាយពេលមកជិត១ឆ្នាំហើយ ហើយបច្ចុប្បន្នអ៊ុយក្រែនកំពុងមានការខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់យ៉ាងខ្លាំង ក្រោយមានការវាយប្រហារលើរោងចក្រថាមពលដោយកងទ័ពរុស្ស៊ី។

លោក ហ្សេលេនស្គីបានមានប្រសាសន៍ថា៖ «រឿងពុករលួយក្នុងប្រព័ន្ធតុលារនោះ បានឈានដល់ការបញ្ចប់ហើយ» ខណៈពេលដែលលោកបានចុះហត្ថលេខាលើច្បាប់រំលាយតុលាការរដ្ឋបាលរដ្ឋធានី Kyiv ដែលអាជ្ញាធរប្រឆាំងអំពើពុករលួយអ៊ុយក្រែនបានប្រៀបធៀបតុលាការនេះទៅនឹងអង្គការឧក្រិដ្ឋកម្មមួយ។

លោក ផាវឡូ វ៉ូវក៍ (Pavlo Vovk) ប្រធានតុលាការរដ្ឋបាលរដ្ឋធានី Kyiv បាននិយាយនៅក្នុងសារហ្វេសប៊ុកថា៖ «ការសម្រេចលុបចោលតុលាការនេះ គឺជារឿងនយោបាយសុទ្ធសាធ ដោយធ្វើឡើងដោយប្រញាប់ប្រញាល់ ដោយលោកថា «អ្នកដែលអបអរសាទរថ្ងៃនេះនឹងសោកស្តាយឆាប់ៗខាងមុខ» ដោយលោកចង់សំដៅទៅប្រធានាធិបតីអ៊ុយក្រែននោះឯង។

ជាមួយគ្នានេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅក៏បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ទណ្ឌកម្មលើលោក Pavlo Vovk» ពីបទសូកប៉ាន់ជាថ្នូរនឹងការជ្រៀតជ្រែកក្នុងដំណើរការតុលាការ និងកិច្ចការសាធារណៈផ្សេងទៀត» ដោយថែមទាំងចោទប្រកាន់សមាជិកគ្រួសារលោកពីរនាក់ទៀតផងដែរ។

មែនទែនទៅ សំណុំរឿងពុករលួយប្រឆាំងនឹងលោក Vovk ត្រូវបានបញ្ជូនទៅតុលាការប្រឆាំងអំពើពុករលួយកម្រិតខ្ពស់របស់ប្រទេសអ៊ុយក្រែននៅរដូវក្តៅនេះ បន្ទាប់ពីសំណុំរឿងជាច្រើនឆ្នាំប្រឆាំងនឹងលោកត្រូវបានរារាំងនាពេលកន្លងមក។

បើតាមការិយាល័យប្រឆាំងអំពើពុករលួយរបស់អ៊ុយក្រែន (NABU) បាននិយាយថា ការចោទប្រកាន់ត្រូវបានចេញនៅថ្ងៃទី១៧ ខែមិថុនាប្រឆាំងនឹងលោក Vovk សមាជិកអនុប្រធានពីរនាក់ ចៅក្រមបួននាក់នៃតុលាការ និងបួននាក់ផ្សេងទៀតរួមទាំងប្រធានរដ្ឋបាលតុលាការរដ្ឋរបស់អ៊ុយក្រែន។

ដោយឡែក បើក្រឡេកទៅមើលស្ថានការសង្គ្រាមរវាងអ៊ុយក្រែននិងងរុស្ស៊ីវិញក៏នៅតែបន្តអូសបន្លាយមិនដឹងបិទបញ្ចប់ពេលណានោះឡើយ ខណៈបច្ចុប្បន្នអ៊ុយក្រែនកំពុងខ្វះខាតទាំងផ្នែកសព្វាវុធ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានបំផ្លិចបំផ្លាញ និងកាន់តែធ្ងន់ធ្ងរនោះ គឺការខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់នៅរដូវរងានេះតែម្ដង។ ទោះយ៉ាងណា សម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ បានសន្យាផ្តល់ជំនួយជាង ១ ពាន់លានដុល្លារទៀតកាលពីថ្ងៃទី១៣ខែធ្នូ ។

ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួននឹងផ្តល់អំពូល LED ដល់ទៅ ៣០ លានអំពូលដល់អ៊ុយក្រែន បន្ទាប់ពីលោក Volodymyr Zelenskiy បាននិយាយថា ពេលនេះអ៊ុយក្រែនត្រូវការអំពូលចំនួន ៥០ លានគ្រាប់ ដើម្បីកាត់បន្ថយការខ្វះខាតថាមពលយ៉ាងខ្លាំងនៅក្នុងប្រទេស។ អំពូល LED នេះអាចប្រើប្រាស់ថាមពលជាមធ្យម ៧៥% តិចជាងអំពូលប្រពៃណី និងប្រើប្រាស់បានយូរជាង ១០ ដងនៃអំពូលធម្មតា។

បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់អ៊ុយក្រែនលោក យ៉ាលៀ ស្វីរ៉ាយដិនកូ (Yulia Svyridenko) បាននិយាយថា កម្មវិធីឥតគិតថ្លៃសម្រាប់ប្រជាជនដើម្បីផ្លាស់ប្តូរអំពូល LED នឹងត្រូវបានណែនាំក្នុងពេលឆាប់ៗនេះ ដែលនៅទីបំផុតវាអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលពីចន្លោះ ៧-១០% នៅពេលវេលាប្រើប្រាស់ខ្ពស់បំផុត។

ថ្មីៗនេះដែរ សហរដ្ឋអាមេរិក ក៏បានប្រកាសនឹងផ្ដល់ជំនួយផ្នែកប្រព័ន្ធការពារដែនអាកាសសម្រាប់អ៊ុយក្រែន ក្នុងការប្រយុទ្ធទប់ទល់នឹងមីស៊ីលរបស់រុស្ស៊ីផងដែរ៕




អត្ថបទបន្ទាប់


ក្រុមម្ចាស់អាជីវកម្មនៅថៃព្រមានថា នឹងដំឡើងថ្លៃទំនិញ ប្រសិនបើរដ្ឋដំឡើងថ្លៃថាមពលនៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមសហគ្រិននៅក្រោមសហព័ន្ធឧស្សាហកម្មថៃ (FTI) គ្រោងនឹងដំឡើងតម្លៃផលិតផលរបស់ពួកគេចាប់ពី ៥% ទៅ ១២% ប្រសិនបើរាជរដ្ឋាភិបាលអនុវត្តផែនការរបស់ខ្ល…

សហគ្រិនខ្មែរ នឹងពង្រីកកិច្ចការគាំទ្រកម្មវិធីក្នុងវិស័យកសិម្ហូបអាហារតាមបណ្តារាជធានី-ខេត្តប្រទេសកម្ពុជា

ព័ត៌មាន
សហគ្រិនខ្មែរ (KE) កំពុងខិតខំប្រឹងប្រែងពង្រីកកម្មវិធីគាំទ្រវិស័យកសិម្ហូបអាហារឲ្យបានទូទាំងប្រទេស តាមរយៈកិច្ចសហការជាមួយកម្មវិធី “ភាពជាដៃគូក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ