សេដ្ឋកិច្ចភូមា

ធនាគារពិភពព្យាករសេដ្ឋកិច្ចភូមាធ្លាក់ដល់ -១០% ស្របពេលទណ្ឌកម្មថ្មីៗបន្តធ្លាក់មកផ្ទួនៗ


សេដ្ឋកិច្ចរបស់ប្រទេសភូមាត្រូវបានធនាគារពិភពលោកព្យាករថានឹងធ្លាក់ចុះ ដល់-១០% នៅឆ្នាំ២០២១នេះ ដោយសារតែភាពចលាចលនៅក្នុងប្រទេស ចាប់តាំងពីមានរដ្ឋប្រហារកាលពីដើមខែកុម្ភៈមក ហើយប្រទេសមហាអំណាចធំៗបានបន្តទម្លាក់ទណ្ឌកម្មកាន់តែច្រើនជាបន្តបន្ទាប់មកលើក្រុមយោធា។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នករុញរទេះនៅភូមា អំឡុងពេលកូវីដ១៩ រូបថត Xinhua
ដោយ

ការ​ព្យាករ​របស់​ធនាគារពិភពលោក​ថ្មី​ចុង​ក្រោយ​នេះ បាន​បង្ហាញ​ថា សេដ្ឋកិច្ច​ភូមា​ត្រូវ​បាន​រំពឹង​ថា​នឹង​អាច​ធ្លាក់​ចុះ​ដល់ ១០%​ឯណោះ​នៅ​ឆ្នាំ​នេះ ដែល​ជា​ការ​ផ្ទុយ​ស្រឡះ​ពី​ការ​ព្យាករ​ពី​លើក​មុន​ក្នុង​ខែតុលា ឆ្នាំ​២០២០ ដែល​ថា សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​មាន​កំណើន ៥,៩%​នៅ​ឆ្នាំ​២០២១ ។

ធនាគារពិភពលោក បាន​លើក​ឡើង​ចំ​ៗ​នៅ​ក្នុង​របាយ​កាណ៍​ថា ភូមា​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ការ​តវ៉ា​ក្នុង​ពេល​កន្លង​មកនេះ រួម​មាន​បាតុកម្ម​របស់​កម្មករ​និ​យោ​ជិ​ក​មិន​ទៅ​ធ្វើ​ការងារ ធ្វើ​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ផ្អាក​ដំណើរការ រួម​មាន​ធនាគារ និង​សហគ្រាស​ធំ​ៗ​ជា​ច្រើន​។ ការ​បញ្ចប់ ឫ​ផ្អាក​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ធំ​ៗ  ដោយសារ​សកម្មភាព​យោធា​បង្ក​បង្ក្រាប​លើ​ក្រុម​បាតុករ បាន​ធ្វើ​ឲ្យ​មាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ និង​ការ​រំខាន​ដល់​សេវា​សាធារណៈ​សំខាន់​ៗ រួម​មាន ការ​កាត់​ផ្តាច់​សេវាកម្ម​អ៊ិ​ន​ធើ​ណិ​ត​ជាដើម​។

ជាមួយ​គ្នា​នេះ ទណ្ឌកម្ម​ដែល​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ពី​លោក​ខាងលិច និង​ស្ថាប័ន​អន្តរជាតិ​នានា ក៏​បាន​រួមចំណែក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ភូមា​ផង​ដែរ ឧទាហរណ៍ មាន​ក្រុមហ៊ុន​បរទេស និង​ជា​លក្ខណៈ​អន្តរជាតិ​ជា​ច្រើន​ត្រូវ​បាន​រង​សម្ពាធ​ឲ្យ​ផ្អាក ឬ​ឈប់​ធ្វើការ​វិនិយោគ​ក្នុង​ប្រទេស​ភូមា ដូច​ជា​ក្រុមហ៊ុន​របស់​ជប៉ុន និង​ថៃ​ជាដើម​។

ជាក់ស្តែង កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ទើបបាន​ដាក់​ទណ្ឌកម្ម​ថ្មី​មួយទៀត ដោយ​បាន​ដាក់​ក្រុមហ៊ុន​សម្ព័ន្ធ​ដ៏​ធំ​ចំនួន​២ ដែល​គ្រប់គ្រង​ដោយ​យោធា​ភូមា​ចូល​ក្នុង​បញ្ជីខ្មៅ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋប្រហារ និង​ការ​បង្ក្រាប​យ៉ាង​បង្ហូរឈាម​លើ​ក្រុម​បាតុករ​ពី​សំណាក់​កងកម្លាំង​យោធា​ភូមា​។

ក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​ឲ្យ​ដឹង​ថា ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​សម្ព័ន្ធ​ភូមា​ចំនួន​២ ក្រុមហ៊ុន រួម​មាន​ក្រុមហ៊ុន Holdings Public Company Ltd (MEHL) និង​ក្រុមហ៊ុន Myanmar Economic Corporation Ltd (MEC) ចូល​ក្នុង​បញ្ជីខ្មៅ ដែល​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ជា​ប្រភព​រក​ប្រាក់​ចំណូល​ដ៏​សំខាន់​របស់​របប​សឹក​។

ចំណែកឯ​ចក្រភព​អង់គ្លេស​វិញ ត្រូវ​បាន​ស្រង់​សំដី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស លោក ដូ​មី​នី​ក រ៉េ​ប (Dominic Raab) បាន​ឲ្យ​ដឹង​ថា អង់គ្លេស​នឹង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Myanmar Economic Corporation Ltd ដែរ ដោយ​អះអាង​ថា ទុកជា​ការ​ឆ្លើយ​តប ដល់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ពី​សំណាក់​យោធា​ភូមា​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក​ចូ​បៃ​ឌិន​៖ «ដរាប​ណា​មាន​ខ្ញុំ​ចិន​មិន​អាច​ឈ្នះ​អាមេរិកឡើង​ធ្វើអ្នក​ដឹក​នាំ​ពិភពលោក​ទេ»

ព័ត៌មាន
ប្រធានាធិបតីអាមេរិក Joe Biden ថ្មីៗនេះ បានប្រកាសក្ដែងៗថា លោកនឹងប្រឹងទប់ប្រទេសចិនមិនឲ្យវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេស មហាអំណាចដែលមា…

ធនាគារពិភពលោកព្យាករសេដ្ឋកិច្ចចិនកើន៨,១%ឆ្នាំ២០២១និងជាជន្ទល់មួយជួយរុញកំណើនសេដ្ឋកិច្ចតំបន់ឲ្យស្ទុះឡើង

ព័ត៌មាន
យោងតាមការព្យាករណ៍ថ្មីរបស់ធនាគារពិភពលោក World Bank ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុននេះបានឲ្យដឹងថា ប្រទេសចិនត្រូវបានគេរំពឹងថានឹងក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ