អត្ថបទពាណិជ្ជកម្ម

រឿងរ៉ាវសំខាន់ៗ នៅពីក្រោយភាពជោគជ័យរបស់ GAC Motor ក្នុងនាមជាកំពូលក្រុមហ៊ុនផលិតរថយន្ដចិន ដែលមានស្ដង់ដារគុណភាពលំដាប់ពិភពលោក


រោងចក្រផលិតរថយន្តលំដាប់កំពូលនៅលើពិភពលោកមានចំនួនតិចតួចដែលមានស្ដង់ដារ និងមានគុណភាពខ្ពស់ ជាក់ស្ដែង រោងចក្រផលិតរថយន្ត GAC Motor ដែលបានជាប់លើកំពូលតារាងនៃរោងចក្រផលិតរថយន្តម៉ាកយីហោធំៗ។ តើក្រុមហ៊ុន GAC Motor មានប្រវត្តិបែបណា និងមានចំណុចពិសេសអ្វីខ្លះ?
រឿងរ៉ាវសំខាន់ៗ នៅពីក្រោយភាពជោគជ័យរបស់ GAC Motor ក្នុងនាមជាកំពូលក្រុមហ៊ុនផលិតរថយន្ដចិន ដែលមានស្ដង់ដារគុណភាពលំដាប់ពិភពលោក
ដោយ
អំពី GAC Motor

វត្តមានរបស់ GAC Motor មានតាំងពីឆ្នាំ 1955 ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់ទី 165 ក្នុងចំណោមសហគ្រាសកំពូលទាំង 500 របស់ពិភពលោកក្នុងឆ្នាំ 2024 ។ បច្ចុប្បន្ន GAC Motor ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសចិន ដែលបានចាប់ដៃគូ​ជាមួយក្រុមហ៊ុន​ផលិតរថយន្តល្បីៗជាច្រើនដូច៖ Toyota, Honda, Mitsubishi, Hino, Jeep… ភាពជាដៃគូទាំងនេះ អនុញ្ញាតឲ្យ GAC Motor ផលិតផលិតផលម៉ាករថយន្តបរទេសទាំងនេះ សម្រាប់លក់ក្នុងប្រទេសចិន។ ជាមួយស្នាដៃ និងគុណភាពលើផ្នែករថយន្ត ប្រកបដោយជំនាញច្បាស់លាស់ នៅក្នុងឆ្នាំ 2008 GAC Motor បានសម្រេចផលិតផលិតផលរថយន្ត និងដាក់លក់ចែកចាយរថយន្តម៉ាក GAC នៅទូទាំងពិភពលោក។

ជាបន្តបន្ទាប់ GAC Motor បានក្លាយជាក្រុមហ៊ុនរថយន្តចិនតែមួយគត់ដែលឈ្នះពាន J.D. POWER Champion ច្រើនបំផុត 8ឆ្នាំជាប់គ្នា (2013-2020) និងជារោងចក្រផលិតរថយន្ត​របស់ប្រទេសចិនដែលប្រកាន់ខ្ជាប់នូវស្តង់ដារដែលមានគុណភាពខ្ពស់ដូច Toyota និង Honda ព្រោះថាគ្រប់ម៉ូឌែលរថយន្តរបស់ GAC ត្រូវបានធ្វើតេស្តសាកល្បងជាង 4លានគីឡូម៉ែត្រមុននឹងចេញលក់ ដើម្បីធានាភាពធន់ និងគុណភាពប្រើប្រាស់បានយូរលើសពី 10 ឆ្នាំ ឬ 24ម៉ឺនគីឡូម៉ែត្រ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនធំៗចំនួន 18 ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តលំដាប់ពិភពលោក ដើម្បីផលិតបានរថយន្តដែលមានគុណភាពខ្ពស់។

រថយន្ត GAC ត្រូវបាននាំចូល និងចែកចាយផ្លូវការនៅកម្ពុជា ដោយក្រុមហ៊ុន​ GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group ចាប់តាំងពីឆ្នាំ 2020។ ថ្មីៗនេះ ក្រុមហ៊ុន GAC នៅកម្ពុជា ទទួលបានការគាំទ្រពីរោងចក្រផលិតរថយន្ត​ GAC Motor ប្រទេសចិន ដើម្បីអបអរសាទរចំពោះសមិទ្ធផល និងគម្រប់ខួប 5ឆ្នាំ នៅកម្ពុជា។ តាមរយៈការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយរោងចក្រ និងក្រុមហ៊ុន GAC នៅកម្ពុជា បានផ្ទេរការគាំទ្រ តាមរយៈការលើកទឹកចិត្តដល់អតិថិជនមានតម្រូវការរថយន្តគុណភាពខ្ពស់ តម្លៃសមរម្យ ស្របតាមស្តង់ដារអន្តរជាតិ អាចជ្រើសរើស​រថយន្ត GAC ស៊េរីឆ្នាំ 2025 ចំនួន 4ម៉ូឌែល ក្នុងឆ្នាំថ្មី តម្លៃថ្មី រួមមាន៖

-រថយន្ត GS3 EMZOOM តម្លៃថ្មី $23,500

-រថយន្ត EMKOO តម្លៃថ្មី $29,999

-រថយន្ត GS8 តម្លៃថ្មី $39,999

-រថយន្តបែបអភិជន GN8 កម្រិត Master តម្លៃថ្មី $65,000

អាស្រ័យហេតុនេះ សម្រាប់លោកអ្នកដែលមានបំណងចង់បើកបរសាកល្បងរថយន្ត GAC ស៊េរីថ្មីគ្រប់ម៉ូឌែល និង ព័ត៌មានអំពីការសហការជាមួយធនាគារដៃគូរបស់ក្រុមហ៊ុន អាចធ្វើការទំនាក់ទំនងប្រឹក្សាផ្នែកលក់ផ្ទាល់តាមរយៈហ្វេសបុកផេកផ្លូវការ GAC Motor Cambodia ឬតាមរយៈលេខខាងក្រោមនេះ

095 999 029 (KH/ ENG)

095 999 026 (中文)




អត្ថបទបន្ទាប់


តើជោគវាសនាលោក ឌូទើតេ ដែលកំពុងឃុំខ្លួននៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នឹងទៅជាយ៉ាងណា?

អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ដែលអស់អំណាចកាលពីខែមិថុនា ឆ្នាំ២០២២ កំពុងប្រឈមមុខនឹងការចោទប្រកាន់ព…

ផ្សារភាគហ៊ុននៅអាម៉េរិក និងអាស៊ីកំពុងរងការរង្គោះរង្គើ ចុះផ្សារភាគហ៊ុននៅកម្ពុជាមានស្ថានភាពយ៉ាងណាដែរ?

វិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានធ្វើឱ្យទីផ្សារភាគហ៊ុននៅអាម៉េរិកនិងផ្សារភាគហ៊ុននៅអាស៊ីបានធ្លាក់ចុះ និងធ្វើឱ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ