ករណីឆ្លងកូវីដ-១៩នៅប្រទេសថៃ

ក្រុងប៉ាតាយ៉ារបស់ថៃ ប្រកាសលុបចោលការប្រារព្ធពិធីឆ្លងឆ្នាំសកល ព្រោះបារម្ភការឆ្លងកូវីដ-១៩


សាលាក្រុងប៉ាតាយ៉ា បានសម្រេចលុបចោលការរៀបចំពិធីឆ្លងឆ្នាំសកលឆ្នាំ២០២០ ដោយបារម្ភអាចនឹងកើតមានករណីឆ្លងរលកទី២ នៃមេរោគកូវីដ-១៩ បន្ទាប់ពីមានករណីឆ្លងច្រើនករណីកំពុងបន្ដកើតមាននៅប៉ុន្មានថ្ងៃមកនេះ នៅឯខេត្តសមុទ្រសាខន។
ក្រុងប៉ាតាយ៉ារបស់ថៃ ប្រកាសលុបចោលការប្រារព្ធពិធីឆ្លងឆ្នាំសកល ព្រោះបារម្ភការឆ្លងកូវីដ-១៩ (រូបភាព៖https://thailandeventguide.com)
ដោយ

អភិបាល​ក្រុង​ប៉ាតាយ៉ា គឺលោក Sonthaya Khunpluem បាននិយាយ​នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ថា មានមនុស្ស​ជាច្រើន​បាន​ឆ្លង​កូវីដ-១៩នៅក្នុង​ខេត្ត​សមុទ្រ​សាខន ក្នុងនោះ មាន​ភាគច្រើន​នៃពួកគេ​គឺជា​កម្មករ​ចំណាកស្រុក ហើយ​មេរោគកូវីដ-១៩នេះ ក៏បានរាលដាល​ដល់​ខេត្ត​មួយចំនួន​ទៀត​នៅក្នុង​ប្រទេសថៃ​ផងដែរ។

លោក​ Sonthaya បន្ថែមថា គណៈកម្មាធិការ​ខេត្ត បានជួប​ជាមួយនឹង​ភ្នាក់ងារ​ពាក់ព័ន្ធ​ ដើម្បីធ្វើការ​អនុវត្ត​វិធានការ​តឹងរឹង​ ដើម្បីការពារ​ការរីករាលដាល​នៃមេរោគ​កូវីដ-១៩ ខណៈដែល​មាន​ពលករ​ចំណាកស្រុក​ជាច្រើន​ធ្វើការ​នៅក្នុង​ខេត្ត​។

អាជ្ញាធរ​ខេត្ត​ បាន​បញ្ជា​ឲ្យ​មន្ត្រី​ចុះ​ទៅ​អង្កេត​តំបន់​រស់នៅ និងតំបន់​ដែលមាន​កម្មករ​ចំណាកស្រុក​ស្នាក់នៅ ហើយរហូតមកទល់​ពេលនេះ​មិនមាន​នរណា​ម្នាក់​បាន​ធ្វើដំណើរ​ពីតំបន់​ដែលមាន​ហានិភ័យ​នៃការ​ឆ្លង​មេរោគ​នោះនៅឡើយទេ។

បែបនេះក្ដី ជាផ្នែក​នៃការ​ប្រុងប្រយ័ត្ន គណៈកម្មាធិការ​ខេត្ត​បាន​បញ្ជា​ឲ្យលុប​ចោល​នូវ​ព្រឹត្តិការណ៍​បុណ្យ​នានា នៅក្នុង​តំបន់​ទាំងអស់ ពិសេស​គឺសកម្មភាព​ដែល​អាច​ប្រមូលផ្ដុំ​មនុស្សច្រើន។

ជាលទ្ធផល​នៃការ​លុបចោល​ការរៀបចំ​កម្មវិធីឆ្លង​ឆ្នាំ​សកល​២០២០ ដែល​ត្រូវបាន​គេរំពឹងថា​នឹង​ទាក់ទាញ​មនុស្ស​បាន​ដល់ទៅ​៣០ម៉ឺននាក់។ អាជ្ញាធរខេត្ត​បានគូសបញ្ជាក់ថា វាពិតជា​លំបាកណាស់​ក្នុងការ​គ្រប់គ្រង​ហ្វូងមនុស្ស​បែបនេះ ក៏ដូចជា​ប្រាប់​ឲ្យពួកគេ​អនុវត្ត​វិធានការ​ការពារ​ជំងឺនោះ។

សូមបញ្ជាក់ថា តាមការ​អះអាង​របស់អាជ្ញាធរខេត្តនៃប្រទេសថៃ រាល់ការ​ប្រមូលផ្ដុំមនុស្ស​លើសពី ៣០០នាក់ ត្រូវចាំបាច់​មានការ​អនុញ្ញាត​ពីអាជ្ញាធរ​សិន​ទើបអាច​ធ្វើបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចេញដែកកើនដល់ទៅ ៤០% នៅក្នុងខែវិច្ឆិកា

ព័ត៌មាន
ការនាំចេញដែករបស់ប្រទេសវៀតណាម កាលពីខែវិច្ឆិកាកន្លងទៅ ធ្វើបានល្អជាមួយនឹងកំណើនវិជ្ជមាន និងតម្លៃកើនឡើងផងដែរ ដោយ ប្រទេសនេះ សម្រេចបានការនាំ…

រដ្ឋមន្ត្រីកសិកម្មថា ផលនេសាទទឹកសាបឆ្នាំ២០២០ ធ្លាក់ចុះ តែការធ្វើវារីវប្បកម្មកើនឡើង!

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា នៅឆ្នាំ២០២០នេះ ចំពោះផលនេសាទក្នុងដែននេសាទនឹងសម្រេចបានប្រមាណ ២៦ម៉ឺន៨ពាន់​តោន​ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ