កម្ពុជា-ចិន-អាហារូបករណ៍

ស្ថានទូត​ចិន៖ និស្សិត​កម្ពុជា​ទទួល​បាន​អាហារូបករណ៍​រដ្ឋាភិបាល​ចិន​​មាន​​ជាង ៣០០០​នាក់


ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា លោក Wang Wentiang បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី១២ ខែ​សីហា នេះ​ថា បច្ចុប្បន្ន សិស្ស​និស្សិត​កម្ពុជា ដែល​ទទួល​បាន​អាហារូបករណ៍​រដ្ឋាភិបាល​ចិន​មាន​ចំនួន​លើស​ពី ៣០០០​នាក់ ហើយ​បាន​ប្រៀបធៀប​ទំនាក់​ទំនង​កម្ពុជា-ចិន​ទៅ​នឹង​ដើម​ឈើ ដែល​ត្រូវការ​បែក​មែក​សាខា​ជា​និរន្តរ៍ និងត្រូវការ​យុវជន​ទាំង​នេះ ថែទាំ​ដាក់​ជី និង​ស្រោច​ទឹក​ថែ​រក្សា។
ស្ថានទូត​ចិន៖ និស្សិត​កម្ពុជា​ទទួល​បាន​អាហារូបករណ៍​រដ្ឋាភិបាល​ចិន​​មាន​​ជាង ៣០០០​នាក់។
ដោយ

យោង​តាម​សុន្ទរកថា​ជា​ភាសា​ខ្មែរ​របស់​លោក Wang Wentiang នៅ​ក្នុង​ពិធី​ប្រគល់​លិខិត​ជ័យ​លាភី​អាហារូបករណ៍​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន, សិស្ស និស្សិត ជាច្រើន​ដែល​ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា ត្រលប់​មក​កម្ពុជា​វិញ បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល សកល​វិទ្យាល័យ សហគ្រាស ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​កសាង​ប្រទេស។

លោក Wang Wentiang បាន​និយាយ​ដូច្នេះ​ថា «ដើម​ឈើ​មិត្តភាព​ចិន​និង​កម្ពុជា ត្រូវការ​បែក​មែក​សាខា​ជា​និរន្តរ៍ ដូច្នេះ ត្រូវការ​ក្មួយៗ​ដែល​ជា​យុវជន​ស្រលាញ់​មិត្តភាព​ចិន​និង​កម្ពុជា ចូលរួម​ថែទាំ ដាក់​ជី និង​ស្រោច​ទឹក ថែ​រក្សា ជាច្រើន​លើក​ច្រើន​សា។»

លោក Wang Wentiang បាន​និយាយ​បន្ត​ថា «យុវ​សិស្ស ដែល​មាន​វត្តមាន​នៅ​ទីនេះ ប្រៀប​ដូច​ជា​ព្រះសុរិយា ដែល​ទើប​តែ​រះ បង្កប់​នូវ​អត្ថន័យ​លទ្ធភាព ឥត​ដែន​កំណត់ ឱ្យតែ​ខិតខំ​រៀនសូត្រ​តស៊ូ​ពុះពារ​ប្រាកដ​ជា​អាច​បញ្ចេញ​កាំ​រស្មី​ភ្លឺ​ចែងចាំង​នា​ពេល​អនាគត។»

ទំនាក់​ទំនង​កម្ពុជា ចិន បាន​ឈាន​ដល់​ដំណាក់កាល​មួយ​ថ្មី ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ ហៅថា មិត្តភាព​រឹង​ជាង​ដែក​ថែប។ ចំណង​ទាក់ទង​នេះ បាន​ជួយ​រុញ​កំណើន​ការ​វិនិយោគ​ចិន ជនជាតិ​ចិន​មក​រស់នៅ និង​រកស៊ី​នៅ​កម្ពុជា និង​ភ្ញៀវ​ទេសចរណ៍​ចិន​មក​លេង​ស្រុក​ខ្មែរ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

កម្ពុជា​និង​ចិន​បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​លើក​ទី៦០​នៃ​ទំនាក់​ទំនង​ការទូត​ប្រទេស​ទាំងពីរ ហើយ​នាយករដ្ឋ​មន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន បាន​ទស្សនកិច្ច​ប្រទេស​ចិន កាល​ពី​ខែ​មេសា ឆ្នាំនេះ ខណៈ​ដែល​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ថា នឹង​ជួយ​កម្ពុជា​បន្ថែម បើ​សិន​ជា​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ពី​កម្ពុជា។

ស្ថានទូត​សហរដ្ឋ​អាមេរិក កាលពី​ខែ​មេសា​ឆ្នាំនេះ បាន​និយាយ​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ចិន បង្ហាញ​នូវ​អតុល្យភាព ដោយ​មាន​ភាព​លម្អៀង​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន និង​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​ត្រូវ​ព្រួយ​បារម្ភ។

មន្រ្តី​ជាន់​ខ្ពស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​គួរតែ​ទទួល​​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ដៃគូ​ផ្សេង​ទៀត​ជាច្រើន​ផង​ដែរ មិន​មែន​ពឹង​ផ្អែក​តែ​លើ​ចិន​​ដើម្បី​អភិវឌ្ឍ​ប្រទេស​នោះ​ទេ៕




អត្ថបទបន្ទាប់


វិស័យទេសចរណ៍ថៃ អាចបាត់ចំណូលជាង ៤៥ លានដុល្លារ ដោយសារតែអាកាសយានដ្ឋាន ហុងកុង បិទទ្វារ

ព័ត៌មាន
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn របស់ថៃ បានព្យាករពីការខាតបង់ប្រាក់ចំណូលរបស់វិស័យឧស្សាហកម្មទេសចរណ៍ថៃ ថា នឹងអាចបាត់ចំណូលប្រហែលជាង ៤៥ លានដុល្…

សមាគមរោងចក្រកាត់ដេរកម្ពុជា ជំរុញ​សហភាពអឺរ៉ុបជាថ្មី «មេត្តាកុំដក EBA»

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរកម្ពុជា នៅថ្ងៃទី១៣ សីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយទៀតរបស់ខ្លួន ដោយបានជំរុញឲ្យសហភាពអឺរ៉ុប មេត្តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ