បាតុកម្មហុងកុង ប៉ះពាល់​ដល់​វិស័យទេសចរណ៍ថៃ

វិស័យទេសចរណ៍ថៃ អាចបាត់ចំណូលជាង ៤៥ លានដុល្លារ ដោយសារតែអាកាសយានដ្ឋាន ហុងកុង បិទទ្វារ


មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn របស់ថៃ បានព្យាករពីការខាតបង់ប្រាក់ចំណូលរបស់វិស័យឧស្សាហកម្មទេសចរណ៍ថៃ ថា នឹងអាចបាត់ចំណូលប្រហែលជាង ៤៥ លានដុល្លារអាមេរិក ដោយសារតែការបិទទ្វាររបស់អាកាសយានដ្ឋាននៅទីក្រុងហុងកុង ព្រោះតែមានការផ្ទះបាតុកម្មកាន់តែខ្លាំងក្លាឡើង និងបានដណ្ដើមយកអាកាសយានដ្ឋានទៅគ្រប់គ្រង។
ក្រុមបាតុករ​នាំគ្នា​ចូល​ដណ្ដើម​យក​អាកាសយានដ្ឋាន​ហុងកុង ទៅគ្រប់គ្រង (រូបភាព៖ Times)
ដោយ

មជ្ឈមណ្ឌលស្រាវជ្រាវនេះ បាន​ប៉ាន់ប្រមាណថា ឧស្សាហកម្ម​ទេសចរណ៍ថៃ នឹង​រងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើ​ការហោះហើរ​ពីទីក្រុងហុង ត្រូវបាន​អាក់ខាន ច្រើនជាង​៧ថ្ងៃ ខណៈដែល​បច្ចុប្បន្ននេះ គឺជារដូវ​មាន​ភ្ញៀវធ្វើដំណើរច្រើន (High Season) ពីទីក្រុងហុង មកកម្សាន្ដ​នៅក្នុងប្រទេសថៃ ដោយសារតែ​សាលា​រៀន នៅហុងកុង​បានឈប់សម្រាក​នៅ​រដូវក្ដៅ ក្នុងខែសីហានេះ។ នៅក្នុងខែនេះដែរ ប្រទេសថៃ ទទួលបាន​ភ្ញៀវ​ធ្វើដំណើរកម្សាន្ដ​ពីទីក្រុងហុង ប្រចាំថ្ងៃ ចន្លោះពី ៤.២០០ ទៅ ៥.០០០ នាក់។

មជ្ឈមណ្ឌលស្រាវជ្រាវ​របស់ថៃ ដដែលនេះ បាន​ព្រមានថា «​ប្រសិនបើ​អាកាសយានដ្ឋាន​ហុងកុង​បិទទ្វា​៧ថ្ងៃ យើងនឹងបាត់បង់​ភ្ញៀវទេសចរពីហុងកុង​ជាង​៣ម៉ឺននាក់»។ 

កាលពីឆ្នាំមុន ភ្ញៀវទេសចរ​ហុងកុង ដែលបាន​ធ្វើដំណើរ​ទៅកាន់ប្រទេសថៃ មានប្រមាណ ១,០២ លាននាក់ ដែលមានប្រមាណ ២,៦៥% នៃភ្ញៀវទេសចរបរទេស​សរុប​របស់ថៃ និងរកចំណូលបាន​ប្រមាណ ជាង ១,៣៦ ពាន់លាន​ដុល្លារអាមេរិក។

គិតមកដល់​ថ្ងៃទី ១៤ សីហានេះ ជើងហោះហើរ​ពីទីក្រុងហុងកុង ត្រូវបាន​លុបចោល អស់រយៈពេល​២ថ្ងៃមកហើយ បន្ទាប់ពី​ក្រុមបាតុករ​បាន​ដណ្ដើម​យក​អាកាសយានដ្ឋាន​ហុងកុង កាលពីរសៀល​ថ្ងៃទី១៣ សីហា។ 

គួរបញ្ជាក់ថា ការកើតមានបាតុកម្ម​នៅក្នុង​ទីក្រុង​ហុងកុង រវាងប្រជាជនហុងកុង​ ប្រឆាំង​នឹងរដ្ឋាភិបាលនេះ គឺបាន​បន្តអូសបន្លាយ​មកជាច្រើនខែមកហើយ ប៉ុន្ដែមិនទាន់មាន​ដំណោះស្រាយ​ផ្លែផ្កា​ដើម្បីរសាយ​បាតុកម្មនេះនៅឡើយទេ។ បាតុកម្មអូសបន្លាយនេះ ក៏បានធ្វើឲ្យប៉ះពាល់​ជាខ្លាំង ដល់សេដ្ឋកិច្ច​របស់​ទីក្រុងហុងកុង។

ដើមចម​នៃការធ្វើបាតុកម្មនេះ គឺធ្វើឡើងដំបូង​ប្រឆាំង​ទៅនឹង​សំណើ​ច្បាប់​មួយ​ដែល​អាច​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​ឧក្រិដ្ឋជន​ទៅកាន់​ប្រទេស​ចិន ប៉ុន្តែ​វា​បាន​ប្រែក្លាយ​ទៅ​ជា​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ធំឡើងៗ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ចង់ក្រសោបយកការវិនិយោគជប៉ុន ក្នុងវិស័យទេសចរណ៍ ឲ្យ​កាន់តែខ្លាំងក្លា

ព័ត៌មាន
ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន កំពុងបន្តនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលការវិនិយោគជប៉ុន…

ស្ថានទូត​ចិន៖ និស្សិត​កម្ពុជា​ទទួល​បាន​អាហារូបករណ៍​រដ្ឋាភិបាល​ចិន​​មាន​​ជាង ៣០០០​នាក់

ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា លោក Wang Wentiang បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី១២ ខែ​សីហា នេះ​ថា បច្ចុប្បន្ន សិស្ស​និស្សិត​កម្ពុជា ដែល​ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ