Advertisement
បច្ចុប្បន្នភាព EBA

សមាគមរោងចក្រកាត់ដេរកម្ពុជា ជំរុញ​សហភាពអឺរ៉ុបជាថ្មី «មេត្តាកុំដក EBA»


សមាគមរោងចក្រកាត់ដេរកម្ពុជា នៅថ្ងៃទី១៣ សីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយទៀតរបស់ខ្លួន ដោយបានជំរុញឲ្យសហភាពអឺរ៉ុប មេត្តារក្សាកម្មវិធីអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) ព្រោះបើ EBA ពិតជាត្រូវបានដក នោះ នឹងប៉ះពាល់ដល់ប្រជាជនកម្ពុជារាប់លាននាក់។
ថ្ងៃទី២០ មីនា ២០១៩ ប្រតិភូ​អឺរ៉ុប​មក​កម្ពុជា ដើម្បីពិភាក្សា​បញ្ហា​កម្មវិធី​អនុគ្រោះ​ពន្ធ EBA។
ដោយ
Advertisement

បើតាម​សមាគម​រោងចក្រកាត់ដេរ បាន​បញ្ជាក់ថា «​ជីវភាព​កម្មករ​៧៥ ម៉ឺននាក់​ និងសុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជាប្រមាណ ៣លាននាក់​កំពុង​ស្ថិត​ក្នុងហានិភ័យ»។

ដោយសារតែមាន​ការគាំទ្រ​របស់សហភាពអឺរ៉ុប តាមរយៈកម្មវិធី EBA នេះ ប្រជាពលរដ្ឋ​កម្ពុជា រាប់លាននាក់​បាន​ចាកផុតពីភាពក្រីក្រ និងបានរួមចំណែក​យ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា។

សមាគមរោងចក្រកាត់ដេរ​បាន​បញ្ជាក់ថា កម្មករ​ចំនួន ៧៥ ម៉ឺននាក់ កំពុង​តំណាង​ឲ្យជាង​ពាក់កណ្ដាល​នៃកម្លាំងការងារសរុប​ក្នុងប្រព័ន្ធ​របស់ប្រទេស​កម្ពុជា ហើយឧស្សាហកម្មនេះ ផ្ដល់ការគាំទ្រ​ចំណូលផ្ទាល់​ដល់គ្រួសារ​ជាង ២០ភាគរយ នៃគ្រួសារ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា។ មិនតែប៉ុណ្ណោះ តាមរយៈ EBA នេះ ក៏មានផ្ដល់នូវផល​វិជ្ជមានដល់​ជីវិត​ប្រជាពលរដ្ឋកម្ពុជា​ប្រមាណ ៣លាននាក់ផងដែរ។ 

សមាគមរោងចក្រ​កាត់ដេរ បាន​គូសបញ្ជាក់ទៀតថា ខ្លួនបាន​បង្កើត​វប្បធម៌​តម្លាភាព និងគណនេយ្យភាព នៅក្នុងអនុលោមភាព​ការងារ និងលក្ខខណ្ឌការងារ ហើយបានដាក់ព័ត៌មាន​លម្អិត​ទៅអាជ្ញាធរ​អឺរ៉ុប​ស្របទៅតាម​តម្លៃទាំងនេះ។

សមាគមរោងចក្រកាត់ដេរ បានថ្លែង​យ៉ាងដូច្នេះ «ការព្យួរប្រយោជន៍ EBA សម្រាប់វិស័យ​របស់យើង នឹង​បណ្ដាល​ឲ្យ​មានការបាត់បង់ការងារ​យ៉ាងច្រើន នៅក្នុងឧស្សាហកម្ម​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ហើយនឹងមិនបម្រើ​គោលបំណង​លុបបំបាត់ភាព​ក្រីក្រ​ និងការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃកម្មវិធី EBA ទេ»។

សហភាពអឺរ៉ុប បាន​ចាប់ផ្ដើម​ការស៊ើបអង្កេត​ទៅលើដំណើរការ​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ EBA តាំងពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩មក ហើយសេចក្ដីសម្រេច​លើបញ្ហានេះ ត្រូវបានរំពឹងថា នឹងត្រូវប្រកាស​នៅខែ​កុម្ភៈ ឆ្នាំ២០២០។ 

ប្រទេស​កម្ពុជា បានទទួលអត្ថប្រយោជន៍ពី EBA តាំងពីឆ្នាំ២០០១ មកម្ល៉េះ។ ឧស្សាហកម្មកាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មានចំនួន ៧៥% នៃការនាំចេញ​ទំនិញសរុប​របស់កម្ពុជា និង៩០% នៃការនាំចេញ​របស់កម្ពុជា​ទៅកាន់អឺរ៉ុប ខណៈដែល​សហភាពអឺរ៉ុប គឺជាទីផ្សារ​នាំចេញ​ចម្បង​មួយ​របស់កម្ពុជាផងដែរ។

បើ EBA ពិតជាត្រូវបាត់បង់មែន សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា យល់ថា វាជាលទ្ធភាព​ក្រៀមក្រំ និងគួរឲ្យសោកស្ដាយ​បំផុត សម្រាប់​សមាគម និង​កម្លាំងការងារ​ដែលបានធ្វើការយ៉ាងច្រើន ក្នុងការសហការ​ជាមួយនឹង អង្គការ ILO។

គួរបញ្ជាក់ថា បច្ចុប្បន្ន​រោងចក្រ​ដែលជាសមាជិក​របស់សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា មានចំនួន ៥៨០ រោងចក្រ ដែលមានកម្មករធ្វើការសរុប​ប្រមាណ ៧៥ ម៉ឺននាក់៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានទូត​ចិន៖ និស្សិត​កម្ពុជា​ទទួល​បាន​អាហារូបករណ៍​រដ្ឋាភិបាល​ចិន​​មាន​​ជាង ៣០០០​នាក់

ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា លោក Wang Wentiang បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី១២ ខែ​សីហា នេះ​ថា បច្ចុប្បន្ន សិស្ស​និស្សិត​កម្ពុជា ដែល...

ធនាគារថៃ ចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់កម្ចី សម្រាប់អតិថិជន

ព័ត៌មាន
ធនាគារពាណិជ្ជធំៗរបស់ថៃមួយចំនួន បានចាប់ផ្ដើមអនុវត្តតាមសេចក្ដីប្រកាសរបស់ធនាគារកណ្ដាលថៃ ក្នុងការបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់អតិថិជនព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ