កម្ពុជាកំពុងបន្ដការបូមប្រេងពីអណ្តូងទាំង៥ យ៉ាងសកម្ម
កម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុនរុករកប្រេង និងឧស្ម័នរបស់សិង្ហបុរី KrisEnergy កំពុងមមាញឹកជាមួយការបូមប្រេងពីអណ្តូងប្រេងចំនួន៥ នៅតំបន…
អ្នកជំងឺជនជាតិខ្មែរដែលបានស្លាប់រូបនោះ មានវ័យ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នាវេលាម៉ោង ១០ និង ៤០នាទីព្រឹក នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលជាករជាស្លាប់លើកទី១នៅកម្ពុជា។
បុរសរូបនេះ មានទីលំនៅ នៅសង្កាត់ចាក់ អង្រៃ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គាត់ត្រូវបានរកឃើញថាមានឆ្លងកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕