អត្ថបទក្រុមហ៊ុន

Tiger Beer នាំមកនូវពិព័រណ៍សិល្បៈគំនូរដ៏ធំបំផុតនៅប្រទេសកម្ពុជា


ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២៖ ដើម្បីស្វាគមន៍ Year of the Tiger ស្រាបៀរថៃហ្គឺរ បាននាំមកជូននូវកម្មវិធី Murals for Cambodia Festival ដោយសហការជាមួយ FT Gallery និង FONKi។Murals for Cambodia Festival ប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី27 ខែកុម្ភៈ កន្លងទៅនេះ ក្នុងនោះមានការតាំងពិពណ៌សិល្បៈក្នុងស្រុកនិងអន្តរជាតិ ព្រមទាំងការប្រគំតន្ត្រី នៅមជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh។
Tiger Beer ពិព័រណ៍សិល្បៈគំនូរដ៏ធំបំផុតនៅប្រទេសកម្ពុជា
ដោយ

កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ជាកិត្តិយសណាស់ សម្រាប់ប្រទេសកម្ពុជាដែលបានទទួលស្វាគមន៍វិចិត្រករដែល​មានទេពកោសល្យដូចជា MAUY & NAP MSV ដែលជាវិចិត្រករល្បីមកពីប្រទេសថៃ TONES វិចិត្រករ​ជនជាតិខ្មែរដ៏ល្បីល្បាញទូទាំងពិភពលោកមកពីប្រទេសស្វីស KIMSAN SOU វិចិត្រករកម្ពុជាវ័យក្មេង ​VENKS វិចិត្រករគំនូរជីវចលរបស់ចក្រភពអង់គ្លេស YSK MIKE វិចិត្រករក្នុងស្រុក រួមទាំង TWOONE​ វិចិត្រករតាមដងវិថីជនជាតិជប៉ុនដ៏ល្បី Jean Baptiste Carraro វិចិត្រករជនជាតិបារាំងដែលមាន​មូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា​និង RYYSA សិល្បករជនជាតិខ្មែរ-ហូឡង់។ MAUY MSV ជាវិចិត្រករថៃផ្នែកគំនូរតាមដងវិថី បានបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈ គំនូររូបខ្លា​លើ​ជញ្ជាំង ​​ដែលជាគំនូរដ៍ធំជាងគេបំផុតក្នុងកម្មវិធីនេះផងដែរ ដែលមានទីតាំងនៅបរិវេណ Tiger Plaza, Factory Phnom Penh។ 

ក្រៅ​ពី​ផ្ទាំង​គំនូរ និង​ការ​តាំង​ពិព័រណ៌​សិល្បៈ ក៏មាន​ការ​ប្រគំ​តន្ត្រីជាមួយ​នឹង​ការ​សំដែង​របស់ DJ និង​ក្រុម Hip Hop យ៉ាងសំបូរបែបដ៏ល្អបំផុតប្រចាំប្រទេសកម្ពុជា ក្នុងនោះរួមមាន កញ្ញា Nikki Nikki  ​តារាចំរៀង​​និង​អ្នកនិពន្ធបទចម្រៀង Original Song  រូបនេះបានបកស្រាយចំរៀងស្នាដៃថ្មីរបស់ខ្លួន បន្ថែម​ទៀតនោះក៏មានការសម្តែងរួមគ្នាជាមួយ កញ្ញា Marie Thach និងសិល្បករផ្សេងទៀតផងដែរ។ មិនតែ​ប៉ុណ្ណោះ កញ្ញា Marie Thach ក៏បានបង្ហាញពីជំនាញ DJ របស់គាត់ជាមួយស្ទីលបែប House & Funk​ ដែល​ធ្វើឱ្យកម្មវិធីកាន់តែសប្បាយរីករាយថែមមួយកំរិតទៀត។

ស្វាគមន៍ឆ្នាំថ្មី Year of the Tiger! ពី Tiger Beer តែងតែលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប បង្ហាញនូវភាព​ជឿជាក់​ និងបញ្ចេញសក្ដានុពលរបស់ខ្លួន។ អ្នកនាង គង់ សូរីដា Senior Brand Manager របស់ Tiger Beer បានមានប្រសាសន៍ថា “គោលបំណងធំបំផុតរបស់ Tiger Beer  គឺចង់បំផុសគំនិត ឱ្យអ្នកទាំងអស់គ្នាមានក្តីស្រមៃខ្ពស់ មានទំនុកចិត្តលើខ្លួនឯង និងអបអរភាពជឿជាក់របស់ខ្លួនឯង។ 

នៅក្នុង Year Of The Tiger ពួកយើងមិនគ្រាន់តែបំផុសគំនិតឱ្យមនុស្សគ្រប់រូប​បន្តក្ដីស្រមៃរបស់ពួកគេ​នោះទេ ប៉ុន្តែ​លើសពីនេះ​យើងនឹងជំរុញភាពក្លាហានដើម្បីឱ្យពួកគេសម្រេចនូវគោលដៅនោះអោយបាន។​Tiger ពិតជាមានក្ដីសោមនស្សយ៉ាងខ្លាំងដែលបានសហការជាមួយ FONKi និង FT Gallery ដើម្បីបង្កើតកម្មវិធីដ៍អស្ចារ្យមួយនេះឡើង ហើយនឹងទន្ទឹងរង់ចាំបន្តនូវព្រឹត្តិការណ៍សិល្បៈ និងតន្ត្រីបន្ថែមទៀតក្នុង​ពេលឆាប់ៗខាងមុខនេះ ។

អំពី Murals for Cambodia

Murals for Cambodia គឺជាព្រឹត្តិការណ៍ថ្មីប្រចាំឆ្នាំបន្ទាប់ពីការបើកសម្ពោធ FT GALLERY កាលពីឆ្នាំមុន។ FT GALLERY តែងតែប្រមូលផ្ដុំវិចិត្រករក្នុងស្រុក និងអន្តរជាតិ  ដែលមានកេរ្តិ៍ឈ្មោះល្បីៗមកបង្ហាញស្នាដៃដ៏គួរឱ្យកោតសរសើរជាច្រើននៅឯមជ្ឍមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងFactory Phnom Penh។ តាមរយៈព្រឹត្តិការណ៍នេះដែរ FT Gallery ព្រមទាំងអ្នកគ្រប់គ្រង់/សហស្ថាបនិក FONKi នឹងបង្កើតផ្ទាំងគំនូរធំៗ ព្រមទាំងផ្សព្វផ្សាយទូទាំងប្រទេសសម្រាប់ឆ្នាំខាងមុខនេះបន្តទៀត។

អំពី Tiger Beer

Tiger Beer មានដើមកំណើតនៅប្រទេសសិង្ហបុរី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1932។ Tiger Beer គឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ សព្វថ្ងៃនេះ ឈរនៅលំដាប់លេខមួយក្នុងអាស៊ី និងជាម៉ាកផលិតផលដែលមានភាពរីកចម្រើនលឿនជាងគេបំផុត។ Tiger Beer មានលក់នៅលើទីផ្សារជាង 50ប្រទេសទូទាំងពិភពលោក។ ការជម្នះគ្រប់បែបយ៉ាងដើម្បីផលិតចេញនូវសមិទ្ធិផលដ៏ល្អឥតខ្ចោះដែលមានរសជាតិដិតនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ Tiger បានរកឃើញនូវវិធីដែលអាចនាំអ្នកទៅកាន់ភាពស្រស់ស្រាយថ្មីមួយដែលមិនធ្លាប់មានពីមុនមក ហើយ Tiger ក៏បានសម្រេចអ្វីដែរគ្រប់គ្នាគិតថាមិនអាចទៅរួចជាច្រើនទសវត្សរ៍មកហើយ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្មានផលិតផលអាហារូបត្ថម្ភរបស់ Abbott ដែលចែកចាយក្នុងប្រទេសកម្ពុជា ត្រូវបានរងផលប៉ះពាល់ដោយការប្រមូលផលិតផលនៅសហរដ្ឋអាមេរិក

ព័ត៌មាន
យើងផ្តល់តម្លៃដល់ឪពុកម្តាយដែលមានទំនុកចិត្តលើយើងសម្រាប់អាហាររូបត្ថម្ភទារកប្រកបដោយគុណភាព និងសុវត្ថិភាព។ នៅថ្ងៃទី 17 ខែកុម្ភៈ Abbott បានធ្វ…

ប្រូម៉ូសិនពិសេសពី ធនាគារ អេស ប៊ី អាយ លី ហួរ ដាក់ប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់ដុល្លារ នឹងទទួលបាននាឡិកា និងទូរសព្ទភ្លាមៗ

ព័ត៌មាន
បើកគណនីដាក់ប្រាក់បញ្ញើមានកាលកំណត់ ជាមួយ ធនាគារ អេស ប៊ី អាយ លី នឹងទទួលបាននាឡិកាដៃ Apple Watch និងទូរស័ព្ទ iPhone 13Promax ភ្លាមៗ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ