សមាជិក G20

តើរុស្ស៊ីអាចខ្ទាតចេញពីសមាជិក G20 ដូចបំណងប្រទេសលោកខាងលិចដែរ ឬទេ?


ប្រភពជិតស្និទ្ធដែលបានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ៧រ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដែលជាសម្ព័ន្ធមិត្ត កំពុងធ្វើការវាយតម្លៃថា តើរុស្ស៊ី អាចនឹងនៅតែបន្ដជាសមាជិកនៃក្រុមប្រទេសរីកចម្រើនទាំង២០ (G20) ឬក៏ត្រូវដកចេញ? ដោយសារតែ ទង្វើឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បាននិងកំពុងធ្វើឲ្យប្រទេសជាច្រើននៅទូទាំងពិភពលោកមានការមិនពេញចិត្ត និងបានថ្កោលទោស ហើយទីក្រុងម៉ូស្គូក៏បានរងនូវទណ្ឌកម្មផ្ទួនៗពីសំណាក់លោកខាងលិចផងដែរ។
រុស្ស៊ីអាចនឹងត្រូវខ្ទាតចេញពីសមាជិក G20?
ដោយ

ប្រទេស​រុ​ស្ស៊ី​កំពុង​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង​ៗ ពិសេស​គឺ​ទណ្ឌកម្ម​ពី​បណ្តា​ប្រទេស​លោក​ខាងលិច​ក្នុង​គោលបំណង​ឃាំង​ខ្ទប់​រុ​ស្ស៊ី​ឲ្យ​នៅ​ឱ​កោ ផ្តាច់​ចេញពី​សេដ្ឋកិច្ច​ពិភពលោក ដោយ​ថ្មី​ៗ​នេះ រុ​ស្ស៊ី​ក៏​ទើបតែ​ត្រូវ​បាន​បិទ​ខ្ទប់​លែង​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​សក​លោក SWIFT និង​ការ​រឹត​បន្តឹង​លើ​ប្រតិបត្តិការ​ធនាគារកណ្តាល​របស់​ខ្លួន​ថែម​ទៀត​ផង​។

ប្រ​ភ​ព័ត៌មាន​ពី​រ៉​យ​ទ័​រ បាន​គូសបញ្ជាក់​ថា លទ្ធភាព​ដែល​អាច​នឹង​ដក​រុ​ស្ស៊ី​ចេញពី G20 គឺ​មិន​អាច​ធ្វើ​បាន​ទេ ដោយសារ​តែ​វា​នឹង​មានការ​បោះ​ឆ្នោត​វេតូ (​ជំទាស់​) ពី​ប្រទេស​ចិន ឥណ្ឌា អា​រ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត និង​ប្រទេស​មួយ​ចំនួន​ទៀត ដែល​ជា​សមាជិក G20​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក Jake Sullivan បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​អង្គា​រថា លោក​ជឿ​ថា​វា​មិនមែន​ជា​បញ្ហា​ធម្មតា​សម្រាប់​រុ​ស្ស៊ី​ទេ នៅ​ក្នុង​ការ​ផ្តាច់ទំនាក់ទំនង​ពី​ទីផ្សារ​សេដ្ឋកិច្ច​អន្តរជាតិ​។ លោក​បាន​អះអាង​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ សហរដ្ឋអាមេរិក​គ្រោង​នឹង​ពិគ្រោះ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន មុន​ពេល​មានការ​ប្រកាស​ពី​សេចក្តីសម្រេច​ណាមួយ​ផ្សេង​ទៀត​ដែល​ត្រូវធ្វើ​ឡើងជា​បន្តបន្ទាប់​នា​ពេល​ខាង​មុខ​។

ប្រភព​ពី​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ដែរ​ថា នឹង​មាន​កិច្ចប្រជុំ អំពី​សមាជិកភាព​របស់​រុ​ស្ស៊ី នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស G20 នា​ពេល​ខាង​មុខ ដែល​ប្រធាន​ដឹកនាំ​ការ​ប្រជុំ​ក្នុងឆ្នាំនេះ គឺត្រូវ​ដឹកនាំ​ដោយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

គួរ​បញ្ចា​ក់ថា កិច្ចប្រជុំ​ក្នុងឆ្នាំនេះ គឺ​ពិតជា​ស្មុ​ក​ស្មាញ​មែនទែន សម្រាប់​ប្រទេស​ឥណ្ឌូ​នេ​ស៊ីក្នុង​ការ​សម្របសម្រួល ចំពោះ​វត្តមាន​របស់​រុ​ស្ស៊ី​នៅ​ក្នុង​កិច្ចប្រជុំ​នា​ពេល​ខាង​មុខ​នេះ ប្រសិនបើ​រុ​ស្ស៊ី ពិតជា​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​។ ប្រភព​ព័ត៌មាន​រ៉​យ​ទ័​រ​ថ្មី​ៗ​នេះ​បាន​ស្រង់​សម្តី​របស់​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​នៅ​ឥណ្ឌូ​នេ​ស៊ី​បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី ក៏​មាន​ផែនការ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ G20​នៅ​ឥណ្ឌូ​នេ​ស៊ី​នា​ពេល​ខាង​មុខ​នេះ​ដែរ​។

យ៉ាងណាមិញ មន្ត្រី​នៃ​ប្រទេស​សមាជិក G20 នៅ​អាស៊ី​បាន​លើក​ឡើង​ថា វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ដក​រុ​ស្ស៊ី​ចេញពី G20 លុះត្រាតែ​ទីក្រុង​ម៉ូ​ស្គូ​ធ្វើការ​សម្រេចចិត្ត​សុខចិត្ត​ដើរ​ចេញ​ដោយ​ខ្លួនឯង​។

ក្រុម​ប្រទេស​G20 ក៏​មាន​សមាជិក​នៃ​ក្រុម​ប្រទេស​រីក​ចម្រើន​ទាំង​៧ (G7)​ផង​ដែរ រួម​មាន​អា​មេ​រិ​ក កា​ណា​ដា អង់គ្លេស បារាំង អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី និង​ជប៉ុន រួម​ទាំង​ប្រទេស​ធំ​ៗ​ចំនួន​១៣​ផ្សេង​ទៀត​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នាំមុខគេនៅកម្ពុជា ក្នុងការគាំទ្រក្រសួងបរិស្ថាន និង អង្គការ WWF- Cambodia ដើម្បីទទួលស្គាល់ទិវាមួយម៉ោងសម្រាប់ភពផែនដីអន្តរជាតិ

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុងចូលរួមចំណែកជាមួយក្រសួងបរិស្ថានកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ WWF-Cambodia ក្នុងការទទួលស្គ…

រុស្ស៊ីវាយប្រហារក្រុងកំពង់ផែ ម៉ារីយ៉ូប៉ូលរបស់អ៊ុយរក្រែនស្ទើរទៅជាផេះ និងថែមទាំងគំរាមប្រើនុយក្លេអ៊ែរ

អាជ្ញាធរក្រុងកំពង់ផែម៉ារីយូប៉ូល(Mariupol) របស់អ៊ុយក្រែនបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្សីកំពុងប្រែក្លាយទីក្រុងមួយនេះ ស្ទើរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ