ជប៉ុន និងការឈប់ទិញឧស្ម័នពីរុស្ស៊ី

តើប្រទេសជប៉ុននឹងខាតបង់ថវិកាប៉ុន្មាន បើឈប់ទិញឧស្ម័នពីប្រទេសរុស្ស៊ី?


ការទម្លាក់ទណ្ឌកម្មទៅវិញទៅមករវាងប្រទេសជប៉ុន និងរស្ស៊ី ជុំវិញទៅនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន កំពុងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ កាន់តែប្រេះឆាខ្លាំងឡើងហើយ។ ជាក់ស្ដែង បន្ទាប់ពីប្រទេសសម្ព័ន្ធដូចជាអាមេរិក និងអង់គ្លេសប្រកាសឈប់ទិញប្រេង និងឧស្ម័នពីរុស្ស៊ី ជប៉ុនក៏កំពុងពិចារណាដើរតាមអាមេរិក និងអង់គ្លេសដែរ។ ប៉ុន្ដែ វាមិនស្រួលទេ ដែលជប៉ុនអាចឈប់ទិញប្រេង ឬឧស្ម័នពីរុស្ស៊ីដោយងាយៗនោះ ដ្បិតថាជប៉ុនក៏ពឹងផ្អែកលើប្រេង និងឧស្ម័នពីរុស្ស៊ីច្រើនណាស់ដែរ។
ជប៉ុននឹងខាតបង់ថវិកា បើឈប់ទិញឧស្ម័នពីរុស្ស៊ី?
ដោយ

សំណួរ​សួរ​ថា តើ​ប្រទេស​ជប៉ុន​នឹង​ខាតបង់​ថវិកា​ប៉ុន្មាន ប្រសិនបើ​ត្រូវ​ដើរ​ចេញពី​គម្រោង​ទិញ​ឧស្ម័ន​ពី​ប្រទេស​រុ​ស្ស៊ី​មែន​នោះ? ប្រទេស​ជប៉ុន​អាច​នឹង​ចំណាយ​ថវិកា ១​ភាគ​៣​ថែម​ទៀត​រៀង​រាល់​ឆ្នាំ ពោល​គឺ​អាច​ចំណាយ​រហូត​ដល់ ១៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​នាំ​ចូល​ឧស្ម័ន​រាវ​ធម្មជាតិ ឱ្យ​តែ​ប្រទេស​នេះ​ហ៊ាន​ដើរ​ចេញពី​គម្រោង​ទិញ​ឧស្ម័ន​នៅ​អណ្ដូងប្រេង Sakhalin-2 LNG នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ដែល​ជា​ការ​សម្រេចចិត្ត​ដ៏​ប្រយ័ត្នប្រយែង​បំផុត​សម្រាប់​ប្រទេស​ខ្វះខាត​ធនធាន​ថាមពល​នៅ​តំបន់​អាស៊ី​មួយ​នេះ​។ នេះ​បើ​យោង​តាម​ការ​រាយការណ៍ ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei​។

ជប៉ុន រួម​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​នៅ​អឺរ៉ុប បាន​ពួតដៃគ្នា​ដាក់​ទណ្ឌកម្ម​សង្កត់សង្កិន​លើ​សេដ្ឋកិច្ច​រុ​ស្ស៊ី ក្រោយ​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ នៅ​ចំពោះ​មុខ​ទណ្ឌកម្ម​ដែល​ធ្លាក់​មក​ឥត​សំចៃ​ដៃ​នេះ ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា ប្រទេស​ជប៉ុន​កំពុង​បំផ្លាញ​ផលប្រយោជន៍​របស់​រុ​ស្ស៊ី​ហើយ​។ រុ​ស្ស៊ី​ហៅ​ការ​ប្រកាន់​ជំហរ​របស់​ជប៉ុន​ថា ជា​អាក្ប​ប​កិរិយា​មិន​រាក់ទាក់​នោះ​ទេ ចំពោះ​ប្រទេស​ដែល​តែង​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា ជា​យូរណាស់​មក​ហើយ​នោះ​។

ទីក្រុង​ម៉ូ​ស្កូ ដោយ​ទុកជា​ការ​ឆ្លើយ​តប​នឹង​ទណ្ឌកម្ម​របស់​តូ​ក្យូ បាន​សម្រេច​ដកខ្លួន​ចេញពី​ការ​ចរចា​សន្ធិសញ្ញា​សន្តិភាព​មួយ ដែល​សេសសល់​តាំងពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​ហើយ​ដែល​បន្ត​ចរចា​គ្នា​មក​ដល់​សព្វថ្ងៃ គួប​ផ្សំ​នឹង​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​មួយ​ចំនួន​ទៀត ដែល​កំពុង​ចរចា​នៅឡើយ​ផង​ដែរ​។

កិច្ចចរចា​សន្តិភាព​ដែល​សេសសល់​ពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ ហើយ​ដែល​រុ​ស្ស៊ី​សម្រេច​ដកខ្លួន​ឈប់​និយាយ​ជាមួយ​ជប៉ុន​នៅ​ពេល​នេះ នឹង​ធ្វើ​ឲ្យ​ជប៉ុន​ប្រឈម​មុខ​នឹង​ការ​លែង​ទទួល​បាន​កោះ​ចំនួន​ពីរ​មក​វិញ គឺ​កោះ ហា​បូ​ម៉ៃ និង​កោះ ស៊ី​កូតា​ន់ (Habomai and Shikotan)​។ ហេតុ​អ្វី ក៏​ជប៉ុន​នឹង​អាច​បាត់បង់​កោះ​ទាំង​ពីរ​នេះ?

គេ​នៅ​ចាំ​បាន​ថា អំឡុង​សង្គ្រាមលោក​លើក​ទី​២ ជប៉ុន​បាន​បាត់បង់​កោះ​ចំនួន​ពីរ​នេះ ពី​ការ​គ្រប់គ្រង​របស់​ខ្លួន ទៅ​ឲ្យ​សហភាព​សូ​វៀត ក្នុង​សម័យ​ដែល​ជប៉ុន​ជា​ចក្រពត្តិ​វាទី​និយម​ធ្វើសង្គ្រាម​ពង្រីក​ទឹកដី​។ ក្រោយ​បញ្ចប់​សង្គ្រាមលោក ពោល​គឺ​នៅ​អំឡុង​ឆ្នាំ​១៩៥៦ សហភាព​សូ​វៀតបាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា នឹង​ប្រគល់​កោះ​ទាំង​ពីរ គឺ កោះ ហា​បូ​ម៉ៃ និង​កោះ ស៊ី​កូតា​ន់ មក​ឲ្យ​ជប៉ុន​វិញ ប្រសិនបើ​ការ​ចរចា​សន្តិភាព​នឹង​គ្នា​ទទួល​បាន​ជោគជ័យ​។ ប៉ុន្តែ​កិច្ចចរចា​សន្តិភាព​មិន​បាន​លទ្ធផល​ល្អ​ឡើយ ហើយ​បន្ត​ធ្វើ​មក​ដល់​សព្វ​ថ្ងៃនេះ ពិសេស​ជប៉ុន​បាន​ខំប្រឹង​ប្រែង​មែនទែន​អំឡុង​អាណត្តិ​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ្សី​ន ហ្សូ​អា​បេ​ក្នុង​ការ​ទាមទារ​កោះ​ទាំង​ពីរ​នេះ​។ ក្នុង​ន័យ​នេះ កោះ​ទាំង​ពីរ​នៅ​តែ​បន្ត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​រុ​ស្ស៊ី​ដដែល​។ 

បន្ថែម​ពីលើ​ការ​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​សន្តិភាព​នេះ រុ​ស្ស៊ី​នឹង​បញ្ចប់​រាល់​ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ទៅ​កាន់​ប្រជុំ​កោះ​ទាំងនេះ ដែល​គ្រប់គ្រង​ដោយ​រុ​ស្សី​ផង​ដែរ​។ 

ក្រៅពី​នេះ រុ​ស្សី​ក៏​មាន​គម្រោង​ដកខ្លួន​ចេញពី​ការ​ពិភាក្សា​លើ​សកម្មភាព​សេដ្ឋកិច្ច​រួម​គ្នា​ជា​មួ​ជប៉ុន នៅ​តាម​ប្រជុំ​កោះ​ទាំងនេះ​ផង​ដែរ​។ អ្វី​ដែល​កាន់តែ​ខាតបង់​សម្រាប់​ជប៉ុន​ទៀត​នោះ​គឺ រុ​ស្ស៊ី​ប្រកាស​ថា នឹង​មិន​ពង្រីក​តួនាទី​របស់​ជប៉ុន​ក្នុង​ភាព​ជា​ដៃគូ ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​សមុទ្រ​ខ្មៅ​ឡើយ​។

ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយ​តប​របស់​រុ​ស្ស៊ី​មក​ជប៉ុន​យ៉ាង​ចាស់ដៃ​ដូចនេះ នាយក​រដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ ក៏​បាន​ចេញ​មុខ​ប្រតិកម្ម​ខ្លាំង​ៗ ខឹងសម្បារ​ទៅ​នឹង​រុ​ស្ស៊ី ដែល​មាន ដោយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូ​មី​អូ គី​ស៊ី​ដា បាន​លើក​ឡើង​ថា លោក​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​សម្រេចចិត្ត​របស់​ទីក្រុង​ម៉ូ​ស្គូ ដោយ​លោក​ចាត់​ទុក​ថា ការ​សម្រេច​នេះ គឺជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួលយក​បាន​ឡើយ​។ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បន្ថែម​ថា លោក​នៅ​តែ​ប្រកាន់ គោល​ជំហរ​ក្នុង​ការ​ស្វែងរក​ស​ន្និ​សញ្ញា​សន្ដិភាព ដោយ​មិន​មានការ​ផ្លាស់​ប្ដូរ​នោះ​ទេ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

សូម​ជម្រាប​ថា សេចក្តីសម្រេច​របស់​ទីក្រុង​មូ​ស្គូ​នឹង​បង្ក​ការ​លំបាក​ដល់​តូ​ក្យូ ដោយសារ​តែ​កិច្ចចរចា​រវាង​ជប៉ុន និង​រុ​ស្ស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ មិន​បាន​ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​។ វិមាន​ក្រឹម​ឡាំ​បាន​ស្តីបន្ទោស​ខ្លាំង​ៗ ទៅ​គោលនយោបាយ​របស់​ជប៉ុន​បច្ចុប្បន្ន​ថា​មាន​ទំនោរ​បក្សពួក​និយម ប្រឆាំង​នឹង​រុ​ស្ស៊ី ដែល​ធ្វើ​ឲ្យ​មាន​ភាព​ចុះ​ខ្សោយ​នៃ​ទំនាក់ទំនង​ទ្វេភាគី​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីផ្អាកការចរចាលើកិច្ចព្រមព្រៀងជាច្រើនជាមួយជប៉ុន ទុកជាការសងសឹកចំពោះទណ្ឌកម្មដែលតូក្យូបានដាក់លើម៉ូស្កូ

ព័ត៌មាន
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូនឹងដកខ្លួនចេញពីការចរចាជាមួយប្រទេសជប៉ុនសម្រាប់សន្ធិសញ្ញាសន្តិភាព និងកិច្ចព្រមព្រៀងនានាដែលធ្លា…

ចិនជួបគ្រោះធ្លាក់យន្ដហោះជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំ ខណៈពេលនេះអាជ្ញាធរបន្ដការស្វែងរកជនរងគ្រោះ

ព័ត៌មាន
ជាលើកដំបូងហើយនៅក្នុងរយៈពេល ១២ឆ្នាំមកនេះ ដែលប្រទេសចិនបានជួបគ្រោះធ្លាក់យន្ដហោះ។ ករណីធ្លាក់យន្ដហោះនៅចិនកាលពីថ្ងៃទី ២១ មីនា មកពេលនេះ ក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ