វិស័យប្រេងកម្ពុជា

ក្រុមហ៊ុនKrisEnergy ស្នើសុំនាំចេញប្រេងជាលើកដំបូងពីកម្ពុជាទៅលក់លើទីផ្សារអន្តរជាតិ


ស្របពេលដែលក្រុមហ៊ុនសិង្ហបុរី KrisEnergy ដែលបាននឹងកំពុងរុករក និងបូមប្រេងនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាបំណុលមិនទាន់ដោះស្រាយចប់នៅឡើយផងនោះ ក្រុមហ៊ុនរុករក និង ផលិតប្រេងនៅកម្ពុជាមួយនេះ បានដាក់សំណើសុំទៅកាន់អាជ្ញាធរកម្ពុជា ដើម្បីនាំចេញប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាតិហើយ។
ទស្សនៈក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងស្រុកជុំវិញតំណក់ប្រេងលើកដំបូងរបស់កម្ពុជា!
ដោយ

បើតាមមន្ត្រីជាន់ខ្ពស់ នៃ អគ្គនាយកដ្ឋានប្រេងកាត នៃ ក្រសួងរ៉ែ និងថាមពលបានអះអាង ប្រាប់ខេមបូណូមីស ថា រហូតមកទល់ពេលនេះ ខាងក្រសួងកំពុងតែពិនិត្យមើលទៅលើសំណើនៅឡើយ មិនទាន់សម្រេចចិត្តយ៉ាងណានោះទេ។

ក្រុមហ៊ុនរុករក និង បូមប្រេងរបស់សិង្ហបុរីឈ្មោះថា KrisEnergy ដែលកំពុងប្រតិបត្តិការទាញយកប្រេងពីតំបន់អប្សរាក្នុងឈូងសមុទ្រកម្ពុជា កាលពីពេលថ្មីៗ បានដាក់សំណើរទៅក្រសួងរ៉ែ និងថាមពល ដើម្បីសុំនាំចេញប្រេងទៅលក់នៅលើទីផ្សារអន្តរជាតិហើយ។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមហ៊ុនពុំទាន់ទទួលបានការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពលក្នុងការនាំចេញប្រេងទៅលក់នៅលើទីផ្សារអន្តរជាតិនៅក្នុងប្រទេសណាមួយនៅឡើយទេ។ 

បើតាមឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នក្រសួងរ៉ែ និង ថាមពល ប្រាប់ខេមបូណូមីសថា ក្រសួងកំពុងពិនិត្យលើសំណើរបស់ក្រុមហ៊ុន KrisEnergy។ ប៉ុន្តែ ឯកឧត្តម មិនទាន់អាចបញ្ជាក់ពីគោលដៅទីផ្សារ និង បរិមាណប្រេង ដែលក្រុមហ៊ុនគ្រោងនឹងនាំចេញទៅលក់លើលើទីផ្សារអន្តរជាតិនៅដំណាក់កាលដំបូងនេះនៅឡើយទេ។ 

ពាក់ព័ន្ធដំណើរការបូបប្រេងនៅកម្ពុជានេះដែរ ឯកឧត្តម ជៀប សួរ បានគូសបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy កំពុងប្រព្រឹត្តទៅជាធម្មតា គ្មានការផ្អាកដំណើរនោះទេ  បើទោះបីជា ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សឹង្ហបុរីមួយនេះ បានបរាជ័យក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនជាមួយធនាគារ DBS របស់សិង្ហបុរី កាលពីពេលថ្មីៗក៏ដោយ។ ជាក់ស្ដែង ក្រុមហ៊ុនបានបូមយកប្រេងមានប្រមាណជាង ២ពាន់បារ៉ែល ក្នុងមួយថ្ងៃ ។

ជាមួយគ្នា្ននេះដែរ ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ដែរថា អ្វីដែលក្រសួងរ៉ែ និង ថាមពលកំពុងធ្វើការយ៉ាងសកម្មជាមួយនឹងក្រុមហ៊ុនរុករក និង បូមប្រេង KrisEnergy គឺការស្វែងរកទីផ្សារលក់ប្រេងឆៅ ដែលផលិតបាន និង រៀបចំផែនការបន្តក្នុងការអភិវឌ្ឍន៍ និង ទាញយកប្រេងពីតំបន់ប្លុក A។ 

ពាក់ព័ន្ធការបូមប្រេងនៅកម្ពុជា ឯកឧត្តម ម៉េង សក្តិធារ៉ា ទទួលស្គាល់ថា ទិន្នផលប្រេងដែលទាញយកដោយក្រុមហ៊ុនរុករក និងបូមប្រេងរបស់សឹង្ហបុរី នេះ វាមិនខុសពីការវាយតម្លៃរបស់ក្រុមហ៊ុនរុករក និងបូមប្រេងរបស់អាមេរិក Chevron កាលពីពេលកន្លងមកនោះទេ។ នៅក្នុងផែនការរបស់ក្រុមហ៊ុនរុករក និង បូមប្រេងរបស់អាមេរិក Chevron ដែលបានបោះបង់ចោលការរុករក និង បូមប្រេងនៅកម្ពុជា ធ្លាប់បានធ្វើការវាយតម្លៃថា អណ្តូងប្រេងនៅកម្ពុជាអាចផ្តល់ទិន្នផលប្រេងប្រមាណ ៧,៥០០បារ៉ែលក្នុង១ថ្ងៃ ពីអណ្តូងប្រេងចំនួន២២ ខណៈក្រុមហ៊ុន KrisEnergy ក៏បានវាយតម្លៃក្នុងបរិមាណដូចគ្នាដែរ ក៏ប៉ុន្តែប្រើអណ្តូងប្រេងតែ២០ប៉ុណ្ណោះ។ 

ទោះបីជាការបូមប្រេងរបស់ក្រុមហ៊ុន KrisEnergy ទទួលបានទិន្នផលខុសពីការរំពឹងទុកខ្លាំង ប៉ុន្តែសម្រាប់ឯកឧត្តម ម៉េង សក្តិធារ៉ា នេះជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ដែលបានក្លាយជាប្រទេសផលិតប្រេងមួយនៅលើពិភពលោក និង បានទទួលតំណក់ប្រេងលើកដំបូងរបស់ខ្លួនកាលពីចុងខែធ្នូ ឆ្នាំ២០២០។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅសារព័ត៌មាន Business Times របស់សិង្ហបុរីបានចុះផ្សាយថា ក្រុមហ៊ុន KrisEnergy មិនអាចរៀបចំរចនាសម្ព័ន្ធបំណុលជាមួយធនាគារ DBS របស់សិង្ហបុរីឡើងវិញបាននោះទេ ដោយសារក្រុមហ៊ុននេះ មិនអាចបំពេញតាមលក្ខខណ្ឌ ដែលបានចែងពាក់ព័ន្ធសមត្ថភាពទាញយកប្រេងនៅកម្ពុជា។ ពោលគឺទិន្នផលប្រេងដែលបូមបាន នៅក្នុងអណ្ដូប្រេងនៅកម្ពុជា គឺមានទាបជាងឆ្ងាយពីអ្វីដែលក្រុមហ៊ុនបានព្យាករទុក៕

None



អត្ថបទបន្ទាប់


មៀនប៉ៃលិនកំពុងសង្ឃឹមខ្ពស់នឹងអាចនាំចេញទៅចិន ខណៈទិន្នផលមានជាង២០ម៉ឺនតោនក្នុងមួយឆ្នាំ

មៀនប៉ៃលិន ឬ តាង៉ែនត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម រំពឹងថា អាចនឹងក្លាយជាផ្លែឈើស្រស់ទី៣ របស់កម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្ន…

អ្នកជំនាញ WHO ពន្យល់ពីមេរៀនដែលពិភពលោកបានរៀនពីវិបត្តិកូវីដ-១៩ជាង១ឆ្នាំមកនេះ

នៅរយៈពេលជាងមួយឆ្នាំមកនេះ មេរោគរាតត្បាតជាសកលកូវីដ-១៩ បានឆក់យកជីវិតមនុស្សអស់ជាង ៣លាននាក់ហើយ និង បានចម្លងដល់មនុស្សជាង ១៦០លាននាក់នៅទូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ