គម្រោងទី២ “ផាមស្ព្រីង” ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍អះអាងថា មានការរចនាម៉ូដផ្ទះកាន់តែប្រណីតទេ្វដង រួមទាំងមានផ្ដល់ជូននូវគ្រឿងបរិក្ខារទំនើបៗសមសម្របទៅនឹងជីវិតរស់នៅដ៏ទាន់សម័យ នៅក្នុងយុគសម័យទំនើប។ មិនតែប៉ុណ្ណោះ គម្រោងថ្មីនេះ ក៏ជាការរួមបញ្ចូលនូវស្ថាបត្យកម្មស៊ីវិល័យបែបបស្ចិមប្រទេស គួបផ្សំនឹងគោលគំនិតនៃវប្បធម៌រស់នៅជាលក្ខណៈសហគមន៍របស់ខែ្មរ ដ៏ល្អផូរផង់ ដែលមានតាំងពីបុរាណកាលមកផងដែរ។
លោក ពូ សុផានិត អគ្គនាយកក្រុមហ៊ុន ឡាផាម រ៉េស៊ីដេនស៍ បានលើកឡើងថា យោងតាមបទពិសោធន៍ និងទស្សនៈវែងឆ្ងាយរបស់ក្រុមអ្នកអភិវឌ្ឍន៍គម្រោង បើទោះបីជាពិភពលោកក៏ដូចជាប្រទេសកម្ពុជា បានជួបនឹងបញ្ហាកូវីដ 19 ក៏ដូចជាវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់អាជីវកម្ម និងវិស័យអចលនទ្រព្យយ៉ាងណាក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុនរបស់លោកនៅតែរក្សាគោលជំហយ៉ាងម៉ុតមាំ ក្នុងការសាងសង់ផ្ទះជូនអតិថិជន និងប្រគល់ផ្ទះតាមការសន្យាដដែល។
លោកមានប្រសាសន៍បន្ថែមថា «តាមការសង្កេតឃើញ តម្រូវការផ្ទះនាពេលបច្ចុប្បន្ន នៅតែមាន ស្របពេលស្ថានភាពសេដ្ឋកិច្ចបាននិងកំពុងវិលមករកភាពប្រសើរឡើងវិញជាបណ្តើរៗ ហើយវាមិនមែនជារឿងថ្មីនោះទេ ដែលពិភពលោកជួបនឹងបញ្ហាបែបនេះ ពោលវាគឺជាវត្តនៃសេដ្ឋកិច្ច ដែលពិភពលោកបានជួបជាច្រើនលើកច្រើនសារមកហើយ រួចវាតែងតែងើបឡើងវិញនឹងឈានទៅរកភាពល្អប្រសើរឡើងជាក់ជាមិនខាន។»
គម្រោង “ផាមស្ព្រីង” មានទីទាំងស្ថិតនៅលើផ្លូវចម្ការដូង(២១៧) សង្កាត់ស្ពានថ្ម ខណ្ឌដងោ រាជធានីភំ្នពេញ (ទល់មុខផ្សារព្រែកជ្រៃ) និងធ្វើដំណើរត្រឹមតែ 8នាទីប៉ុណ្ណោះពីផ្សារទំនើប Aeon3 ផ្លូវ 60ម៉ែត្រ។
លំនៅដ្ឋាន ស្ព្រីង វីឡា ដែលត្រូវបានសាងសង់ក្នុងគម្រោងទី២នេះ សាងសង់ឡើង លើផ្ទៃដីទំហំ ៥,៨ម៉ែ0ត្រ គុណ និង១៧ ម៉ែត្រ ហើយផ្ទះមានកម្ពស់ ៣ជាន់ មាន៣បន្ទប់គេង ៤បន្ទប់ទឹក កន្លែងទទួលភ្ញៀវដ៏ទាក់ទាញ ចង្ក្រានបាយដ៍ស្រស់ស្អាត បរិវេណមុនផ្ទះសល់៦,៣ម៉ែត្រ និងខាងក្រោយផ្ទះសល់ទីធ្លា ១,១៦ ម៉ែត្រ។
វីឡាម៉ូដថ្មីនេះពិតជាសក្ដិសមការរស់នៅបែបឯកជនពិសេសសម្រាប់លោកអ្នកដែលចង់មានផ្ទះ សម្រាប់លម្ហែអារម្មណ៍ ឬអ្នកដែលមានដៃគូជាជនបរទេស ព្រោះតែការរចនាឡើងដាច់ដោយឡែកមានទីធ្លាធំ ទូលាយផ្សារភ្ជាប់ទៅនិងសួនបៃតងជុំវិញបរិវេណផ្ទះ។
គម្រោងបុរីឡាផាម ក៏ធ្លាប់ឈ្នះពានរង្វាន់ Mid-Range Housing Development of the year ប្រចាំឆ្នាំ2022 ផងដែរ និងបានចូលរួមលើកកម្ពស់ស្ដង់ដារលំនៅដ្ឋានក្នុងប្រទេសកម្ពុជា ជាមួយការរចនាស្អាតផ្ដាច់គេ ហើយនេះគឺជាទស្សនៈវិស័យរបស់អ្នកអភិវឌ្ឍន៍គម្រោងផ្ទាល់។
ថ្លែងនៅក្នុងកម្មវិធីជួបជុំសម្ពោធ និងបានបង្ហាញនូវផ្ទះវីឡាម៉ូដថ្មីគម្រោង ផាមស្ព្រីង លោក ពូ សុផានិត អគ្គនាយកក្រុមហ៊ុន ឡាផាម រ៉េស៊ីដេនស៍ ក៏បានបង្ហើបពីការផ្ដល់ជូនកាដូ និងប្រម៉ូសិនពិសេសដល់អតិថិជនដែល បានជាវផ្ទះ កក់ផ្ទះ និងបង់ប្រាក់ ទៅតាមលក្ខខណ្ឌ នៃការបង់ប្រាក់ ក្នុងឱកាសនេះផងដែរ អតិថិជនមានឱកាសនឹងទទួលបានបានការចាប់រង្វាន់ពិសេសជាមួយ និង ខាងម្ចាស់ គម្រោងបុរីផ្ទាល់ រង្វាន់មានដូចជា៖
- រង្វាន់ធំ ឡានទំនើបសារីចុងក្រោយ ម៉ាក TOYOTA WIGO មួយគ្រឿង.
- ម៉ូតូ Honda Dream សេរីថ្មី មួយរង្វាន់.
- ទូរសព្ទដៃ I Phone 15 មួយរង្វាន់.
- ដំណើរកម្សាន្ដទៅលេងកោះត្រល់ សម្រាប់មនុស្សពីរនាក់ថែមទៀត។
អ្វីដែលកាន់ពិសេសទៀតនោះខាងម្ចាស់គម្រោងមានការផ្តល់ជូននៅរង្វាន់យ៉ាងសន្ធឹកសន្ធាប់ទៀត ព្រមទាំងមានការរចនាផ្ទះបាយលើក្រោមដ៍ស្រស់ស្អាតភ្ជាប់ និងប្រព័ន្ធទឹកស្អាតនិងប្រព័ន្ធភ្លើងដោយ គិតថ្លៃផងដែរ ។
- សម្រាប់ព័ត៌មានលម្អិតរបស់ បុរីឡាផាម គម្រោង ផាម ស្រ្ពីង
-ការិយាល័យលក់៖ https://goo.gl/maps/UkruEdaatjCL43Nv5
-ហ្វេសបុក៖ https://www.facebook.com/Palmspringsbylapalm/
-ទំនាក់ទំនង៖ ០99 919 868 | 098 819 818
-សូមអញ្ជើញមកកាន់ការិយាល័យរបស់បុរីផាម ស្រ្ពីង ដើម្បីទស្សនាផ្ទះគំរូពិត និងសាកសួរព័ត៌មានបន្ថែមពីសហការីផ្នែកលក់របស់យើង។