អត្ថបទ​ពាណិជ្ជកម្ម

ទីក្រុង​រណបថ្មី នា​ភាគ​ខាង​ត្បូង​​ភ្នំពេញ​​ លេច​រូបរាង​​ឡើង​កាន់​​តែ​លេចធ្លោ!


ក្រោយ​ពី​សង់​ផ្លូវ​៦០​ម៉ែត្រ ដែល​ជា​សមិទ្ធផល​ដុំ​កំភួន​មួយ​នៃ​គម្រោង​ទីក្រុង​រណប ING City សម្រេច​រួច​រាល់ គេ​សង្កេត​ឃើញ​ថា គម្រោង​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​រណប​នេះ បាន​និង​កំពុង​​សាងសង់ យ៉ាង​គគ្រឹក​គគ្រេង ហើយ​ទីក្រុង​រណប​នេះ​កាន់តែ​លេចរូបរាង​ឡើង​ ប្លែក​បន្តិច​ម្ដងៗ ជាហូរហែ។
ទីក្រុង​រណបថ្មី នា​ភាគ​ខាង​ត្បូង​​ភ្នំពេញ​​ លេច​រូបរាង​​ឡើង​កាន់​​តែ​លេចធ្លោ!
ដោយ

សកម្មភាពសាងសង់​ដ៏មមាញឹករបស់​ក្រុមហ៊ុន​អភិវឌ្ឍអចលនទ្រព្យ កំពុងកើនឡើងគួរអោយកត់សម្គាល់ ខណៈ​តម្រូវការលំនៅដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញ ហាក់​មិន​ថមថយ​ទាល់តែសោះ ពោលគឺមានតែកើនឡើង។ 

អ្នកជំនាញ​ និង​មន្ត្រី​រដ្ឋាភិបាល ទទួលស្គាល់ថា ក្នុង​ចំណោម​តំបន់អភិវឌ្ឍនានា​ជុំវិញរាជធានីភ្នំពេញ គេ​ឃើញ​តំបន់​ភាគ​ខាង​ត្បូងនេះ ជាពិសេស តំបន់​មហាវិថី សម្តេចតេជោ (៦០ ម៉ែត្រ)នេះ ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​មានការអភិវឌ្ឍលឿនជាងគេ ដោយសារ​តំបន់​នេះ មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់ខ្វាត់ខ្វែង ដែលរៀបចំរួចជាស្រេច ងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេស មាន​ទីតាំង​នៅ​ជិត​ទីប្រជុំជន​ក្រុង​បំផុត។ 

ទស្សនា​វីដេអូ គម្រោង The Star Diamond របស់​បុរី ប៉េង ហួត

តំបន់ទីក្រុងរណប ING City ឬអ្នកផង​ទាំងពួង​ហៅថា តំបន់​ផ្លូវ៦០ម៉ែត្រ បន្តការទាក់ទាញវិនិយោគិនធំៗជាច្រើន មកអភិវឌ្ឍក្នុងតំបន់នេះ មិនត្រឹមតែគម្រោងអភិវឌ្ឍលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែ សូម្បី​សាលាអន្តរជាតិ ISPP ដ៏ធំ​ជាង​គេ​បំផុតនៅ​កម្ពុជា និង​ក្រុមហ៊ុន Star Auto Cambodia (Marcedes-Benz) ផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) ក៏​បាន​ឈាន​ជើង​ចូល​មក​ក្នុង​តំបន់​អភិវឌ្ឍន៍​ដ៏ពោរពេញ​ទៅ​ដោយ​សក្ដានុពល​នេះ​ ផងដែរ។

គម្រោង​ថ្មី ដឹស្តា ដាយមិន ២ របស់ បុរី ប៉េង ហួត ក៏បង្ហាញវត្តមាន​ក្នុង​តំបន់​ទីក្រុង​រណប ING City ផ្លូវ៦០ម៉ែត្រ នេះដែរ ដែលគ្របដណ្តប់លើវិសាលភាព​ផ្ទៃដី​ដ៏​ធំ និង​ជា​គម្រោង​មួយ​លេច​ធ្លោ​ជាង​គេ​ក្នុង​តំបន់ រួមមាន ទាំង​ក្លិប​ហាត់​ប្រាណ អាងហែលទឹក ខុនដូ ផ្សារ​ទំនើប ភីអេច ដាយមិនផ្លេស សាលសនិ្នសីទ​សម្រាប់​រៀបចំ​អាពាហ៍​ពិពាហ៍ និង​ប្រារព្ធ​ពិធី​ផ្សេងៗ រួមទាំង​អគារ​ពាណិជ្ជកម្ម ផង​ដែរ។

រូបភាព​នៃ​ប្លង់គំរូ គម្រោង ប៉េង ហួត ឌឹ ស្តារ ដាយមិន។

សម្រាប់លំនៅដ្ឋាន ក្នុងគម្រោងនេះ​ផ្ទាល់ មាន​ដូចជា វីឡាឃីង អេ វីឡាឃ្វីន ម៉ូតថ្មី វីឡាព្រីន និងហ្សបហោស៍ ក្លាសស៊ិក។ លំនៅដ្ឋាន​ទាំង​នេះ សាងសង់​ឡើង​ដោយ​យក​ចិត្តទុក​ដាក់​ខ្ពស់​​ពី​វិស្វករ​ជំនាញ ធ្វើ​ឲ្យ​លំនៅដ្ឋាន​មាន​គុណភាព​ខ្ពស់ ភាព​ច្នៃ​ប្រឌិត សោភ័ណភាព និង​ផាសុកភាព ក្នុងការរស់នៅ ដែលទទួលបាន​ការកោត​សរសើរ​មិន​ដាច់ពីមាត់ពីសំណាក់​អតិថិជន។ 

សូម​បញ្ជាក់​ផង​ដែរ​ថា បុរី ប៉េង ហួត ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ឈាន​មុខ​គេ​មួយ ក្នុង​ប្រទេស​កម្ពុជា ដែល​​​ចូលរួម​ចំណែក​​យ៉ាង​​សកម្ម ដើម្បី​ធ្វើ​ឲ្យ​សោភណ័ភាព​ទីក្រុង​ភ្នំពេញ មាន​ភាព​ស៊ីវិល័យ​និង​ស្រស់​បំព្រង តាមរយៈ​ការអភិវឌ្ឍ​គម្រោង​របស់​ខ្លួន ប្រមាណជាជិត៣០ គម្រោង នៅតាមតំបន់ដែលមានសក្តានុពល ស្ថិតក្នុងប្លង់មេ របស់រាជធានីភ្នំពេញ៕




អត្ថបទបន្ទាប់


ជនជាតិ​ចិន​នាំមុខគេ​ក្នុង​ការទិញ​ខុនដូ​ទុក​ចំណេញ​នៅ​កម្ពុជា

ព័ត៌មាន
ខណៈ​ដែល​ទីផ្សារ​ខុនដូ​ប្រណីតៗ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ជនជាតិ​ចិន​គឺ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ចំនួន​យ៉ាង​ច្រើន ក្នុង​ការទិញ​អ…

ក្រោយពីដេកលក់អស់ ១០ឆ្នាំ អគារ Gold Tower 42 ជាន់ បានភ្ញាក់ដឹងខ្លួនឡើងវិញហើយ!

ព័ត៌មាន
ក្រោយពីដេកលក់អស់ជិត ១ទសវត្សរ៍ អគារ Gold Tower 42 ជាន់ បានភ្ញាក់ដឹងខ្លួនឡើងវិញហើយ ដោយមានអាណាព្យាបាលក្រុមហ៊ុនចិនធំៗចំនួន ២ បានបោះទុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ