រោងចក្រផលិតនៅវៀតណាម

បញ្ហាខ្វះបុគ្គលិក នៅតែជាឧបសគ្គសម្រាប់រោងចក្រផលិតនៅវៀតណាម


រោងចក្រជាច្រើន នៅវៀតណាម កំពុងផ្ដល់ជូនប្រាក់ខែកាន់តែខ្ពស់ និងអត្ថប្រយោជន៍ច្រើនជាងមុន ដើម្បីទាក់ទាញបុគ្គលិកឲ្យចូលធ្វើការ ដើម្បីបំពេញតម្រូវការផលិតកម្មនៅចុងឆ្នាំនេះ ខណៈដែលការកក់ទុកពីក្រុមហ៊ុនបញ្ជាទិញកំពុងមានការកើនឡើងខ្លាំង។ ទោះយ៉ាងណា ការដាក់ពាក្យចូលធ្វើការនៅតាមរោងចក្រ គឺមានក្នុងចំនួនតិចតួចប៉ុណ្ណោះ នៅចំពេលដែលប្រជាជនវៀតណាម នៅតែក្ដីបារម្ភអំពីការឆ្លងកូវីដ១៩។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។
បញ្ហាខ្វះបុគ្គលិក នៅរោងចក្រផលិតនៅវៀតណាម
ដោយ

នៅ​ជិត​២​ខែ​មកនេះ បន្ទាប់​ពី​ទីក្រុង​ហូ​ជី​មិ​ញ បាន​ចាប់ផ្ដើម​បើក​សេដ្ឋកិច្ច​ឡើង​វិញ មាន​ក្រុមហ៊ុន រោងចក្រ​ជា​ច្រើន​ចាប់ផ្ដើម​មាន​បញ្ហា​កង្វះខាត​កម្លាំង​ពលកម្ម ដែល​ធ្វើ​ឲ្យ​ការ​ផលិត​យឺត​មិន​អាច​ឆ្លើយ​តប​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​បញ្ជា​ទិញ​។ តួយ៉ាង ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ Tang Quang Minh Manufacturing & Trading មាន​បុគ្គលិក​ចូល​ធ្វើការ​ត្រឹមតែ​ពាក់កណ្ដាល​ប៉ុណ្ណោះ បើ​ធៀប​នឹង​ចំនួន​ដែល​ធ្លាប់​មាន​កាលពី​មិន​ទាន់​មាន​មេរោគ​រាតត្បាត​។

បុគ្គលិក មិន​ព្រម​ត្រឡប់​មក​ធ្វើការ​វិញ គឺជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ហើយ​មិន​ចង់​ត្រឡប់​មក​ទីក្រុង​វិញ ហើយ​ខ្លះ​ទៀត​មាន​ឆ្លង​កូ​វី​ដ​១៩ និង​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​អ្នកជំងឺ​កូ​វី​ដ​១៩​ជាដើម​។

អគ្គនាយក​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​Tang Quang Minh លោក ង្វៀ​ន ដាង ហៀន (Nguyen Dang Hien) បាន​និយាយ​ថា ដើម្បី​សម្រួល​ដល់​ភាព​ងាយស្រួល​ដល់​កម្មករ ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឡានក្រុង ដើម្បី​ដឹក​ជញ្ជូន​កម្មករ​ពី​ខេត្ត​ផ្សេង​ៗ មក​ធ្វើការ​នៅ​រោងចក្រ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ហើយ​ត្រូវ​ដឹក​កម្មករ​ត្រឡប់​ទៅ​វិញ​ជា​រៀងរាល់ថ្ងៃ​។ បន្ថែម​ពី​នេះ ក្រុមហ៊ុន ក៏​បាន​បង្កើន​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ធានា​រ៉ាប់រង​ផ្សេង​ៗ​ទៀត​សម្រាប់​ពួក​គេ​ផង​ដែរ​។

មិនមែន​តែ​ក្រុមហ៊ុន​ក្នុងស្រុក​នៅ​វៀតណាម​ទេ ដែល​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម ក្រុមហ៊ុន​បរទេស​ផ្សេង​ៗ​ទៀត​ក៏​ជួប​បញ្ហា​នេះ​ដែរ​។ ក្រុមហ៊ុន​ទាំងនោះ ក៏​បាន​ព្យាយាម​ផ្សព្វផ្សាយ​រើស​រក​បុគ្គលិក​តាម​មធ្យោបាយ​នានា រួម​ទាំង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែរ ប៉ុន្ដែ មិនសូវ​មាន​អ្នក​ដាក់​ពាក្យ​ច្រើន​នោះ​ទេ​។ ឥឡូវនេះ ក្រៅ​តែ​ពី​ខំ​រក​បុគ្គលិក​ថ្មី​ៗ ក្រុមហ៊ុន​នៅ​វៀតណាម​មួយ​ចំនួន ក៏​កំពុង​ខិតខំ​រក្សា​បុគ្គលិក​ដែល​កំពុង​មាន​ស្រាប់​ផង​ដែរ​។ ជាក់ស្ដែង មាន​ក្រុមហ៊ុន​មួយ​ចំនួន បាន​ផ្ដល់​ជូន​ប្រាក់​ឧបត្ថម្ភ​ដល់​បុគ្គលិក​ជា​ស្ត្រី ដែល​មានកូន​តូច​អាយុ​ក្រោម​៦​ឆ្នាំ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម​។

ទីក្រុង​ហូ​ជី​មិ​ញ ត្រូវការ​កម្មករ​ន​យោ​ជិត​ប្រមាណ ជាង​៤​ម៉ឺន ទៅ​ជិត​៦​ម៉ឺន​នាក់​នៅ​ក្នុង​ត្រីមាស​ទី​៤​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ខេត្ត​ជាប់​ៗ​នេះ ក៏​មាន​តម្រូវការ​បុគ្គលិក​រាប់​ម៉ឺន​ដែរ​។

សម្រាប់​ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​កាត់ដេរ​វិញ ក៏​បាន​និង​កំពុង​សម្រួល​គោលនយោបាយ​បន្ថែម​ម៉ោង​ដើម្បី​ទាក់ទាញ​កម្មករ​ឲ្យ​ចូល​ធ្វើការ​ផង​ដែរ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​សមាគម​វាយ​ន​ភណ្ឌ និង​កាត់ដេរ​វៀតណាម​។ បន្ថែម​ពី​នេះ ក៏​នៅ​មាន​កម្មករនិយោជិត នៅ​មិន​ទាន់​ទទួល​បាន​ហិរញ្ញវត្ថុ​គាំទ្រ​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ ហើយ​បច្ចុប្បន្ន​ខាង​សមាគម​វាយ​ន​ភណ្ឌ និង​កាត់ដេរ​វៀតណាម កំពុង​ជំរុញ​ឲ្យ​រដ្ឋ​ព​ន្លឿ​ន​ការ​ផ្ដល់​ជូន​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេដឹកនាំកំពូលកោះតៃវ៉ាន់ប្រាប់អឺរ៉ុបថា ត្រូវតែធ្វើការរួមគ្នាដើម្បីការពារលទ្ធិប្រជាធិបតេយ្យ

ព័ត៌មាន
មេដឹកនាំកំពូលរបស់កោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន បានបញ្ជាក់ច្បាស់ៗចំៗ ទៅកាន់ក្រុមសមាជិកសភាពីប្រទេសតំបន់អឺរ៉ុប ដែលមកធ្វើទស្សកិច្ចនៅកោះត…

អាមេរិកគ្រោងជួបប្រជុំកំពូលផ្ទាល់ជាមួយមេដឹកនាំអាស៊ាន នៅក្រុងវ៉ាស៊ីនតោន នៅដើមឆ្នាំក្រោយ

ព័ត៌មាន
សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលទល់មុខគ្នាជាលើកដំបូង រវាងប្រធានាធិបតីអាមេរិក ចូ បៃឌិន និង មេដឹកនាំនៃតំបន់អាស៊ាន នៅក្រុងវ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ