ការចុះហត្ថលេខា

លោក បៃដិន ចុះហត្ថលេខាលើច្បាប់ចំណាយជាង១ទ្រីលានដុល្លារ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល


ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ ស្ដីពីកញ្ចប់ថវិកាចំណាយ ដែលមានទំហំ១,២ទ្រីលានដុល្លារ ដោយធ្វើឱ្យរដ្ឋាភិបាលអាម៉េរិកទទួលបានមូលនិធិពេញមួយឆ្នាំសារពើពន្ធ ដែលបានចាប់ផ្តើមកាលពី៦ខែមុននេះ ខណៈផ្នែកខ្លះ នៃមូលនិធិនេះ នឹងផ្ដល់កម្ចីដល់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដើម្បីជួយប្រទេសក្រីក្រក្នុងពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការចុះហត្ថលេខា
ដោយ

ក្រោយពីព្រឹទ្ធសភាអាម៉េ​រិក បានអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីថវិកាចំណាយខាងលើកាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុនហើយភ្លាម លោក ចូ បៃដិន ប្រធានាធិបតីអាម៉េ​​រិក មិនបានបង្អង់យូរឡើយ ក៏បានចុះហត្ថលេខាឱ្យច្បាប់នេះចូលជាធរមានភ្លាមៗតែម្ដង ដើម្បីបញ្ចៀសការបិទទ្វាររដ្ឋាភិបាល។

លោក បៃដិន បានចាត់ទុកកញ្ចប់ថវិកានេះថា ជាការវិនិយោគលើជនជាតិអាម៉េ​រិក ក៏ដូចជាការពង្រឹងសេដ្ឋកិច្ច និងសន្តិសុខជាតិ ហើយទន្ទឹមនឹងនោះ លោកបានជំរុញឱ្យសភាអនុម័តច្បាប់ផ្សេងៗទៀត ដែលជាប់គាំងក្នុងសភាផងដែរ។

លោក បៃដិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា សភាត្រូវតែអនុម័តច្បាប់សន្តិសុខជាតិបន្ថែមទៀត ដើម្បីជំរុញផលប្រយោជន៍សន្តិសុខជាតិរបស់អាម៉េ​រិក ហើយក៏ត្រូវតែអនុម័តកិច្ចព្រមព្រៀងសន្តិសុខព្រំដែន ដែលជាកំណែទម្រង់ដ៏តឹងតែង និងយុត្តិធម៌បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះដែរ ដើម្បីធានាថា អាម៉េ​រិកមានគោលនយោបាយ និងថវិកា ដែលចាំបាច់ដើម្បីធានាព្រំដែន ដោយលោកបញ្ជាក់ថា វាដល់ពេលហើយដែលត្រូវធ្វើរឿងនេះ។

បើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អាម៉េ​រិក លោកស្រី ជេណិត យែឡិន (Janet Yellen) បានឱ្យដឹងកាលពីថ្ងៃចុងសប្ដាហ៍នោះដែរថា ក្នុងចំណោមកញ្ចប់ថវិកាចំណាយជាង១ទ្រីលានដុល្លារនេះ គឺចំនួន២១ពាន់លានដុល្លារត្រូវបានផ្ដល់ជាកម្ចីដល់កម្មវិធីទំនុកចិត្តរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីជួយបណ្ដាប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក។

លោកស្រី យែឡិន បាននិយាយថា ការផ្តល់មូលនិធិនេះ នឹងធ្វើឱ្យសហរដ្ឋអាម៉េ​រិកក្លាយជាអ្នកគាំទ្រដ៏ធំបំផុតរបស់កម្មវិធីកាត់បន្ថយភាពក្រីក្រ និងទំនុកចិត្តកំណើនរបស់មូលនិធិ IMF (PRGT) ដែលផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់សូន្យ ដើម្បីគាំទ្រដល់ប្រទេសមានចំណូលទាប ខណៈដែលប្រទេសទាំងនេះកំពុងប្រឹងប្រែងរក្សាស្ថិរភាពសេដ្ឋកិច្ច ជំរុញកំណើន និងកែលម្អនិរន្តរភាពបំណុលរបស់ពួកគេ។

ចាប់តាំងពីមាការផ្ទុះជំងឺរាតត្បាតកូវីដ-១៩មក មូលនិធិ IMF បានគាំទ្រប្រទេសដែលមានចំណូលទាបជាង៥០ ជាមួយនឹងប្រាក់កម្ចីគ្មានការប្រាក់ចំនួន៣០ពាន់លានដុល្លារតាមរយៈកម្មវិធី PRGT ដោយបានកាត់បន្ថយអស្ថិរភាពនៅក្នុងប្រទេសក្រីក្រមួយចំនួនចាប់ពីប្រទេសហៃទី រហូតដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងនេប៉ាល់៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការចាត់ចំណាត់ថ្នាក់ប្រជាជនកម្ពុជាមានសុភមង្គលទាប និងមានជំងឺផ្លូវចិត្តខ្ពស់ជាងគេនៅអាស៊ានអាចឆ្លុះបញ្ជាំងការពិតកម្រិតណា?

ព័ត៌មាន
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Our World in data និងការសិក្សារបស់មជ្ឈមណ្ឌលសិក្សាស្រាវមួយរបស់សាកលវិទ្យាល័យ Oxford របស់អង់គ្លេស បានបង្…

ក្រុមហ៊ុន Apple និង Microsoft ចង់វិនិយោគនៅប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារធំបំផុតនៅអាស៊ាន

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិក ចំនួនពីរ គឺ Microsoft និង Apple បានបង្ហាញបំណងចង់វិនិយោគនៅប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារធំប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ