ច្បាប់ស្តីពីការដឹកជញ្ជូន

ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ចូននៅកម្ពុជា


នៅទីបំផុតច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ត្រូវបានដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយឆ្លងកាត់នីតិវិធីច្បាប់អស់រយៈពេលជាច្រើនខែកន្លងមកនេះ។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះធ្វើឡើងតាមរយៈព្រះរាជក្រម ដែលចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។
ច្បាប់ស្តីពីការដឹកជញ្ជូន
ដោយ

ច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនកម្ពុជាជឿជាក់ថា ក្រោយច្បាប់នេះដាក់ឱ្យអនុវត្តន៍វានឹងជួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជួយឱ្យវិនិយោគិនកាន់តែមានទំនុកចិត្តលើវិស័យដឹកជញ្ជូនកម្ពុជា។

សម្តេចវិបុលភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាលើព្រះរាជក្រម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក បន្ទាប់ពីច្បាប់នេះទទួលបានការអនុម័តជាបន្តបន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា។ ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក នេះ កំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់នាវា ឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាននាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងដែនដី និងដែនយុត្តាធិការនៃប្រទេសកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ច ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានចាត់ទុកការបង្កើតឱ្យមានច្បាប់ស្ដីពី«ការដឹកជញ្ជូនតាមផ្លូវទឹក» នេះពិតជាមានសារសំខាន់ណាស់សម្រាប់វិស័យដឹកជញ្ចូនរបស់កម្ពុជា តាមរយៈការជួយពង្រឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹកកម្ពុជាឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យអ្នកវិនិយោគក្នុងវិស័យនេះ កាន់មានទំនុកចិត្ត។ មិនតែប៉ុណ្ណោះ វានឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា-អន្តរជាតិឱ្យកាន់តែងាយស្រួល និងរីកចម្រើនថែមមួយកម្រិតទៀត ពិសេសជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតែម្តង។

សូមជម្រាបថា ច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកនេះមាន១៨ជំពូក និង២៧៥មាត្រា ខណៈច្បាប់នេះត្រូវបានចំណាយពេលរៀបចំតាក់តែងអស់រយៈពេលជាង១០ឆ្នាំ ទើបអាចប្រកាសដាក់ឱ្យប្រើប្រាស់បាន៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យក្រុមហ៊ុនដឹកអ្នកដំណើរស្របច្បាប់អាចប្រឈមនឹងការបិទទ្វារ?

វិស័យដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំដោយសារ…

ហេតុអ្វីយុវជនចាំបាច់ត្រូវចេះគ្រប់គ្រងហិរញ្ញវត្ថុ ហើយត្រូវគ្រប់គ្រងយ៉ាងដូចម្តេច?

ការរក្សាបានស្ថិរភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម គឺជាគោលដៅចម្បងសម្រាប់អ្នកដែលចង់បើកអាជីវកម្ម និងកំពុងធ្វើអាជីកម្មប្រាថ្នាចង់បាន។ យ៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ