ប្រព័ន្ធហិរញ្ញវត្ថុ

ហេតុអ្វីយុវជនចាំបាច់ត្រូវចេះគ្រប់គ្រងហិរញ្ញវត្ថុ ហើយត្រូវគ្រប់គ្រងយ៉ាងដូចម្តេច?


ការរក្សាបានស្ថិរភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម គឺជាគោលដៅចម្បងសម្រាប់អ្នកដែលចង់បើកអាជីវកម្ម និងកំពុងធ្វើអាជីកម្មប្រាថ្នាចង់បាន។ យ៉ាងណាមិញអ្នកជំនាញបានចាត់ទុកការរក្សាបានស្ថិរភាពផ្នែកហិរញ្ញវត្ថុ មិនត្រឹមតែជូយរក្សាសុខភាពផ្លូវចិត្តឱ្យមានភាពរឹងមាំប៉ុណ្ណោះទេ ថែមទាំងជាហានមួយក្នុងការឈានឆ្ពោះទៅរកភាពជោគជ័យនាថ្ងៃអនាគតផងដែរ។ តើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុមានសារសំខាន់យ៉ាងណាខ្លះដល់យុវជន និងការធ្វើអាជីវកម្ម? ហើយត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឱ្យហិរញ្ញវត្ថុមាននិរន្តរភាព?
ប្រព័ន្ធហិរញ្ញវត្ថុ
ដោយ

អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប និងជាអ្នកជំនួញចាស់វស្សាមួយរូបនៅកម្ពុជាបានណែនាំដល់យុវជនថា ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព គឺទាមទារឱ្យចេះបែងចែកនូវរំហូរសាច់ប្រាក់ឱ្យបានត្រឹមត្រូវ តាមរយៈការចេះសន្សំសំចៃប្រាក់ចំណូល និងមានការកំណត់គោលដៅច្បាស់លាស់ទៅថ្ងៃអនាគត។ បើតាមអ្នកជំនួញចាស់វស្សារូបនេះ ការចេះសន្សំសំចៃ និងការកាត់បន្ថយការចំណាយឥតបានការមួយចំនួន និងការចេះស្គាល់ខ្លួនឯងឱ្យច្បាស់ នោះវានឹងជួយធ្វើឱ្យយុវជន ឬអ្នកជំនួញមានលំនឹងផ្នែកហិរញ្ញវត្ថុ និងភាពរឹងមាំផ្នែកផ្លូវចិត្ត។ តាមរយៈការរក្សាលំនឹងផ្នែកហិរញ្ញវត្ថុ និងភាពរឹងមាំខាងផ្លូវចិត្ត ព្រមទាំងមានមហិច្ឆតាត្រឹមត្រូវ វាជាជាហានមួយដ៏ប្រសើរក្នុងការឈានឆ្ពោះទៅសម្រេចភាពជោគជ័យនាពេលអនាគត។

​បើតាមអ្នកឧកញ៉ា លី ហួរ ភាពជោគជ័យណាមួយមិនមែនកើតឡើងភ្លាមៗនោះឡើយ ហើយក៏មិនមែនកើតឡើងដោយងាយស្រួលនោះដែរ ប៉ុន្តែទាមទារឱ្យចេះគិតពិចារណា តស៊ូ អត់ធ្មត់ និងត្រូវចេះផ្លាស់ប្ដូរទៅតាមរបត់ដែលវិជ្ជមាន។ សម្រាប់អ្នកជំនួញចាស់វស្សារូបនេះ ដើម្បីអាចគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុរបស់អាជីវកម្ម ឬក្រុមហ៊ុនមួយឱ្យមានប្រសិទ្ធភាព គឺទាមទារឱ្យអ្នកជំនួញចេះគ្រប់គ្រងស្ថានភាពប្រាក់ចំណូល និងចំណាយឱ្យបានត្រឹមត្រូវ បើពុំដូច្នេះទេ អាចប្រឈមនឹងការខាតបង់ និងធ្វើឱ្យប្រតិបត្តិការអាជីវកម្មជួបបញ្ហា។

​ជាមួយគ្នានេះ អ្នកឧកញ៉ា លី ហួរ លើកទឹកចិត្តដល់អ្នកធ្វើការដែលមានប្រាក់ចំណូលទាបត្រូវខិតខំអភិវឌ្ឍន៍ខ្លួនតាមរយៈការរៀននូវមុខជំនាញណា ដែលកំពុងមានតម្រូវការពីទីផ្សារ ដើម្បីអាចទទួលបាននូវប្រាក់ចំណូលសមរម្យ។ លើសពីនេះ អ្នកជំនួញចាស់វស្សារូបនេះ លើកទឹកចិត្តឱ្យយុវជនដែលកំពុងធ្វើការក្នុងវិស័យឯកជន និងរដ្ឋត្រូវចេះរៀបចំផែនការអាជីវកម្ម និងគោលដៅក្នុងការក្លាយជាសហគ្រិននាពេលអនាគត ដ្បិតថា គ្មានបុគ្គលណាម្នាក់អាចធ្វើការឱ្យគេរហូតនោះទេ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ចូននៅកម្ពុជា

ព័ត៌មាន
នៅទីបំផុតច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ត្រូវបានដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយឆ្លងកាត់នីតិវិធីច្បាប់អស់រយៈពេលជាច្រើនខែកន្ល…

ប្រទេសចំនួន១៤ រួមទាំងកម្ពុជា ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមសហការគ្នាជាមួយមូលនិធិវិនិយោគអាកាសធាតុ (CIF) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំកម្មវិធីផ្លាស់ប្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ