ថវិកាសប្បុរសធម៌ដែលបានបរិច្ចាគនេះ គឺជាចំណែកមួយនៃប្រាក់ចំណូលដែលបានមកពីការលក់ធានារ៉ាប់រងរបស់ក្រុមហ៊ុន ដែលសបញ្ជាក់ថា រាល់ការគាំទ្ររបស់អតិថិជនលើសេវាកម្មធានារ៉ាប់រងពី ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន គឺជាការរួមចំណែកដល់ការងារសប្បុរសធម៌។ សកម្មភាពនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកជួយដល់សង្គមជាតិ ជាពិសេសការយកចិត្តទុកដាក់លើសុខភាព និងអនាគតរបស់កុមារដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
តំណាងក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន បានមានប្រសាសន៍ថា៖
ការបរិច្ចាគនេះគឺជាការឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកដល់សុខុមាលភាពសង្គម។ ថវិកាដែលបានប្រគល់ជូននាពេលនេះ គឺជាសក្ខីភាពនៃទឹកចិត្តសប្បុរសរួមគ្នារបស់អតិថិជន និងបុគ្គលិកយើងទាំងអស់ ដើម្បីផ្តល់ក្តីសង្ឃឹម និងឱកាសសង្គ្រោះជីវិតដល់កុមារកម្ពុជា។ យើងមានមោទនភាពយ៉ាងក្រៃលែងក្នុងការបន្តគាំទ្របេសកកម្មដ៏ឧត្តុង្គឧត្តមរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការជួយដល់គ្រួសារដែលខ្វះខាត។
ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន នឹងនៅតែបន្តសកម្មភាពសង្គមផ្សេងៗទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍសហគមន៍ និងកសាងសង្គមកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន។
អំពីក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក
ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន លី ហួរ គ្រុប និងក្រុមហ៊ុន SBI Holdings មកពីប្រទេសជប៉ុន។ ក្រុមហ៊ុនផ្តល់ជូននូវសេវាកម្មធានារ៉ាប់រងទូទៅយ៉ាងសម្បូរបែប រួមមាន ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងអគ្គិភ័យ ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់បុគ្គល និងផលិតផលធានារ៉ាប់រងផ្សេងៗទៀតជាច្រើន ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា។