សេដ្ឋកិច្ចសកល

កំពូលមហាសេដ្ឋីបារាំង ព្រមានពីគ្រោះមហន្តរាយសេដ្ឋកិច្ចសកលប្រសិនបើសង្គ្រាមនៅជម្ឈិមបូព៌ាមិនបញ្ចប់ឆាប់ៗ


កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជាម្ចាស់អាណាចក្រទំនិញម៉ាកប្រណីត LVMH លោក បឺណាត អាណូត (Bernard Arnault) បានចេញមុខព្រមានធ្ងន់ៗពីលទ្ធភាពនៃគ្រោះមហន្តរាយសកល ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ា នៅតែបន្តអូសបន្លាយ។ មហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា វិបត្តិនេះមិនត្រឹមតែបង្កបញ្ហាដល់វិស័យទំនិញប្រណីតនោះទេ សូម្បីតែស្ថិរភាពសេដ្ឋកិច្ចទាំងមូល ក៏កំពុងស្ថិតនៅលើមាត់ជ្រោយនៃវិបត្តិ ដែលពិបាកនឹងទស្សន៍ទាយបំផុតក្នុងប្រវត្តិសាស្ត្រ។
សេដ្ឋកិច្ចសកល
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA លោក បឺណាត អាណូតប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន LVMH បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន កាលពីថ្ងៃទី២៣ ខែមេសា ថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏គ្រោះថ្នាក់បំផុត។ កំពូលមហាសេដ្ឋីក្នុងវិស័យម៉ូដរូបនេះបានលើកឡើងថា ការងើបឡើងវិញ នៃតម្រូវការទំនិញ និងសេវាកម្មប្រណីតៗ ចាប់ពីសម្លៀកបំពាក់ កាបូប គ្រឿងអលង្ការ រហូតដល់សណ្ឋាគារលំដាប់ខ្ពស់ គឺពឹងផ្អែកទាំងស្រុងលើសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។

លោក អាណូត បានបញ្ជាក់ថា ពិភពលោកឥឡូវនេះ កំពុងស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ ប៉ុន្តែបញ្ហានេះមិនមែនជារឿងតំបន់ទៀតទេ វាគឺជាវិបត្តិសកល។លោកបន្ថែមថា សម្ទុះនៃការរីកចម្រើនរបស់ LVMH ក៏ដូចជាក្រុមហ៊ុនដទៃទៀត នឹងត្រូវគាំងដំណើរ ប្រសិនបើជម្លោះដ៏ក្ដៅគគុកដែលពាក់ព័ន្ធនឹងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ មិនមានដំណោះស្រាយទាន់ពេលវេលា ។

អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺមហាសេដ្ឋីបារាំងរូបនេះបានព្រមានពីសេណារីយ៉ូអាក្រក់បំផុត ដោយលោកយល់ថា ប្រសិនបើសង្គ្រាមរីករាលដាលកាន់តែខ្លាំងវានឹងប្រែក្លាយទៅជាគ្រោះមហន្តរាយសេដ្ឋកិច្ចសកល ដែលនឹងធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ធ្លាក់ចុះដល់ចំណុចសូន្យ។ ការណ៍នេះនឹងធ្វើឱ្យពិភពលោកទាំងមូលប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដែលមិនធ្លាប់មាន ហើយវានឹងក្លាយជាមេរៀនដ៏ជូរចត់ ប្រសិនបើសង្គ្រាមមិនត្រូវបានបញ្ឈប់តាមរយៈផ្លូវកាទូតនោះទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី អះអាងថា រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងដល់ខ្លួនរហូតដល់១៥០លានបារ៉ែល

ប្រទេសឥណ្ឌូនេស៊ី ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ១ក្នុងតំបន់អាស៊ានបានសម្រេចកិច្ចព្រមព្រៀងថាមពលដ៏ធំមួយជាមួយរុស្ស៊ី ដោយទីក្រុងមូស្គូ នឹងផ្គត់ផ្គង់…

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន បរិច្ចាគថវិកាជាង ៨ លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខនៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ នៅថ្ងៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ