ការកែច្នៃផលិតកសិកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្មលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក កែច្នៃផលិតកសិកម្មបន្ថែមទៀត ដើម្បីជំរុញការនាំចេញ


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឲ្យបណ្តាក្រុមហ៊ុនឯកជន និងដៃគូរអភិវឌ្ឍន៍នានា កែច្នៃចេញផលិតផលកសិកម្ម ដែលកំពុងមានសក្តានុពលឱ្យបានកាន់តែច្រើនឡើងទៀត ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ ក្នុងទិសដៅចំបងគឺលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ប្រើប្រាស់វត្ថុធាតុដើមឱ្យអស់លទ្ធភាព កាត់ បន្ថយការនាំចូល ផ្តល់ឱកាសដល់ប្រជាកសិករ ដែលជាអ្នកផលិតវត្ថុធាតុដើម និងបង្កើតការងារ។
រដ្ឋមន្ត្រីក្រសួងកសិកម្មលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក កែច្នៃផលិតកសិកម្មបន្ថែមទៀត ដើម្បីជំរុញការនាំចេញ

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​ពិធី​ចុះ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្តី​ពី ការ​ទិញ លក់ ចែកចាយ​ផលិតផល​កសិកម្ម រវាង​ក្រុមហ៊ុន លី​លី ហ្វ៊ូ​ត លី​លី ខា​មេ​ដា ជាមួយ​ក្រុម​ផលិត ផ្គត់ផ្គង់ ចែកចាយ​ផលិតផល​កសិកម្ម​។

ឯកឧត្តម វេ​ង សា​ខុន​មាន​ប្រសាសន៍​ថា «​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​ដៃគូ​ឯកជន គឺ​ប្រាកដ​បាន​ជួយ លើក​ស្ទួយ​វិស័យ កសិកម្ម​តាម​រយ​:​ការ​បន្ត​ជំរុញ​ការ​ធ្វើ​ពា​ណិ​ជ្ជូ​ប​នី​យ​កម្ម និង​ការ​អភិវឌ្ឍ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ដែល​នឹង​ជួយ​បង្កើន​តម្លៃបន្ថែម​លើ​កសិផល រក្សា​និរន្តរភាព​នៃ​ការ​ផលិត ការ​ផ្គត់ផ្គង់ និង​បន្ត​ចូលរួម​បង្កើន​ចំណូល​ដល់​គ្រួសារ ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ គឺ​ត្រូវ​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​កែ​ច្នៃ​កសិកម្ម​ឱ្យ​បាន​១២% នៃ​បរិមាណ​នាំ​ចេញ​សរុប​នៅ​ឆ្នាំ​២០២៥ និង​ជា​ពិសេស​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៩-២០២៣ »​។

លោក​ជំទាវ​ឧកញ៉ា កែវ មុំ នាយក​ក្រុមហ៊ុន លី​លី ហ្វ៊ូ​ត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន មាន​ខ្សែ​ច្រវាក់​ផលិតកម្ម ដែល​មាន​ស្តង់ដារ​ផលិតកម្ម មាន​កិច្ច​សហប្រតិបត្តិការ ការ​ប្រើប្រាស់​វត្ថុធាតុដើម និង​ការ​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ១៣​ប្រទេស​រួច​ហើយ​។ ថ្មី​ៗ​នេះ ដោយសារ​អង្ករ​កម្ពុជា​ជាប់​លំដាប់ថ្នាក់​លេខ​១ បាន​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន "​ខា​មេ​ដា​" មក​ចូលរួម​សហការ​វិនិយោគ​ផលិត​នំ​ស្រួយ​ដោយ​ប្រើ​អង្ករ​ខ្មែរ រួច​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់​ផង​ដែរ​។ 

បើ​តាម​លោក​ជំទាវ​ឧកញ៉ា កែវ មុំ ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ជា​អង្ករ ពោត និង​ដំឡូង​មី​សរុប​ចំនួន ៤០០០​តោន ដោយឡែក​ក្រុម ហ៊ុន លី​លី​ខា​មេ​ដា ប្រើ​អង្ករ ៣០០០​តោន​។

សូម​ជម្រាប​ថា បច្ចុប្បន្ន នំ​ស្រួយ​លី​លី​ក្រោម​ការ​ដឹកនាំ​របស់​លោក​ជំទាវ​ឧកញ៉ា កែវ មុំ អាច​មាន​សមត្ថភាព​ផលិត​បាន ១០​តោន​ក្នុង​មួយ​ថ្ងៃ ដើម្បី​ចរាចរ​ក្នុង​ទីផ្សារ​កម្ពុជា និង​នាំ​ចេញ​ទៅ​ប្រទេស​ចំនួន​១០ រួម​មាន​៖ សហរដ្ឋអាមេរិក កា​ណា​ដា អ៊ី​តា​លី អូស្ត្រាលី វៀតណាម ថៃ មី​យ៉ា​ន់​ម៉ា កូរ៉េ​ខាងត្បូង និង​ម៉ា​ឡេ​ស៊ី​ជាដើម នឹង​គ្រោង​នាំ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​ឆ្នាំ​ក្រោយ​នេះ​៕ 

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ អួតថា «វ៉ាក់សាំងកូវីដ-១៩ អាចនឹងរួចរាល់នៅដើមឆ្នាំក្រោយ»

ប្រទេសថៃ អាចនឹងចាប់ផ្ដើមការផលិតវ៉ាក់សាំង កូវីដ-១៩ នៅដើមឆ្នាំ២០២១ខាងមុខនេះ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនវេជ្ជសាស្ត្រក្នុងប្រទេសថៃ កំពុងអភិវ…

អាជីវកម្មជួលការិយាល័យធ្វើការរួម (Co-working Space) កំពុងប្រឈមនឹងការដួលរលំ បើកូវីដ-១៩បន្ដអូសបន្លាយ

ជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាជាច្រើនដល់ក្រុមហ៊ុនទាំងតូច និងធំនៅកម្ពុជា ជាពិសេសប្រភេទ អាជីវកម្ម ខ្នាតតូច និងមធ្យម ដែលទើបបង្កើតឡើងថ្មីៗត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ