អត្ថបទពាណិជ្ជកម្ម

គិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២៥ អ្នកចូលរួមប្រមាណ ៤.៨២២នាក់ បានទទួលការបណ្តុះបណ្តាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី!


ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលឈានមុខគេ និងនៅជាមួយអតិថិជនកម្ពុជាអស់រយៈពេលជាង ៣១ឆ្នាំមកហើយ អិលអូអិលស៊ី មានកិត្តិនាមក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការក្រុមគ្រួសារ សហគ្រិន និងអតិថិជនកម្ពុជា ដែលចង់ស្វែងរកដើមទុនបន្ថែមដើម្បីផ្លាស់ប្ដូរគុណភាពជីវិតរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមគ្នានឹងការពង្រឹងគុណភាពសេវាកម្ម ការយកចិត្តទុកដាក់ទៅលើការងារសង្គម និងផលប្រយោជន៍រួមរបស់សហគមន៍ក៏ជាកាតព្វកិច្ចចម្បងដែល អិលអូអិលស៊ី មិនដែលមើលរំលង។
គិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២៥ អ្នកចូលរួមប្រមាណ ៤.៨២២នាក់ បានទទួលការបណ្តុះបណ្តាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី!
ដោយ
អំពី LOLC

ជាក់ស្តែងជារៀងរាល់ឆ្នាំ អិលអូអិលស៊ី​ តែងតែរៀបចំនូវផែនការការងារសង្គមជាច្រើន​រួមមាន ​វគ្គបណ្តុះ បណ្តាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់សហគមន៍ ព្រឹត្តិការណ៍សហគមន៍ និងសកម្មភាពសង្គមផ្សេងៗទៀត ជាដើម។ តួយ៉ាងក្នុងឆ្នាំ២០២៣ និង​ឆ្នាំ២០២៤ អិលអូអិលស៊ី​ សម្រេចបានលទ្ធផលខ្ពស់គួរឱ្យកត់សម្គាល់ទៅលើការផ្តល់វគ្គបណ្តុះបណ្តាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថនៅតាមសហគមន៍ជាមួយលទ្ធផលដូចខាងក្រោម៖

-ក្នុងឆ្នាំ២០២៣ អិលអូអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន ២៤១វគ្គ ទៅកាន់អ្នកចូលរួមសរុប ៤.៤២៨នាក់ ក្នុងនោះមានស្ត្រីចូលរួមចំនួន ៣.៤៩០​នាក់ នៅសហគមន៍ផ្សេងៗគ្នាទូទាំងប្រទេស។

-ក្នុងឆ្នាំ២០២៤ អិលអូអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន ៣១៨វគ្គ ទៅកាន់អ្នកចូលរួមសរុប ៦.២៦៤នាក់ ក្នុងនោះមានស្ត្រីចូលរួមចំនួន ៤.៦២៥​នាក់ នៅសហគមន៍ផ្សេងៗគ្នាទូទាំងប្រទេស។

កំណើននៅក្នុងតួលេខខាងលើនេះ ជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា​ ពីមួយឆ្នាំទៅមួយឆ្នាំ អិលអូអិលស៊ី នៅតែយកចិត្តទុកដាក់ និងខ្វាយខ្វល់ទៅលើភាពរីកចម្រើននៃការយល់ដឹងរបស់អតិថិជនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ មិនថាទៅលើរបៀបគ្រប់គ្រងសាច់ប្រាក់ ការសន្សំ ឬការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅឡើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន​ក្រុមការងារផ្នែកគ្រប់គ្រងចីរភាព នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បាននឹងកំពុងផ្តល់វគ្គបណ្តុះបណ្តាលដល់អតិថិជន និងអ្នកភូមិក្នុងសហគមន៍ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការសាខារបស់ខ្លួន អំពីចំណេះដឹងហិរញ្ញវត្ថុបានសរុបចំនួន ២៦៥វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន ៤.៨២២នាក់ ក្នុងនោះមានស្ត្រីចូលរួមចំនួន ៣.៧០៧នាក់ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងក្រោមប្រធានបទជាច្រើនរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការគ្រប់គ្រងចំណូល និងចំណាយ ការសន្សំ ការគ្រប់គ្រងលំហូរសាច់ប្រាក់ និងការគ្រប់គ្រងកម្ចីជាដើម ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់អតិថិជន អិលអូអិលស៊ី និងអ្នកភូមិផ្សេងទៀតអំពីចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដើម្បីទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្នស្របតាមយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកម្ពុជា។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្ត អិលអូអិលស៊ី នៅតែតាំងជំហរយ៉ាងមោះមុតក្នុងបេសកកម្មនេះ ដោយបន្តរៀបចំវគ្គបណ្តុះបណ្តាលបែបនេះទៅកាន់អតិថិជន ក៏ដូចជាអ្នកភូមិដទៃទៀត ដែលរស់នៅតាមតំបន់ផ្សេងៗទៀត ជាពិសេសតំបន់នៅតាមទីជនបទដាច់ស្រយាល ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ ដែលអាចឱ្យពួកគាត់មានមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់ និងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ដើម្បីចៀសវាងធ្លាក់ក្នុងស្ថានភាពបំណុលលើសលុប។




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃបញ្ចេញថវិកាជិត២០០លានដុល្លារ ដោះស្រាយបញ្ហាទឹកជំនន់ ដែលបង្កការលិចលង់ទូទាំងប្រទេស

រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីលោក អនុទីន ឆានវីរៈគុល បានប្រកាសបញ្ចេញថវិការហូតដល់ទៅជិត២០០លានដុល្លារអាម៉េរិក និងបានបញ្…

មាសក្លាយជាទំនិញនាំចេញធំបំផុតទី២របស់អូស្ត្រាលី ខណៈមាសបន្តហក់ឡើងខ្ពស់

មាសបានក្លាយជាទំនិញនាំចេញធំបំផុតទី២ របស់អូស្ត្រាលី ដោយទំហំនៃការនាំចេញមាសរបស់ប្រទេសនេះត្រូវបានព្យាករថានឹងកើនឡើង ៧,៩ ពាន់លានដុល្លារអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ