បម្រែបម្រួលអាកាសធាតុ

អ្នកជំនាញព្រមានពីវិបត្តិសុខភាពសកលមុនដឹកដៃគ្នាចូលរួមសន្និសីទ COP28 នៅឌូបៃ


មុនដឹកដៃគ្នាចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុលើកទី២៨ ដែលហៅកាត់ថា COP 28 នៅទីក្រុងឌូបៃ ឆ្នាំនេះ អ្នកជំនាញបានព្រមានថា វិបត្តិសុខភាព គឺជាបញ្ហាដែលពិភពលោកត្រូវតែពិចារណា ហើយទឹកប្រាក់រាប់សិបលានដុល្លារ ក៏ត្រូវតែរិះគិតសម្រាប់ត្រៀមប្រឈមមុខនឹងបញ្ហាដ៏រសើបនេះ។
បម្រែបម្រួលអាកាសធាតុ
ដោយ

ស្របពេលសន្និសីទអង្គការសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុលើកទី២៨នៅទីក្រុងឌូបៃប្រទេសអារ៉ាប៊ីសាអូឌិតខិតជិតចូលមកដល់ ពោលគឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ អ្នកជំនាញបានបង្ហាញការព្រួយបារម្ភខ្លាំងពីផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុមកលើសុខភាពសាធារណៈ។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei នៅឆ្នាំ២០២៣ ត្រូវបានអ្នកវិទ្យាសាស្រ្តកំណត់ថា ជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាពិភពលោក ហើយក៏ជាឆ្នាំ ដែលជំងឺនានាបានកើតមានឡើងព្រោងព្រាតនៅក្នុងតំបន់ ជាពិសេសគឺអាស៊ីតែម្តង។ កំណើនសីតុណ្ហភាពដែលបំបែកកំណត់ត្រានៅលើពិភពលោកនេះ បានបណ្តាលឱ្យមនុស្សជាច្រើនរងគ្រោះ នឹងមានអាការៈឈឺក្បាល វិលមុខ និងក្អួតចង្អោរ ហើយក៏បណ្តាលឲ្យកើតសត្វមូស បង្កជាខ្យល់កខ្វក់ធ្វើឱ្យពិបាកដកដង្ហើម និងគ្រោះមហន្តរាយទឹកជំនន់ ខ្យល់ព្យុះ និងបញ្ហាជាច្រើនទៀត ដែលមានទឹកប្រាក់រាប់សិបលានដុល្លារ។

អ្នកជំនាញបានអះអាងថា មនុស្សភាគច្រើនចាប់អារម្មណ៍ខ្លាំងនៅពេលដែលទទួលរងនូវគ្រោះថ្នាក់ផ្ទាល់ៗ និងជាក់ស្តែង ប៉ុន្តែផលវិបាកមិនផ្ទាល់ដែលមានតម្លៃរាប់សិបដុល្លារ ដែលគ្រួសារនីមួយៗបានទទួលរ៉ាប់រង ដោយសារតែការថែទាំសុខភាព និងការព្យាបាលជំងឺហាក់មិនមាននរណាម្នាក់យកចិត្តទុកដាក់ឡើយ។

លោក ម៉ាទីន អេដឡាន (Martin Edlund) ប្រធានប្រតិបត្តិនៃក្រុមការងារមួយប្រឆាំងនឹងជំងឺគ្រុនចាញ់បាននិយាយថា មកដល់ពេលនេះពិភពលោកមិនទាន់មានគោលនយោបាយសុខភាពជាក់លាក់ពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុនៅឡើយទេ។ លោកបានបន្តថា សុខភាពគឺជាទិដ្ឋភាពដែលជារឿយៗត្រូវបានធ្វេសប្រហែសក្នុងការពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៥,៨% នៅឆ្នាំក្រោយ និង៦,១ នៅឆ្នាំ២០២៥

ព័ត៌មាន
សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជាបានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើនក្នុងរង្វង់៥,៤% នៅក្នុងឆ្នាំ២០២៣ ទាបជាងតួលេខ…

គម្រោងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ តម្លៃជាង២០០លានដុល្លារ នឹងសម្ពោធបុកគ្រឹះសាងសង់នៅខែធ្នូខាងមុខ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ តម្លៃជាង២០០លានដុល្លារ ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ