

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានសិទ្ធិអាចជ្រើសលេខចុះបញ្ជីពិសេសណាមួយដែលខ្លួនពេញចិត្ត សម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួន ដែលស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព។

ក្រុមហ៊ុន លី ហួរ ផេប្រូ ភីអិលស៊ី លី ហួរ អ៊ីនសួរេន និង លី ហួរ លីស៊ីង បានចូលរួមគាំទ្រក្នុងកម្មវិធីនេះជាមួយនឹងបណ្តាក្រុមហ៊ុនផ្សេងទៀត ដោយក្រុមហ៊ុនរបស់យើងបានរៀបចំស្តង់ពិព័រណ៌ធំទូលាយ រចនាតុបតែងមានភាពទាក់ទាញ និងមានតាំងបង្ហាញរថយន្តប្រណិតសម័យដើមដ៏ស្រស់ស្អាតដើម្បីអោយភ្ញៀវទស្សនានិងថតរូបលេងកំសាន្ត។ ក្នុងរយៈពេល២ថ្ងៃនេះយើងទទួលបានអ្នកទស្សនា និងគាំទ្រច្រើនកុះករ នៅស្តង់របស់ក្រុមហ៊ុនយើង ព្រមទាំងទទួលបានរង្វាន់កាដូអនុស្សាវរីយ៍ពីក្រុមហ៊ុនទាំង៣ជាច្រើនសន្ធឹកសន្ធាប់។

ក្នុងកម្មវិធីនេះផងដែរ ក៏មានការប្រគំតន្ត្រីខ្នាតធំដែលមានការចូលរួមពីតារាល្បីៗ ដូចជា អ្នកនាង ឱក សុគន្ធកញ្ញា , អ្នកនាង សុគន្ធ នីសា, អ្នកនាង ចាន់កែវ និមល, កញ្ញា សូហ្វៀ, កញ្ញា អេណាវីតា, រ៉ូលីន, លោក Vann Da - វណ្ណដា, លោក វណ្ណថាន, លោក ខាយ, លោក ខាត់ សម្បត្តិកិត្យា, ក្រុម Polarix - ប៉ូឡារិច និងក្រុម La Cima Cartel ។
