អាស៊ាន

អាស៊ាននឹងមានកំណើននាំចេញច្រើនជាងគេបំផុតក្នុងពិភពលោកសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដោយសារកត្តាអ្វី?


តំបន់អាស៊ានមិនត្រឹមតែជាភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ ដែលប្រទេសមហាអំណាចធំៗកំពុងតាមប្រជែងឥទ្ធិពលគ្នាប៉ុន្ណោះទេ ប៉ុន្ដែ តំបន់នេះ ក៏ជាប្លុកពាណិជ្ជកម្មដែលកំពុងមានការស្ទុះងើបឡើងយ៉ាងឆាប់រហ័សផងដែរ។ ជាក់ស្ដែង តាមរបាយការណ៍របស់ក្រុមហ៊ុនដឹកជញ្ជូនលំដាប់ពិភពលោក DHL បានបញ្ចេញរបាយការណ៍របស់ខ្លួនដោយបានព្យាករថា អាស៊ាន នឹងឈានមុខគេនៅលើពិភពលោកទាក់ទងនឹងកំណើននាំចេញចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ និងតាមពីក្រោយដោយតំបន់អាស៊ីខាងត្បូង និងអាស៊ីកណ្តាល។ តើមានកត្តាអ្វីខ្លះជំរុញឲ្យអាស៊ានមានកំណើននាំចេញខ្លាំងក្លានៅ៥ឆ្នាំខាងមុខនេះ?
អាស៊ាននឹងមានកំណើននាំចេញច្រើនជាងគេបំផុតក្នុងពិភពលោកសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ

តំបន់អាស៊ានមិនត្រឹមតែជាភូមិសាស្ត្រ​នយោបាយ​ដ៏សំខាន់មួយ ដែលប្រទេសមហាអំណាច​ធំៗ​កំពុង​តាមប្រជែងឥទ្ធិពល​គ្នា​ប៉ុន្ណោះទេ ប៉ុន្ដែ តំបន់នេះ ក៏ជា​ប្លុកពាណិជ្ជកម្ម​ដែលកំពុងមានការស្ទុះងើបឡើង​យ៉ាងឆាប់រហ័សផងដែរ។ ជាក់ស្ដែង តាមរបាយការណ៍​របស់ក្រុមហ៊ុន​ដឹកជញ្ជូន​លំដាប់ពិភពលោក DHL បាន​បញ្ចេញរបាយការណ៍​របស់ខ្លួន​ដោយបាន​ព្យាករថា អាស៊ាន​ នឹងឈាន​មុខគេនៅ​លើពិភពលោកទាក់ទងនឹងកំណើន​នាំចេញ​ចាប់​ពី​ឆ្នាំ​២០២១ ដល់ឆ្នាំ​២០២៦ និងតាមពីក្រោយ​ដោយ​​តំបន់​អាស៊ីខាងត្បូង និង​អាស៊ី​កណ្តាល។ តើមានកត្តាអ្វីខ្លះ​ជំរុញឲ្យ​អាស៊ាន​មានកំណើន​នាំចេញខ្លាំងក្លានៅ៥ឆ្នាំខាងមុខនេះ?

តំបន់​​អាស៊ាន​ត្រូវបានក្រុមហ៊ុនដឹកជញ្ជូនទំនិញលំដាប់ពិភពលោក DHL ​ព្យាករ​ថា ​​នឹង​ឃើញ​មាន​កំណើន​ទំហំ​នាំ​ចេញ​ ​៥,៦%​​ ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំខាងមុខនេះ ​​ដែល​តាម​ពី​ក្រោយ​ដោយ​អាស៊ី​ខាង​ត្បូង​ និង​​កណ្តាល​​ដែល​មាន​កំណើន​ ​៥% និង​​អនុតំបន់​សាហារ៉ានៅ​ទ្វីប​​អាហ្វ្រិក​​មាន​កំណើន​ ​៤,៤%។​

​ផ្អែក​លើ​​របាយការណ៍ថ្មីរបស់​ក្រុម​ហ៊ុន​ DHL Trade Growth Atlas ដែលបាន​វាយតម្លៃអំពី​និន្នាការសំខាន់ៗ និងក្ដី​រំពឹងទុកសម្រាប់ពាណិជ្ជកម្មសកល​គ្របដណ្តប់​លើ​ប្រទេសចំនួន ១៧៣ បានបង្ហាញថា តំបន់ទាំង៣នេះ រួមមាន អាស៊ាន អាស៊ីខាងត្បូង និងកណ្ដាល និងតំបន់សាហារ៉ា​នៅទ្វីបអាហ្វ្រិក គឺសុទ្ធតែជា«សសរស្ដម្ភ​ថ្មី»​នៃកំណើនពាណិជ្ជកម្មពិភពលោក។

របាយការណ៍នេះ​បានឱ្យដឹងថា ទីផ្សារអាស៊ាន និងទីផ្សារកំពុងរីកចម្រើនមួយ​ចំនួន​នឹងដើរតួនាទីកាន់តែធំនៅក្នុងពាណិជ្ជកម្មពិភពលោកនាពេលអនាគត។

លោក John Pearson នាយកប្រតិបត្តិនៃក្រុមហ៊ុន DHL Express បាននិយាយថា ពាណិជ្ជកម្មនឹងនៅតែជាកត្តាជំរុញដ៏សំខាន់ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាពរីក​ចម្រើន ដូច​ដែលគេ​បាន​ឃើញ​ជាច្រើន​សតវត្សរ៍មកហើយ​។

លោក Pearson បាន​បញ្ជាក់​ថា ពាណិជ្ជកម្មអន្តរជាតិត្រូវបានចាត់ទុកថា មានសារៈសំខាន់ជាពិសេសនៅពេលនេះតែ​ម្ដង ​ដោយសារតែអំណាចរបស់វា​ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច​ កាត់បន្ថយ​អតិផរណា និងអាចឱ្យប្រទេសនានាធ្វើពិពិធកម្ម​ប្រភព​នៃធាតុចូល​សំខាន់ៗ​សម្រាប់ភាព​ធន់នឹងសេដ្ឋកិច្ច។

តាម​របាយការណ៍​របស់​ក្រុម​ហ៊ុន​ DHL និងសាកលវិទ្យាល័យញូវយ៉កបាន​បង្ហាញ​ថា ជំងឺកូវីដ​១៩​​​មិនមែនជាឧបសគ្គធំដុំ​សម្រាប់ពាណិជ្ជកម្មសកល​ដូចការរំពឹងទុកពីមុន​មក​នោះទេ​ ​ដោយ​សារ​ពាណិជ្ជ​កម្មអន្តរជាតិលើទំនិញ​បាន​កើនឡើងដល់​ ១០​% លើស​ពីកម្រិត​នៅ​មុន​ពេល​​ជំងឺ​រាត​ត្បាត​នេះកើតឡើងទៅទៀត​។

ទោះបីជាមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក៏ដោយ ការព្យាករនាពេលថ្មីៗនេះ​បាន​បង្ហាញថា ពាណិជ្ជកម្មសកលត្រូវគេរំពឹងថា នឹងមានល្បឿនកំណើនយឺតបន្ដិច​ក្នុងឆ្នាំ២០២២ និង២០២៣ បើធៀបនឹងកំណើន​ដែលធ្លាប់មាន​កាលពី​១​ទសវត្សរ៍កន្លង​​មក​នេះ​​។

របាយការណ៍ដដែល​នេះ​បានឱ្យដឹងថា​ ពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក (E-commerce) មានការកើនឡើងនៃការលក់ក្នុងអំឡុងពេលជំងឺរាតត្បាត​នេះ​ ហើយកំណើនពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន​ដ៏រឹង​មាំក៏​ត្រូវបានព្យាករណ៍ថា ​នឹងបន្ត​កើន​ឡើង​ផង​ដែរ​។ ការលក់បែប​​ពាណិជ្ជ​កម្ម​អេឡិក​ត្រូនិក​ឆ្លងដែនជាសកល​ត្រូវ​គេរំពឹងថា​ នឹង​កើន​ឡើង​ពី​៣០០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​ មកដល់​ ១ទ្រី​លាន​ដុល្លារ​នៅ​ក្នុងឆ្នាំ​២០៣០។

លោក Steven Altman អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជា​ប្រធាន​ផ្នែក​​នៅ​ក្រុម​ហ៊ុន​ DHL បាន​និយាយ​ថា ទិដ្ឋភាពពាណិជ្ជកម្មកំពុងតែមាន​ការ​ប្រែ​ប្រួល​ និងមាន​បញ្ហាប្រឈមថ្មីៗ​ ប៉ុន្តែ​របាយការណ៍​នេះ​បដិសេធដាច់ខាត​ ចំពោះការព្យាករពី​ការធ្លាក់​ចុះ​ខ្លាំង​នៃ​​ពាណិជ្ជកម្មសកល។

ទាក់ទងនឹងប្រទេស​មាន​សេដ្ឋកិច្ចដែលកំពុងរីកចម្រើន​វិញ​ របាយការណ៍​នេះ​បាន​បង្ហាញថា ពួកគេកំពុង​ក្លាយជាអ្នកនាំចេញដ៏សំខាន់កាន់តែខ្លាំង​ឡើង នូវ​សម្ភារៈបរិក្ខារ​ទំនើបៗ​​​ដូចជាឧបករ​ណ៍ឧស្សាហកម្ម និងម៉ាស៊ីនជាដើម។​​

យ៉ាងណាមិញ ​ផ្អែកតាម​ការ​ព្យាកររបស់​មូល​និធិ​ IMF ​របាយការណ៍​នេះ​បាននិយាយថា ប្រទេសចិននឹងនៅតែសម្រេច​បាននូវកំណើនពាណិជ្ជកម្មច្រើនបំផុត​​ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៦​ ប៉ុន្តែ​ចំណែកនៃពាណិជ្ជកម្ម​របស់​ចិន​នៅក្នុង​​កំណើន​សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះមកនៅ​ត្រឹម​១៣%ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កត្តាអ្វីនៅពីក្រោយការធ្លាក់ចុះតម្លៃមាសពិភពលោក ដល់កម្រិតទាបបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
តម្លៃហាងឆេងមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ២ ឆ្នាំមកនេះដែលបានរងសម្ពាធដោយសារប្រាក់ដុល្លារអាមេរិកឡើងថ្លៃ និងការកើនឡើងនៃទ…

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉ក នៅថ្ងៃស្អែក

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉ក សហរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ