Advertisement
ម៉ាកាវ-ទឹកដីអ្នកមានបំផុតលើពិភពលោក

ម៉ាកាវ នឹងគ្រងតំណែងពី​ប្រទេសកាតា ជាទឹកដីអ្នកមានជាងគេបំផុត នៅលើពិភពលោក


ទីក្រុងម៉ាកាវរបស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ច្បាស់ថា ជាទឹកដីដែលមានឧស្សហកម្មកាស៊ីណូដ៏ល្បីល្បាញនោះ នឹងឈានទៅដណ្ដើមតំណែង ជាទឹកដីអ្នកមានបំផុត នៅក្នុងពិភពលោក ពីប្រទេសកាតានៅឆ្នាំ ២០២០ខាងមុខ។
កាស៊ីណូមួយកន្លែង នាពេលរាត្រី ក្នុងទឹកដីនៃទីក្រុងម៉ាកាវ (រូបភាព៖ Wikipedia)
ដោយ
Advertisement

តាមរបាយការណ៍​ពីស្ថាប័ន​ មូលនិធិ​រូបិវត្ថុ​​អន្តរជាតិ​ IMF បានឲ្យ​ដឹងថា សេដ្ឋកិច្ច នៃ​ទឹកដីតំបន់​កាស៊ីណូ​ម៉ាកាវ​នេះ នឹងអាច​សម្រេច​បាន​ក្នុងទំហំ​ជាទឹក​ប្រាក់ ប្រមាណ ជាង ១៤,៣ ម៉ឺនដុល្លារ​អាមេរិក សម្រាប់​មនុស្សម្នាក់​នៅឆ្នាំ ២០២០ខាងមុខ។ ហើយ​ការសម្រេច​បាននូវ​កំណើន​សេដ្ឋកិច្ច​របស់​ម៉ាកាវ​នេះ នៅឆ្នាំ ២០២០ នឹងធ្វើ​ឲ្យ​ទីក្រុង​ ដែលជាបណ្ដុំ​បន​ល្បែង​ស្រប​ច្បាប់ ​ដ៏ល្បី​​របស់​ចិន​​មួយនេះ នឹងដណ្ដើម​​តំណែង​លេខ​មួយ ពីប្រទេស​កាតា ជាទឹកដី​អ្នកមាន​បំផុត​​ក្នុង​ពិភពលោក ( The Richest Place in world) ខណៈដែលប្រទេស កាតា មានសេដ្ឋកិច្ច​តែ ជាងជិត​ ១៣,៩ ម៉ឺន​ដុល្លារ​អាមេរិក ប៉ុណ្ណោះ​​សម្រាប់​​មនុស្ស​​ម្នាក់​។

ចំណាត់ថ្នាក់ទឹកដីអ្នកមានបំផុត​លើពិភពលោក ពី IMF (រៀបរៀងដោយ Bloomberg)

របាយការណ៍ពី IMF បានឲ្យដឹងទៀតថា គិតតាំង​ពីឆ្នាំ​២០០១ មកទល់​ពេលបច្ចុប្បន្ន​​នេះ ផលិតផល​ក្នុងស្រុក​សម្រាប់​មនុស្ស​ម្នាក់ របស់​ទីក្រុង​ម៉ាកាវ បានកើន​ឡើង​លើស ៣ដង ពោលគឺ​បានកើន​ឡើង​ពីជាង ៣,៤ ម៉ឺន​ដុល្លារ​ក្នុងម្នាក់ មកច្រើន​ជាង ១០ម៉ឺន​ដុល្លារ​ក្នុងម្នាក់​ នាពេល​បច្ចុប្បន្ន។

ម៉ាកាវ ត្រូវបានគេដឹងថា គឺជា​ទីកន្លែង​ប្រជុំ​ទៅដោយ​ឧស្សាហកម្ម​​កាស៊ីណូ​ រឺហៅម្យ៉ាង​ទៀត​ស្រួស​ស្តាប់​ជាតំបន់​បនល្បែង​ដ៏ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក។ តំបន់រដ្ឋបាល​ពិសេស​ម៉ាកាវ​របស់​​ចិន​មួយនេះ ក្នុង១មួយឆ្នាំៗ រកចំណូល​បាន​ពីវិស័យ​កាស៊ីណូ​ចំនួន​ប្រមាណ​​ជាង ៣០ពាន់​​លាន​ដុល្លារ​​អាមេរិក​​ឯ​ណោះ ខណៈដែល ចំនូល​ដែល​បានមកពី  វិស័យ​មិនមែន​ល្បែង​អាច​កើនដល់​ជាង ១៤ពាន់លាន​ដុល្លារ​នៅឆ្នាំ២០២៥​ ជាពិសេស​បានមក​ចំនូល​បានមក​វិស័យទេសចរណ៍​តែម្តង។ ភ្ញៀវទេសចរណ៍​បានទៅដល់​ម៉ាកាវ​កាលីពឆ្នាំ ២០១៧ មានចំនួន​ជាង ៣០លាន​នាក់ និងត្រូវបាន​គេប៉ាន់ប្រមាណ​ថា អាចនឹង​កើនឡើង​ដល់៤០​លាននាក់​ក្នុងឆ្នាំ ២០២៥។

ក្រៅពីម៉ាកាវ និង​ប្រទេស​កាតា​ដែលកំពុងប្រជែងដណ្ដើមគ្នា​លេខ​១ និងលេខ ជាទឹកដី​អ្នកមានជាងគេបំផុត​លើពិភពលោក​ គេសង្កេត​ឃើញថា ក្នុងនោះ ក៏មាន​​​ប្រទេស​​ក្នុងតំបន់​​អាស៊ាន ចំនួន ២ប្រទេសដែរ ដែលជាប់​ឈ្មោះ​ជា​ទឹកដី​​អ្នកមាន​​បំផុត​លើ​ពិភពលោកទាំង ១០ ​​​នៅឆ្នាំ​​២០២០ គឺសាំងហ្គាពួរ ស្ថិត​ក្នុងចំណាត​ថ្នាក់​លេខ ៤ និង​ព្រុយណេ លេខ ៥ ព្រមជាមួយនឹង​​ប្រទេស​​ប៉ែកអឺរ៉ុប​​ផ្សេងៗ​ទៀត។ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឱកាសអាជីវកម្ម៖ តំបន់ទេសចរណ៍ WB Arena បើកជួលហាងផ្លូវការសម្រាប់អាជីវករ

ព័ត៌មាន
តំបន់ទេសចរណ៍ដ៏ថ្មីសន្លាង និងពិសេសមួយ គឺ WB Arena ដែលគ្រោងនឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរឲ្យចូលកម្សាន្ដ នៅក្នុងខែវិច្ឆិកា ខាងមុខនោះ បានប្...

ឆ្នាំក្រោយ វៀតណាមគ្រោងដំឡើងប្រាក់ឈ្នួលអប្បរមាដល់ ១៨០ដុល្លារ សម្រាប់កម្មករនិយោជិត

ព័ត៌មាន
នៅឆ្នាំ២០១៩ខាងមុខនេះ វៀតណាមគ្រោងនឹងដំឡើងប្រាក់ឈ្នួលបន្ថែមដល់កម្មករនិយោជិត ប្រមាណ៧ ទៅ ៩ដុល្លារបន្ថែម ក្នុងមួយខែ ដោយការដំឡើងនេះ ធ្វើឡើង...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ