ក្រុមហ៊ុនអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ធំៗផ្អាកការហោះហើរលើដែនអាកាសអ៊ីរ៉ង់ ក្រោយបារម្ភពីការផ្ទុះសង្គ្រាម


ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗនឹងចៀងវាងការហោះហើរឆ្លងកាត់ដែនអាកាសរបស់ប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់រហូតដល់មានការជូនដំណឹងជាថ្មីក្រោយបារម្ភពីសុវត្ថិភាព បន្ទាប់ពីមានការគំរាមកំហែងពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អំពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា ដែលបង្កឱ្យមានការព្រួយបារម្ភថា សង្គ្រាមអាចនឹងផ្ទុះឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រុមហ៊ុនអាកាសចរណ៍
ដោយ

ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់អាល្លឺម៉ង់ លូហ្វថាន់សា គ្រុប (Lufthansa Group) ដែលមានក្រុមអាកាសចរណ៍ចំនួន៥ ផ្សេងទៀត បានអះអាងថា ពួកគេនឹងផ្អាករាល់ជើងហោះហើរពេលយប់ទាំងទៅ និងមក ពីអាកាសយានដ្ឋាន បេនហ្គូរៀន (Ben Gurion) ក្នុងទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអែល ក្រោយបារម្ភពីបញ្ហាអស្ថិរភាពបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងឡើងកម្តៅខ្លាំង។

ជាមួយគ្នានេះ ប្រទេសអ៊ីរ៉ង់ ក៏បានប្រកាសបិទដែនអាកាសរបស់ខ្លួនសម្រាប់ជើងហោះហើរអន្តរជាតិ ទាំងអស់ផង​ដែរ ដោយអនុញ្ញាតឱ្យតែជើងហោះហើរពិសេសមួយចំនួនប៉ុណ្ណោះដែលអាចឆ្លងកាត់បាន។

ការបិទដែនអាកាស និងជើងហោះហើរនេះធ្វើឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានចាប់ផ្តើមដកកងទ័ព និងបុគ្គលិកមិនចាំបាច់ចេញពីបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដែលអ្នកតាមដានស្ថានការណ៍យល់ថា ជាសញ្ញាព្រមានមុនការវាយប្រហារយោធាទៅលើអ៊ីរ៉ង់។ ការបិទដែនអាកាសភ្លាមៗរបស់អ៊ីរ៉ង់ កាលពីយប់ថ្ងៃព្រហស្បតិ៍ បានបង្កឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតកំពុងរៀបចំផ្លាស់ប្តូរគន្លងហោះហើរ ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ៕

អត្ថបទ៖ សួន ឡង់ទី ​




អត្ថបទបន្ទាប់


ទីផ្សារយន្តហោះរបស់ក្រុមហ៊ុន Boeing ស្ទុះងើបឡើងវិញ ក្រោយដាំក្បាលចុះ៧ឆ្នាំជាប់ៗគ្នា

ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អាម៉េរិក Boeing បានត្រឡប់មកគ្រងតំណែងនាំមុខក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ជាថ្មីកាលពីឆ្នាំ២០២៥។ នៅព…

សហគ្រិនខ្មែរ និងធនាគារ មេយប៊ែង ខេមបូឌា សហការគ្នា ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ – សហគ្រិនខ្មែរ និងធនាគារ មេយប៊ែង ខេមបូឌា បានចុះហត្ថលេខាជាផ្លូវការលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ