ករណីឆ្លងជំងឺកូវីដ-១៩

ក្រសួងប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី 0៩នាក់ទៀតហើយ ក្នុងចំណោមអ្នកដំណើរ៧៩នាក់ ដែលមកពីប្រទេសអារ៉ាប៊ីតសាអូឌីតកាលពីថ្ងៃមុន


រំលងតែមួយថ្ងៃសោះ នៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា បានរកឃើញករណីវិជ្ជមានជំងកូវីដ-១៩ថ្មី ចំនួន០៩នាក់ទៀតហើយកាលពីថ្ងៃទី ១៣ ខែកក្កដា ដោយអ្នកទាំងនេះគឺស្ថិតនៅក្នុងចំណោមអ្នកដំណើរ៧៩នាក់ ដែលមកពីប្រទេសអារ៉ាប៊ីតសាអូឌីត ដែលបានរួមដំណើរជាមួយអ្នកជំងឺ១៥នាក់ទៀត ដែលក្រសួងបានរកឃើញថាបានករណីឆ្លងជំងឺកូវីដ កាលពីថ្ងៃទី១១កក្កដាកន្លងទៅ។
ក្រសួងប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី 0៩នាក់ទៀតហើយ ក្នុងចំណោមអ្នកដំណើរ៧៩នាក់ ដែលមកពីប្រទេសអារ៉ាប៊ីតសាអូឌីតកាលពីថ្ងៃមុន(រូបភាព CDC)
ដោយ

នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ទៀត​ថា ករណី​ឆ្លង​ទាំង​០៩​នាក់​នោះ សុទ្ធតែ​ជា​បុរស​ជនជាតិ​ខ្មែរ ដែល​មក​ពី​រាជធានី​ភ្នំពេញ​ចំនួន​០១​នាក់,​ខេត្តកណ្តាល​ចំនួន​០១​នាក់​, ត្បូងឃ្មុំ​ចំនួន​០៦​នាក់ និង​កំពង់ឆ្នាំង​០១​នាក់។បច្ចុប្បន្ន​នេះ អ្នក​រួម​ដំណើរ​ចំនួន​៧០​នាក់​ផ្សេង​ទៀត ក៏កំពុង​បន្ត​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​ក្នុង​មណ្ឌល​ជម្ពូ​វ័​ន្ត ក្នុង​រាជធានី​ភ្នំពេញផងដែរ ខណៈ​ដែលអ្នកឆ្លងថ្មីទាំង០៩នាក់​ បានដាក់​ឲ្យព្យាបាល​នៅមណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ​រាជធានីភ្នំពេញ​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន ១៦៥​នាក់​ហើយ នៅ​ក្នុង​នោះ មាន​អ្នកជា​សះស្បើយ​ចំនួន​១៣៣​នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៣២​នាក់ ដោយ​២៤​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម និង​០៨​នាក់​ទៀត សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃ​គ្រោង​បញ្ចេញ​កម្ចី​អនុគ្រោះ ជិត ៣,២​ពាន់​លានដុល្លារ​ ដើម្បី​ជួយ​វិស័យទេសចរណ៍និង​សេវាកម្ម

ព័ត៌មាន
រដ្ឋាភិបាលប្រទេសថៃ​គ្រោង​ថវិកា​កម្ចី​អនុគ្រោះមួយកញ្ចប់​ថ្មីទៀត ដែលមានទឹកប្រាក់ជិត ៣,២ពាន់​លានដុល្លារ​អាមេរិក ដើម្បីជួយ​ដល់​សហគ្រាស​ខ្នាត…

រាជរដ្ឋាភិបាលនឹងបង្កើនទុនវិនិយោគ៥លានដុល្លារបន្ថែមទៀត ដល់កសិករចិញ្ចឹមត្រី

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅថ្ងៃនេះថា នៅក្នុងវិស័យកសិកម្មនេះ រដ្ឋនឹងវិនិយោគក្នុងទំហំទឹកប្រាក់ ៥លានដុល្លារបន្ថែមទៀត ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ