ធនាគារធំៗនៅថៃ

ធនាគារធំៗនៅថៃត្រៀមសាច់ប្រាក់បម្រុងប្រមាណ៣ពាន់លានដុល្លារអាម៉េរិក សម្រាប់បំពេញកំណើនតម្រូវការសាច់ប្រាក់ក្នុងឱកាសបុណ្យចូលឆ្នាំចិន


ធនាគារកណ្តាលថៃ និងធនាគារពាណិជ្ជធំៗនៅប្រទេសក្បែរខាងកម្ពុជាមួយនេះបានត្រៀមសាច់ប្រាក់បម្រុងប្រមាណ៣ពាន់លានដុល្លារអាម៉េរិក សម្រាប់បំពេញកំណើនតម្រូវការសាច់ប្រាក់ ដូចជាការចែកអាំងប៉ាវ និងការចាយវាយផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដ៏ខ្លីខាងមុខ ដែលគិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
ធនាគារធំៗនៅថៃ
ដោយ

ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កាន់តែខិតចូលជិតមកដល់ ធនាគារកណ្តាលថៃ និងធនាគារពាណិជ្ជធំៗនៅប្រទេសថៃ រួមមានធនាគារក្រុងថៃ (Krungthai Bank) ធនាគារ TMB Thanachart ធនាគារកសិករ (Kasikornbank) ធនាគារបាងកក (Bangkok Bank) ធនាគារកសិកម្ម និងសហករណ៍កសិកម្ម BAAC ធនាគារក្រុងស្រ៊ី (Krungsri Bank) និងធនាគារពាណិជ្ជសាយ៉ាម (Siam Commercial Bank) បានត្រៀមសាច់ប្រាក់បម្រុងជាង១០០ពាន់លានបាត ឬប្រមាណ៣ពាន់លានដុល្លារអាម៉េរិក សម្រាប់បំពេញកំណើនតម្រូវការសាច់ប្រាក់ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៦ថ្ងៃគិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

លោកស្រី ប៊ុតសាកន ធីរ៉ាពុនយ៉ាឆៃ (Budsakorn Teerapunyachai) ឧបការីទេសាភិបាលនៃធនាគារកណ្ដាលថៃ ទទួលបន្ទុកផ្នែកប្រព័ន្ធទូទាត់ និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុថៃ បានប៉ាន់ប្រមាណថា ធនាគារនានានឹងដកសាច់ប្រាក់ក្នុងទំហំប្រមាណ១,១ពាន់លានដុល្លារអាម៉េរិកក្នុងអំឡុងរដូវកាលបុណ្យចូលឆ្នាំចិនដ៏ខ្លីខាងមុខនេះ។

ធនាគារកណ្តាលថៃ បានសង្កត់ធ្ងន់ថា ធនាគារពាណិជ្ជនានាត្រូវធានាចែកចាយ និងបែងចែកក្រដាសប្រាក់ទៅដល់សាធារណជនឱ្យបានសមស្រប គ្រប់គ្រាន់ និងទាន់ពេលវេលា ទន្ទឹមនឹងការជំរុញការទូទាត់តាមប្រព័ន្ធឌីជីថល និងកំណើនសេដ្ឋកិច្ចជាតិ។

គួររំឭកថា ធនាគារកំពូលទាំង៥របស់ថៃ ក៏ធ្លាប់បានត្រៀមទុកសាច់ប្រាក់បម្រុងរហូតដល់ទៅប្រមាណ៤,៥ពាន់លានដុល្លារអាម៉េរិក សម្រាប់បំពេញតម្រូវការដកប្រាក់ និងការចាយវាយក្នុងឱកាសបុណ្យចូលឆ្នាំសកល២០២៥ កន្លងទៅថ្មីៗនេះផងដែរ ខណៈដែលធនាគារកណ្តាលថៃ ក៏បានត្រៀមទុកសាច់ប្រាក់បម្រុងជាង២,៣ពាន់លានដុល្លារអាម៉េរិកបន្ថែមផងដែរ ដើម្បីបំពេញកំណើនតម្រូវការសាច់ប្រាក់ក្នុងឱកាសបុណ្យចូលចូលឆ្នាំសកលនោះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើលោក ចូ បៃដិន ព្រមា.នគ្រោះថ្នាក់អ្វីទៅពលរដ្ឋអាម៉េរិក មុនពេលចាកចេញពីសេតវិមាន?

ប្រធានាធិបតី ដែលនឹងចប់អាណត្តិរបស់សហរដ្ឋអាម៉េរិកលោក ចូ បៃដិន បានចេញសារនយោបាយចុងក្រោយដ៏គួរភ្ញាក់ផ្អើលទៅកាន់ប្រជាពលរដ្ឋអាម៉េរិកនៅមុនពេល…

អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង ១.000លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា ដែលទទួលអាជ្ញាប័ណ្ណពីធនាគារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ