ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នៅកម្ពុជា

លោក មហាធៀ សន្យា​មើល​ថែ​ការពារ​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ម៉ាឡេស៊ី


នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ នៅ​ថ្ងៃ​អង្គារ ទី៣ ខែ​កញ្ញា បាន​សន្យា​ថា អាជ្ញាធរ​ប្រទេស​របស់​លោក​នឹង​មើល​ថែ​រក្សា​ការពារ​ជនជាតិ​កម្ពុជា ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ​ឲ្យ​បាន​ល្អ តាម​ការស្នើសុំ​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន។
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ អញ្ជើញ​មក​ទស្សនកិច្ច​ ៣ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ កញ្ញា ២០១៩។
ដោយ

លោក មហាធៀ ដែល​មាន​អាយុ ៩៤​ឆ្នាំ​នោះ មក​​បំពេញ​ទស្សនកិច្ច​ផ្លូវការ​៣​ថ្ងៃ នៅ​កម្ពុជា ដែល​​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ចន្ទ ទី​២ ខែ​កញ្ញា​មក។

ថ្លែង​បន្ទាប់​ពី​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សម្តេច ហ៊ុន សែន នៅ​វិមាន​សន្តិភាព​រួច​មក, លោក មហាធៀ បាន​អះអាង​ថា ម៉ាឡេស៊ី​នឹង​ការពារ និង​យក​ចិត្ត​ទុក​ដាក់​លើ​កម្មករ​កម្ពុជា។

លោក មហាធៀ បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​មាន​ប្រជាជន​កម្ពុជា​មួយ​ចំនួន​កំពុង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​យើង​មើល​ថែ​រក្សា​សុខុមាល​ភាព​របស់​​ពួកគាត់ ដូច្នេះ ពួកគាត់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពេញ​លេញ​ពី​ការងារ​ដែល​ពួកគាត់​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី។» លោក មហាធៀ បាន​បន្ត​ថា «ទាក់ទង​នឹង​ពលករ​កម្ពុជា យើង​សង្ឃឹម​ថា នឹង​អាច​មើល​ថែ​រក្សា​សុខុមាល​ភាព​របស់​ពួកគាត់ ខណៈ​ដែល​​ពួក​គាត់​កំពុង​ស្ថិត​​នៅ​ប្រទេស​ម៉ាឡេស៊ី។»

នៅថ្ងៃ​អង្គារ ទី៣ ខែ​កញ្ញា មន្រ្តី​កម្ពុជា​និង​ម៉ាឡេស៊ី ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លុប​បំបាត់​ពន្ធ​ទ្វេដង​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​និង​ការ​ទប់ស្កាត់​ការ​គេច​ពន្ធ ផង​ដែរ។

អនុស្សរណៈនៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ ក៏​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា​និង​ក្រសួង​ការបរទេស​ម៉ាឡេស៊ី ផងដែរ។

បន្ទាប់​ពី​ពិធី​ចុះហត្ថលេខា​ហើយ លោក មហាធៀ ក៏​បាន​សន្យា​ថា នឹង​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ផងដែរ ដោយ​មាន​គោល​បំណង​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​នាំចូល​អង្ករ​និង​ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ចូល​ទីផ្សារ​ម៉ាឡេស៊ី។

សម្តេច ហ៊ុន សែន បាន​និយាយ​ថា ពាណិជ្ជកម្ម​ទ្វេ​ភាគី​ជាមួយ​ម៉ាឡេស៊ី មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជា ៥០០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ ហើយ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ទំហំ​ពាណិជ្ជកម្ម​បាន​កើន​ឡើង​ដល់ ជាង ៤០០​លាន​ដុល្លារ៕




អត្ថបទបន្ទាប់


ធនាគារកសិកម្មរដ្ឋថៃ BAAC កំពុងប្រឈមនឹងបញ្ហាតម្រូវការកម្ចីពីកសិករ

នៅក្នុងវិស័យកសិកម្មរបស់ថៃដដែល ធនាគារកសិកម្មរដ្ឋថៃ BAAC កំពុងប្រឈមនឹងតម្រូវការប្រាក់កម្ចីពីកសិករ ដោយមានប្រាក់កម្ចីប្រមាណ ជាង៤ពាន់លានបាត…

ការ​បញ្ចុះ​តម្លៃ​ដ៏​សម្បើម​រហូត​ដល់​១០​ម៉ឺន​ដុល្លារ លើ​១០​គម្រោង​ព្រម​គ្នា ពី​បុរី ប៉េង ហួត

ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ បុរី ប៉េង ហួត ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​ដ៏​សម្បើម រហូត​ដល់​១០​ម៉ឺន​ដុល្លារ លើ​១០​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ