សេដ្ឋកិច្ចម៉ាឡេស៊ី

សេដ្ឋកិច្ចម៉ាឡេស៊ីនៅបន្ដដាំក្បាលចុះ ៤,៥% នៅក្នុងត្រីមាសទី៣ឆ្នាំ២០២១


ស្របពេលដែលប្រទេសជាច្រើននៅអាស៊ាន ចាប់ផ្ដើមមានកំណើនវិជ្ជមានឡើងវិញជារបណ្ដើរៗឡើងវិញនោះ ប្រទេសម៉ាឡេស៊ីឯណោះវិញ នៅតែបន្ដមានសេដ្ឋកិច្ចដាំក្បាលចុះ។ ជាក់ស្ដែង នៅត្រីមាសទី៣នៅឆ្នាំ២០២១នេះ ម៉ាឡេស៊ីមានសេដ្ឋកិច្ចធ្លាក់ចុះ ៤,៥% ដោយសារតែដាក់ចេញនូវវិធានការបន្ថែមក្នុងការបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់នូវការណីឆ្លងរីករាលដាលកូវីដ១៩រលកទី៣ នៅក្នុងប្រទេសនេះ។ នេះបើតាមការអះអាងរបស់ធនាគារកណ្ដាលរបស់ម៉ាឡេស៊ី។
ប្រទេសម៉ាឡេស៊ី
ដោយ

សេដ្ឋកិច្ចម៉ាឡេស៊ីនៅត្រីមាសទី៣ នៅឆ្នាំ២០២១នេះ មានការដាំក្បាលចុះខ្លាំងជាងអ្វី ដែលក្រុមអ្នកសេដ្ឋកិច្ចបានប៉ាន់ប្រមាណទុកទៅទៀត ដោយសារតែ វិស័យសេដ្ឋកិច្ចទាំងអស់ នៅក្នុងប្រទេសនេះ មិនមានដំណើរការល្អប្រសើរនោះឡើយ ពិសេសនៅក្នុងវិស័យសំណង់ តម្រូវការក្នុងស្រុក និងនាំចេញ។ នេះបើតាមការអះអាងរបស់ធនាគារកណ្ដាលរបស់ម៉ាឡេស៊ី។

ទោះជាបែបនេះក្ដី ធនាគារកណ្ដាលនៅតែរំពឹងជាមួយគោលដៅកំណើននៅឆ្នាំ២០២១នេះ ថា សេដ្ឋកិច្ចម៉ាឡេស៊ីនឹងកើនឡើងចន្លោះ ៣ ទៅ៤ភាគរយ ដែលគាំទ្រដោយការកើនឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ខណៈដែលការគ្រប់គ្រងមេរោគកូវីដ១៩ ហាក់មានភាពគ្រាន់បើជាងមុន ហើយក៏មានការបន្ធូរបន្ថយវិធានការជាបណ្ដើរៗផងដែរ គួបផ្សំនឹងរដ្ឋាភិបាលមានគោលនយោបាយគាំទ្រផ្សេងៗទៀត។

បើមើលទៅលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី នៅក្នុងត្រីមាសទី១វិញ ក៏មានការធ្លាក់ចុះ ០,៥%ដែរ ប៉ុន្ដែ នៅត្រីមាសទី២ បានហក់ឡើងខ្ពស់មកវិញ ដល់ទៅ ជាង១៦%ឯណោះ។ 

ប្រទេសម៉ាឡេស៊ី ត្រូវបានឆ្លងរីករាលដាលកូវីដ១៩ខ្លាំងក្លានៅដើមឆ្នាំនេះ ដែលមានករណីឆ្លងប្រាំថ្ងៃ ជាង២ម៉ឺន៤ពាន់នាក់នៅក្នុងខែសីហា ហើយបើសរុបមកទល់ពេលនេះ ប្រទេសនេះ មានអ្នកឆ្លងកូវីដ១៩សរុប ២លាន៥សែននាក់ហើយ និងអ្នកស្លាប់ជិត៣ម៉ឺននាក់ ខណៈបច្ចុប្បន្ន ករណីឆ្លងថ្មីប្រចាំថ្ងៃមានការថយចុះមកវិញបន្ដិចហើយ ដោយមានមានត្រឹមតែប្រហែល ៥ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

ផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ១៩ ក៏បានជំរុញឲ្យធនាគារកណ្ដាលបានកាត់បន្ថយពីការព្យាករណ៍កំណើនផលិតផលក្នុងស្រុករបស់ម៉ាឡេស៊ីនៅឆ្នាំ២០២១ ពីអត្រា ៦ ទៅ៧,៥ភាគរយ មកនៅត្រឹមតែ ៣ ទៅ៤ភាគរយប៉ុណ្ណោះ។

យ៉ាងណាមិញ នៅក្នុងកញ្ចប់ថវិកាឆ្នាំ២០២២ រដ្ឋាភិបាលប្រទេសនេះ ក៏ត្រូវបានគេព្យាករថា នឹងបង្កើនការចំណាយប្រមាណ៥,៥ ទៅ ៦,៥ភាគរយបន្ថែមទៀតផងដែរ នៅឆ្នាំក្រោយនេះ។

សូមបញ្ជាក់ថា ម៉ាឡេស៊ី បច្ចុប្បន្នក៏កំពុងខ្នះខ្នែងក្នុងការឈានទៅបើកព្រំដែនប្រទេសរបស់ខ្លួនឡើងវិញផងដែរ ដើម្បីសង្គ្រោះវិស័យទេសចរណ៍។ យ៉ាងណាមិញ នៅក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីលោក លោក អ៊ីស្មែល សាប្រ៊ី យ៉ាកុប បានព្រមព្រៀងគ្នាជាមួយនឹងប្រទេសឥណ្ឌូនេស៊ី ដើម្បីបើកឲ្យមានការធ្វើដំណើរទៅវិញទៅមករវាងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងផងដែរ ខណៈដែលរដ្ឋាភិបាលប្រទេសនេះ រំពឹងថា នឹងចាប់ផ្ដើមបើកប្រទេសឡើងវិញចាប់ពីដើមខែមករាឆ្នាំក្រោយនេះតទៅហើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនគ្រោងបង្កើនគ្រែពេទ្យ ត្រៀមលក្ខណៈសម្រាប់រលកឆ្លងកូវីដ១៩លើកទី៦ក្នុងរដូវរងាខាងមុខ

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃសុក្រទី១២វិច្ឆិកា បានគូសបញ្ជាក់ពីផែនការបន្ទាន់មួយ ដើម្បីបង្កើនចំនួនគ្រែពេទ្យ និងធនធានវិជ្ជសា…

អ្នកដំណើរពីបរទេសចាក់វ៉ាក់សាំងរួច២ដូស អាចចូលមកកម្ពុជាបានដោយមិនចាំបាច់​ធ្វើចត្តាឡីស័ក

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលើកលែងការធ្វើចត្តាឡីស័កសម្រាប់ជនជាតិខ្មែរ និងបរទេសទាំងអស់ ដែលធ្វើដំណើរចូលកម្ពុជា ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ