ធនាគារកសិកម្មរដ្ឋថៃ BAAC កំពុងប្រឈមនឹងបញ្ហាតម្រូវការកម្ចីពីកសិករ


នៅក្នុងវិស័យកសិកម្មរបស់ថៃដដែល ធនាគារកសិកម្មរដ្ឋថៃ BAAC កំពុងប្រឈមនឹងតម្រូវការប្រាក់កម្ចីពីកសិករ ដោយមានប្រាក់កម្ចីប្រមាណ ជាង៤ពាន់លានបាត ឬស្មើនឹងប្រមាណ ជាង ១៣០ លានដុល្លារអាមេរិក បានពន្យារពេលមិនបានបញ្ចេញសម្រាប់រយៈពេល៣ខែមកនេះ ពោលគឺរាប់ចាប់ពីខែមិថុនាមក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។
ធនាគារកសិកម្មរដ្ឋថៃ BAAC កំពុងប្រឈមនឹងបញ្ហាតម្រូវការកម្ចីពីកសិករ
ដោយ

ថ្លែង​ប្រាប់​សារព័ត៌មាន​បាងកកប៉ុស្ដិ៍ នាពេល​ថ្មីៗ​នេះ លោក​សំគាត គីមម៉ា​វ៉ាហា អនុប្រធាន​ធនាគាររដ្ឋថៃ BAAC បាន​លើកឡើងថា តម្រូវការប្រាក់កម្ចីពីកសិករ មានទាបនេះ គឺដោយសារពួកគេ​មានការស្ទាក់ស្ទើរ​ក្នុងការវិនិយោគ​ចំពេល​ដែលអំណាចទិញ​និងសេដ្ឋកិច្ច​កំពុងមានការ​ធ្លាក់ចុះ។

លោក សំគាត បន្ថែមថា ជាទូទៅ​​ធនាគារកសិកម្ម​រដ្ឋថៃ BAAC ​ផ្ដល់កម្ចី​ប្រមាណ ១០ពាន់លាន​បាត ឬស្មើនឹង​ប្រមាណជាង ៣២០ លាន​ដុល្លារ ចាប់ពីខែ​មេសា ដល់ខែ​មិថុនា។ 

តម្រូវការ​កម្ចី​របស់ធនាគារ​កសិកម្ម​របស់រដ្ឋថៃនេះ ត្រូវបានរំពឹងថា នឹង​ប្រសើរឡើងវិញ​បន្ទាប់ពីមាន​កញ្ចប់ថវិកា​ជំរុញ​សេដ្ឋកិច្ច​របស់រដ្ឋាភិបាល ដែលវាគួរតែ​ជំរុញដល់​ការចំណាយ​របស់អ្នកប្រើប្រាស់។ 

ធនាគារ BAAC មានគោលដៅ ផ្ដល់ប្រាក់កម្ចី​ប្រមាណ ៣ពាន់លាន​ដុល្លារ នៅក្នុងឆ្នាំសារពើរពន្ធនេះ ដោយចាប់ផ្ដើមពីថ្ងៃទី១​មេសា។ ក្នុងនោះ ធនាគារនេះ​មានគម្រោង​ផ្ដល់កម្ចី​ប្រមាណ ១ពាន់​៣០០ លាន​សម្រាប់​កសិករ​ខ្នាតូច និងមធ្យម និង​ជាង​១២០០ លាន​ដុល្លារទៀត​សម្រាប់​ផ្ដល់​កម្ចី​ដល់​គម្រោង​កសិករ​ឆ្លាតវៃ  និងជាង​៣២០ លាន​ដុល្លារទៀត សម្រាប់កសិករ​ធម្មតា។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ មានគោលនយោបាយ សម្រាប់​កសិករ ដែលរងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​អាច​ទទួលបាន​កម្ចី​ការប្រាក់ទាប​រហូតដល់ ៥ម៉ឺនបាត ស្មើនឹងជាង​១៦០០ ដុល្លារអាមេរិក​។ ហើយប្រសិនបើ ទឹកជំនន់​នោះបានបំផ្លាញ​ដីស្រីចម្ការ និង​ផ្ទះសម្បែង​របស់​កូនបំណុល នោះធនាគារ​ជាម្ចាស់បំណុល​នឹង​ពន្យារពេល​សង​រហូត​ដល់​១៥ឆ្នាំ ហើយ​ពិដាន​ទំហំ​ប្រាក់កម្ចី​នឹងត្រូវ​បង្កើនឡើង​ដល់ទៅ​ជាង ១ម៉ឺន​៦ពាន់​ដុល្លារ សម្រាប់​អ្នកខ្ចីម្នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ហាងបញ្ចាំ Cash-U-Up នឹងលក់ Franchise ចំនួន៣ សាខាទៀតក្នុងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុន ហាង Cash-U-Up ដែលជាក្រុមហ៊ុន បញ្ចាំស្របច្បាប់ និងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានសម្រេចលក់សិទ្ធិអាជីវកម្ម ឬហៅថា Franchise …

លោក មហាធៀ សន្យា​មើល​ថែ​ការពារ​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ម៉ាឡេស៊ី

ព័ត៌មាន
នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ នៅ​ថ្ងៃ​អង្គារ ទី៣ ខែ​កញ្ញា បាន​សន្យា​ថា អាជ្ញាធរ​ប្រទេស​របស់​លោក​នឹង​មើល​ថែ​រក្សា​ការពារ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ