ភាគហ៊ុនអចលនទ្រព្យនៅហុងកុង

អ្នកវិនិយោគកំពុងផ្ដោតការវិនិយោគលើភាគហ៊ុនអចលនទ្រព្យនៅហុងកុងឡើងវិញ ក្រោយពេលចិនបើកប្រទេស


តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យ និងមូលនិធិអចលនទ្រព្យរបស់ហុងកុង បានក្លាយជាមធ្យោបាយដ៏ពេញនិយមមួយ ដើម្បីសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈអ្នកវិនិយោគនៅទូទាំងសកលលោក ដោយពួកគេបានចាត់ទុកវាជាឱកាសវិនិយោគ ទិញភាគហ៊ុន បន្ទាប់ពីប្រទេសចិនក៏ដូចជាទីក្រុងហុងកុងខ្លួនឯងបានបើកដំណើរការឡើងវិញ។
អ្នកវិនិយោគបរទេសមើលឃើញពីសក្ដានុពលវិស័យអចលនទ្រព្យនៅហុងកុង!

ជាមួយគ្នានេះ វិនិយោគិនបានមើលឃើញពីសក្តានុពលនៅក្នុងវិស័យអចលនទ្រព្យនេះកាន់តែខ្លាំង មិនថាទ្រព្យសកម្មរបស់ក្រុមហ៊ុនទាំងនោះស្ថិតនៅក្នុងប្រទេសចិនដីគោក ឬនៅហុងកុងនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសឹង្ហបុរី Channel News Asia។

ខណៈដែលការបើកប្រទេសឡើងវិញរបស់ចិននៅចុងឆ្នាំ២០២២កន្លងទៅនេះ បានធ្វើឲ្យចំនួនភ្ញៀវទេសចរនៅទូទាំងអាស៊ីកើនឡើង ហើយសេដ្ឋកិច្ចចិនដីគោក អាចនឹងមានភាពប្រសើរឡើងផងនោះ វិនិយោគិនជឿថា វិស័យអចលនទ្រព្យរបស់ហុងកុងកំពុងក្លាយជាទីផ្សារដ៏គួរឲ្យចាប់អារម្មណ៍មួយ ស្របពេលដែលអត្រាការប្រាក់របស់សហរដ្ឋអាមេរិកក៏កំពុងមានការកើនឡើងទៀតផងនោះ។

លោក Jadgeep Ghuman នាយកគ្រប់គ្រងផ្នែកវិនិយោគអចលនទ្រព្យនៅក្រុមហ៊ុន Nuveen បាននិយាយថា លោកមើលឃើញពីភាពប្រសើរឡើងនៃការបើកដំណើរការឡើងវិញរបស់ទីក្រុងហុងកុង នាពេលបច្ចុប្បន្ន ថានេះគឺជាកត្តាដែលអាចជំរុញឲ្យមានការកើនឡើងផ្នែកសេដ្ឋកិច្ច។

ជាក់ស្ដែង ភាគហ៊ុនអចលនទ្រព្យមួយចំនួនបានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំនេះ ដែលក្នុងនោះភាគហ៊ុនក្រុមហ៊ុន Guangdong Investment បានកើនឡើងជាង ១០% ចាប់តាំងពីចុងឆ្នាំ ២០២២ ខណៈដែលក្រុមហ៊ុន Henderson Land Development បានកើនឡើង ៧,២% ហើយសន្ទស្សន៍អចលនទ្រព្យនៅក្រុមហ៊ុន Hang Seng មានកំណើនប្រហែល ៣,១% ។

អ្នកគ្រប់គ្រងមូលនិធិមានការចាប់អារម្មណ៍ជាពិសេសលើក្រុមហ៊ុនវិនិយោគអចលនទ្រព្យរបស់ហុងកុង (REITs) ដោយសារតែតម្លៃភាគហ៊ុនរបស់ពួកគេឥឡូវនេះថោកជាងតម្លៃនៃអចលនទ្រព្យដែលពួកគេកាន់កាប់ទៅទៀត។

យ៉ាងណាក៏ដោយចុះ ការកើនឡើងនៃអត្រាកម្ចីទិញផ្ទះនៅហុងកុង កាលពីឆ្នាំមុនមកទល់បច្ចុប្បន្ន បានបង្កជាបញ្ហាសម្រាប់អ្នកទទួលបញ្ចាំផងដែរ ហើយអត្រាការប្រាក់នៅហុងកុងត្រូវបានកាត់បន្ថយ ដោយសាររូបិយបណ្ណក្នុងស្រុកមានការធ្លាក់ចុះធៀបទៅនឹងប្រាក់ដុល្លារ។

សូមជម្រាបថា បន្ទាប់ពីឆ្លងកាត់រយៈពេល៣ឆ្នាំនៃជំងឺ COVID-19 តម្លៃផ្ទះនៅហុងកុងបានធ្លាក់ចុះប្រមាណ ១៥,៦% ក្នុងឆ្នាំ២០២២ ដោយការធ្លាក់ចុះនេះបានបញ្ចប់និន្នាការកើនឡើងខ្ពស់បំផុតរបស់វា ដែលធ្លាប់មានអស់រយៈពេល១៣ឆ្នាំមកហើយ៕




អត្ថបទបន្ទាប់


ផ្លូវជាតិលេខ២ និងលេខ២២នឹងបញ្ចប់ការសាងសង់ត្រឹមដំណាច់ខែមីនា ខណៈបច្ចុប្បន្នសម្រេចបានជាង៩០%

ព័ត៌មាន
បើគ្មានការរាំងស្ទះណាមួយកើតឡើងនោះទេការស្ថាបនាផ្លូវជាតិលេខ២និងលេខ២២ នឹងបញ្ចប់នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈបច្ចុប្បន្នការសា…

តំបន់អឺរ៉ុបចាយថវិកាប្រមាណ ៨៥០ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិថាមពលដែលកំពុងអូសបន្លាយ

ព័ត៌មាន
តម្លៃថាមពលនៅតំបន់អឺរ៉ុបបានចាប់ផ្ដើមហក់ងើបឡើងខ្លាំង ចាប់តាំងពីមានការផ្ទុះសង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែនមក ហើយវិបត្តិនេះ ក៏បានបន្ដអូស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ