កំណើនសេដ្ឋកិច្ចចិននៅត្រីមាសទី៤ឆ្នាំ២០២១ថយចុះទាប

កំណើនសេដ្ឋកិច្ចចិននៅត្រីមាសទី៤ឆ្នាំ២០២១ថយចុះទាប កំពុងបន្ថែមសម្ពាធកាន់តែខ្លាំងដល់ក្រុងប៉េកាំង


លទ្ធផលកំណើនសេដ្ឋកិច្ចចិន នៅពេញមួយឆ្នាំ២០២១ ត្រូវបានគេប៉ាន់ប្រមាណថាមានកំណើន ៨% ក៏ប៉ុន្ដែ អ្វីដែលអ្នកជំនាញសេដ្ឋកិច្ចជាច្រើនកំពុងដាក់ការចាប់អារម្មណ៍ខ្លាំងនោះ គឺនៅត្រីមាសចុងក្រោយ នៃឆ្នាំ២០២១ សេដ្ឋកិច្ចចិនហាក់បង្ហាញពីអត្រាទាបបំផុត ពោលគឺមានត្រឹមតែ ៣,៦% ទាបជាងកំណើនកាលពីត្រីមាសមុនៗ។
កំណើនសេដ្ឋកិច្ចចិននៅត្រីមាសទី៤ឆ្នាំ២០២១ថយចុះទាប
ដោយ

កំណើន​ទាប​បែប​នេះ បង្ក​ឡើង​ដោយ​ការ​ធ្លាក់​ចុះ​តម្រូវការ​អចលនទ្រព្យ​អំឡុង​ពេល​មាន​បញ្ហា​រង្គោះរង្គើ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​ៗ ខណៈ​វិធាន​ការណ៍​ដ៏​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​១៩ ក៏​បាន​រួមចំណែក​ធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ចិន​មាន​តិចតួច​ដែរ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២១​។

កំណើនសេដ្ឋកិច្ច​ចិន​ទាប​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​២០២១ ក៏​កំពុង​បង្កើន​សម្ពាធ​ដល់​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង ពិសេស​ដល់​អ្នក​តាក់តែង​ច្បាប់​និង​វិធានការ​ដោះស្រាយ ដើម្បី​ពង្រឹង​ឡើង​វិញ​នូវ​កំណើនសេដ្ឋកិច្ច ចិន​ក្នុង​ឆ្នាំ​២០២២​នេះ​ផង​ដែរ​។​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

កំណើនសេដ្ឋកិច្ច​ចិន​ក្នុង​ត្រីមាស​ទី​៤ រាប់​ចាប់ពី​ខែតុលា​ដល់​ខែធ្នូ​ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ចំនួន​តែ ៣,៦%​។ នេះ​ជា​កំណើន​ទន់ខ្សោយ​បំផុត​មួយ​ចាប់តាំងពី​មានការ​បន្ត​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ចិន គិត​ចាប់តាំងពី​ត្រីមាស​ទី​២​ឆ្នាំ​២០២០​មក​ម្ល៉េះ​។ កំណើន​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​២០២១​ទៀត​សោត គឺ​ខុស​ពី​ការ​រំពឹង​ទុក​ឆ្ងាយ​មែនទែន​តែ​ម្តង របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង ដែល​ធ្លាប់​រំពឹង​ថា នឹង​អាច​កើនឡើង​ដល់ ៦%​ឯណោះ​។

រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​គ្រោង​នឹង​បញ្ចេញ​របាយការណ៍​លម្អិត​ស្តី​ពី​កំណើន GDP សរុប​ប្រចាំឆ្នាំ​របស់​ខ្លួន បូក​រួម​នឹង​សមិទ្ធផល​សកម្មភាព​ការងារ​កាលពី​ខែធ្នូ​នៅ​ដើម​ស​ប្ដា​ហ៍​នេះ​។  

យ៉ាងណាមិញ កំណើនសេដ្ឋកិច្ច​ចិន​បន្ត​មាន​តិច​នៅ​ចុងឆ្នាំ​២០២១ បាន​ដាក់​សម្ពាធ និង​ចោទ​ជា​សំណួរ​បន្ថែម​ទៀត​ទៅ​កាន់​រដ្ឋអំណាច​ចិន ដើម្បី​បន្ដ​ដោះស្រាយ​សម្រាប់​ឆ្នាំ​២០២២​នេះ ស្រប​ពេល​ដែល​គេ កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ថ្មី​ៗ​មួយទៀត​នោះ​គឺ ការ​រីក​រាលដាល​ក្នុង​សហគមន៍​នៃ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន អូ​មី​ក្រុង​ដែល​មាន​កម្រិត​ឆ្លង​ខ្លាំង​។

អ្នក​បង្កើត​គោលនយោបាយ និង​អ្នក​តាក់តែង​ច្បាប់​របស់​ចិន បាន​ប្តេជ្ញា​ថា​នឹង​ប្រឹងប្រែង​អស់ពី​លទ្ធភាព ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​ស្ទុះ​ងើប​កាន់តែ​លឿន​ឡើង​វិញ មុន​ពេល​សមាជ​បក្សកុម្មុយនិស្ត​ចិន ដែល​ជា​ជំនួប​ដ៏​ធំ​បំផុត​មួយ​ដែល​នឹង​ចូល​មក​ដល់​នៅ​ចុងឆ្នាំ​នេះ​។

ជាក់ស្តែង អាជ្ញាធរ​ចិន​បាន​សន្យា​ថា នឹង​បង្កើន​ការ​គាំទ្រ​សារពើពន្ធ​សម្រាប់​កំណើនសេដ្ឋកិច្ច​ចិន បង្កើន​ល្បឿន​នៃ​ការ​លក់​មូល​ប​ត្រ​បំណុល ពិសេស​សម្រាប់​រដ្ឋបាល​តាម​តំបន់ ដើម្បី​ជំរុញ​ការ​វិនិយោគ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​មាន​ផែនការ​កាត់​បន្ថយពន្ធ​ផង​ដែរ​។

សូម​ជម្រាប​ថា តាម​ការ​ព្យាករ​ពី​ក្រុម​សេដ្ឋវិទូ បាន​បង្ហាញ​ថា​សេដ្ឋកិច្ច​ប្រទេស​ចិន​នៅ​ឆ្នាំ​២០២២​នេះ នឹង​មាន​កំណើន​ត្រឹម​៥,២%​ប៉ុណ្ណោះ ខណៈ​ដែល​ពី​មុន​ធ្លាប់​បាន​ព្យាករ​ថា នឹង​មាន​កំណើន ៥,៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីបន្ដជំទាស់វត្តមានមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំអាស៊ាន ប្រសិនបើមេដឹកនាំយោធាមិនអនុវត្តតាមដំណោះស្រាយ៥ចំណុច

ព័ត៌មាន
ប្រមុខដឹកនាំប្រទេសសិង្ហបុរី និយាយថា អាស៊ានគួរតែបន្តការសម្រេចចិត្តរបស់ខ្លួន ដែលមិនអញ្ជើញប្រទេសមីយ៉ាន់ចូលរួមកិច្ចប្រជុំអាស៊ាននោះទេ ប្រសិនប…

មហិច្ឆតាគម្រោងផ្លូវដែកដឹកជញ្ជូនរបស់ចិននៅអាស៊ីអាគ្នេយ៍ជួបការរាំងស្ទះ?

ព័ត៌មាន
ផែនការផ្លូវដែកដឹកជញ្ជូនរបស់ចិនក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ានទំនងជាការរាំងស្ទះ ក្រោយគម្រោងសាងសង់ក្នុងប្រទេសថៃ ហាក់នៅទ្រឹងមិនទៅមុខ អាច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ