វិបត្តិខ្វះខាតប្រេងនៅឡាវមិនទាន់ដោះស្រាយបាន!

វិបត្តិខ្វះប្រេងនៅឡាវ៖ ពលរដ្ឋថៃ និងឡាវជាច្រើន ឆ្លងដែនទៅមក ដើម្បីជួញដូរ រត់ពន្ធប្រេងឥន្ធៈតាមច្រកព្រំដែន


ប្រជាជនឡាវប្រហែលជាង ២០០០នាក់ បានធ្វើដំណើរទៅកាន់ខេត្ត ណងខែ(Nong Khai)របស់ប្រទេសថៃជារៀងរាល់ថ្ងៃ បន្ទាប់ពីច្រកព្រំដែនថៃ-ឡាវមួយនេះ បានបើកដំណើរការឡើងវិញ ក្រោយបិទខ្ទប់ដោយសារការរាតត្បាតកូវីដ១៩។ ក្រោយការបើកព្រំដែនឡើងវិញ ការិយាល័យគយខេត្ត Nongkhai បានឲ្យដឹងថា មានជនជាតិថៃមួយចំនួនបានរត់ពន្ធប្រេងឥន្ធនៈចូលទៅក្នុងប្រទេសឡាវ ដើម្បីរកប្រាក់ចំណេញពីការលក់ប្រេងនៅទីនោះ ស្របពេលដែលឡាវកំពុងជួបប្រទះវិបត្តិខ្វះខាតប្រេងយ៉ាងខ្លាំងនាប៉ុន្មានខែកន្លងមកនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃបាងកកប៉ុស្តិ៍។
វិបត្តិខ្វះប្រេងនៅឡាវ៖ ពលរដ្ឋថៃ និងឡាវជាច្រើន ឆ្លងដែនទៅមក ដើម្បីជួញដូរ រត់ពន្ធប្រេងឥន្ធៈតាមច្រកព្រំដែន

ប្រធាន​ផ្នែក​គ្រប់គ្រង​គយ​នៅ​ព្រំដែន​ខេត្ត Nong Khai បាន​និយាយ​ថា មនុស្ស​ឆ្លងកាត់​ព្រំដែន​បាន​កើនឡើង​ពី​៣០០​នាក់​ក្នុង​មួយ​ថ្ងៃ ឡើង​ដល់​ជាង​២​ពាន់​នាក់ បើ​គេ​ធៀប​នឹង​ពេល​មុន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចេញចូល​ព្រំដែន​។ តួលេខ​ផ្លូវការ​បង្ហាញ​ថា ជនបរទេស​សរុប​ចំនួន​៣​ម៉ឺន​នាក់ នាក់​បាន​ឆ្លងកាត់​ច្រកព្រំដែន Nong Khai ចាប់ពី​ថ្ងៃ​ទី​០៩​ដល់​៣១​ខែឧសភា ក្នុង​នោះ មាន​ជនជាតិ​ថៃ​ដល់​ទៅ​ជាង​២​ម៉ឺន​៨​ពាន់​នាក់ បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ប្រទេស​ឡាវ ហើយ​ដែល​ភាគី​ច្រើន​នៃ​អ្នក​ទាំងនោះ​បាន​រត់ពន្ធ​ប្រេង​ទៅ​លក់​នៅ​ក្នុង​ប្រទេស​ឡាវ​។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្បួន​រថយន្ត​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ឡាវ សំដៅ​ទៅ​រក​ស្ថានីយ៍​ប្រេងឥន្ធនៈ​ក្នុង​ខេត្ត Nong Khai របស់​ថៃ ដើម្បី​ព្យាយាម​ចាក់​សាំង​បំពេញ​ធុង​របស់​ពួក​គេ មុន​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទីក្រុង​វៀងចន្ទន៍ រដ្ឋធានី​របស់​ឡាវ​វិញ​។

សូម​ជម្រាប​ថា ស្ថានីយ៍​ប្រេងឥន្ធនៈ PTT នៅ​ខេត្ត Nong Khai ហាក់​មាន​ភាព​មមាញឹក​ជាងគេ ដោយ​ក្នុង​នោះ ដោយសារ​តែ​តម្លៃ​សាំង​ស៊ុប​ពែរ​ក្នុង​មួយ​លី​ត្រ​គិត​ជា​ប្រាក់​រៀល​ខ្មែរ​មាន​ជាង​៦២០០​រៀល​, រីឯ​សាំង​ធម្មតា​តម្លៃ ៥៣០០​រៀល និង​ម៉ា​ស៊ូ​ត​វិញ​មាន​តម្លៃ​៣៧៥០​រៀល ដែល​តម្លៃ​ប្រេង​ទាំងនេះ ជា​តម្លៃ​ថោក​ជាង​ប្រេង​នៅ​ប្រទេស​ឡាវ​ឆ្ងាយ​ណាស់​។

ជាក់ស្តែង នៅ​ប្រទេស​ឡាវ​ប្រេងឥន្ធនៈ​ស៊ុប​ពែរ​មាន​តម្លៃ​ជាង​៧០០០​រៀល​ក្នុង​មួយ​លី​ត្រ ប្រេងសាំង​ធម្មតា​មាន​តម្លៃ ៥៥០០​រៀល និង​ប្រេងម៉ាស៊ូត​មាន​តម្លៃ ៥៣០០​រៀល​ក្នុង​មួយ​លី​ត​។ មែនទែន​ទៅ​តម្លៃ​នេះ មិនសូវ​ជា​ខុស​គ្នា​ខ្លាំង​នោះ​ទេ បើ​គេ​ធៀប​ប្រទេស​ទាំង​ពីរ ឬ​សូ​ម្បី​តែ​ធៀប​នឹង​កម្ពុជា​យើង​ក៏​ដោយ បញ្ហា​នៅ​ត្រង់​ថា ប្រទេស​ឡាវ កំពុង​ខ្វះខាត​ប្រេងសាំង​ចាក់​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន ហើយ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ឡាវ​រក្ស​បាន​តម្លៃ​ប៉ុណ្ណេះ ក៏​ដោយសារ​តែ​ថ្មី​ៗ​នេះ រដ្ឋាភិបាល​ប្រទេស​នេះ ក៏​បាន​សម្រេច​បន្ទាប​តម្លៃ​ពន្ធ​លើ​ប្រេងឥន្ធនៈ​ផង​ដែរ​។

គួរ​រំឭក​ថា រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បាន​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ តាម​រយៈ​ការ​កុំ​ធ្វើ​ដំណើរ​ទៅ​ណា​ផ្តេសផ្តាស បើសិនជា​មិន​មាន​ករណី​ចាំបាច់​ណាមួយ ស្រប​ពេល​ដែល​វិបត្តិ​ខ្វះខាត​ប្រេង​នៅ​ឡាវ​ក្បែរ​ខាង​កម្ពុជា​របស់​យើង​នៅ​បន្ត​ជាប់​គាំង​មិន​ទាន់​អាច​រក​ផ្លូវ​ចេញ​បាន​នៅឡើយ​។

កសិករ​ឡាវ​ត្អូញត្អែរ​ថា ពួក​គេ​មិន​អាច​បង្កបង្កើន​ផល​បាន​ក្នុង​របប​កសិកម្ម​របស់​ពួក​គេ​បាន​ទេ ដោយសារ​តែ​កង្វះខាត​ប្រេងសាំង និង​បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចាត់វិធានការ​ដោះស្រាយ​វិបត្តិ​នេះ​ឱ្យ​បាន​ឆាប់រហ័ស ពុំនោះ​ទេ វា​នឹង​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម និង​ស្បៀងអាហារ​ក្នុង​ប្រទេស​៕

None



អត្ថបទបន្ទាប់


កម្ពុជាឈានដល់ការចុះMOUជាមួយចិន ដើម្បីបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា

ក្រោយពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជារួចមក នៅទី…

បុរី មេគង្គ លែន បានរៀបចំពិធីយ៉ាងគគ្រឹកគគ្រេងមួយ ដើម្បីជាការទទួលស្វាគមន៍អតិថិជនរបស់ខ្លួន នៅគម្រោងធំទី ២ ហ្គោលឌិនអាវិននូ

ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ ពិតជាពិសេសខ្លាំងណាស់ បុរី មេគង្គ លែនបានប្រារព្ធពិធីប្រគល់សោរផ្ទះជូនអតិថិជន នៅគម្រោងធំទី២ ហ្គោលឌិន អាវិននូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ