ហេដ្ឋារចនាសម្ព័ន្ធ

តើផ្លូវហាយវ៉េវែងបំផុតរបស់ពិភពលោកមានប្រវែងប៉ុន្មានគីឡូម៉ែត្រ មានប្រវត្តិអស្ចារ្យបែបណា និងស្ថិតនៅក្នុងប្រទេសណា?


យោងតាមកំណត់ត្រាឯកទត្តកម្មពិភពលោក Guinness បានឱ្យដឹងថា ផ្លូវដែលមានឈ្មោះថា ភែន-អាម៉េរិកឃែន ហាយវ៉េ (Pan-American Highway) គឺជាផ្លូវហាយវ៉េវែងជាងគេបំផុតក្នុងពិភពលោក ដែលលាតសន្ធឹងរហូតដល់ទៅ៣ម៉ឺនគីឡូម៉ែត្រឯណោះពីរដ្ឋអាឡាស្កា សហរដ្ឋអាម៉េរិក ទៅរហូតដល់ចុងភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

ចក្ខុវិស័យនៃផ្លូវហាយវ៉េ ភែន-អាម៉េរិកឃែន ហាយវ៉េ ត្រូវបានសហរដ្ឋអាម៉េរិក ស្នើឡើងជាលើកដំបូងតាំងពីឆ្នាំ១៩២៣ មកម៉្លេះ។ ថ្វីត្បិតមានការពន្យល់បកស្រាយថា គម្រោងសាងសង់ផ្លូវនេះគឺមានគោលបំណងចងសម្ព័ន្ធមិត្តជាមួយបណ្ដាប្រទេសដែលនៅឆ្ងាយៗពីគ្នាយ៉ាងណាក្ដី ក៏ប្រទេសខ្លះអះអាងថា វាគ្រាន់តែជាផែនការដ៏សំខាន់មួយ ដើម្បីជំរុញការលក់រថយន្តដែលផលិតនៅសហរដ្ឋអាម៉េរិក និងការនាំចេញផ្សេងៗទៀតទៅកាន់តំបន់អាម៉េរិកឡាទីនប៉ុណ្ណោះ។

នៅឆ្នាំ១៩២៤ ក្រុមមន្ត្រីសហរដ្ឋអាម៉េរិក បានអញ្ជើញគណៈប្រតិភូចំនួន៣៧រូប មកពីតំបន់អាម៉េរិកឡាទីន ទៅកាន់វ៉ាស៊ីនតោនឌីស៊ី ដើម្បីស្តាប់ពីការពន្យល់បកស្រាយអំពីគោលបំណងនៃការសាងសង់ផ្លូវហាយវ៉េនេះ ហើយនៅទីបំផុតក៏បានឈានដល់កិច្ចព្រមព្រៀង ក្រោយពីមានជម្លោះ ឬការខ្វែងគំនិតគ្នាអស់រយៈពេលជាច្រើនឆ្នាំ។

ទោះជាយ៉ាងណា ដំណើរការសាងសង់ផ្លូវនេះមានវឌ្ឍនភាពយឺតយ៉ាវណាស់។ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ប្រធានាធិបតីអាម៉េរិក លោក រីឆាដ នីកសុន (Richard Nixon) បានអះអាងដោយមោទនភាពថា ផ្លូវហាយវ៉េឆ្លងទ្វីបនេះនឹងត្រូវសាងសង់បញ្ចប់ក្នុងពេលលដ៏ខ្លី ប៉ុន្តែនៅតែមានវាលទំនាប និងផ្លូវទាល់ ឬផ្លូវកំបុតជាច្រើនកាត់ផ្ដាច់ផ្លូវនេះដែលមិនអាចឱ្យផ្លូវនេះតភ្ជាប់គ្នាទាំងស្រុងបាន។

ជាការពិតណាស់ សូម្បីក្នុងពេលបច្ចុប្បន្ន ផ្លូវហាយវ៉េ ភែន-អាម៉េរិកឃែន ហាយវ៉េ (Pan-American Highway) មិនត្រូវបានតភ្ជាប់ពេញលេញទាំងស្រុងនោះទេ មានន័យថា វាត្រូវបានកាត់ផ្ដាច់ដោយអន្លើ​។ តួយ៉ាង នៅក្នុងតំបន់ ដារៀន ហ្គែប (Darien Gap) មានវាលទំនាបដ៏ល្វឹងល្វើយមួយហ៊ុមព័ទ្ធដោយទឹកប្រវែង១៦០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសប៉ាណាម៉ា ទៅប្រទេសកូឡុំប៊ី ដែលកាត់ផ្ដាច់ផ្លួវហាយវ៉េនេះ។

នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ មានការជំរុញឱ្យសាងសង់ផ្លូវហាយវ៉េ ភែន-អាម៉េរិកឃែន ហាយវ៉េ (Pan-American Highway) ឆ្លងកាត់វាលទំនាបនេះដែលសហរដ្ឋអាម៉េរិក បានសន្យាផ្តល់មូលនិធិភាគច្រើនសម្រាប់គម្រោងនេះ ប៉ុន្តែវាត្រូវបានជំទាស់ដាច់អហង្ការដោយក្រុមអ្នកបរិស្ថាន​ដែលអះអាងថា វានឹងបង្កគ្រោះមហន្តរាយដល់ជីវចម្រុះក្នុងតំបន់ខាងលើនេះ និងសហគមន៍ជនជាតិដើមភាគតិច។

ទោះបីជាមានវាលទំនាបខាងលើដែលកាត់ផ្ដាច់វាយ៉ាងណាក្ដី ក៏ផ្លូវហាយវ៉េ ភែន-អាម៉េរិកឃែន ហាយវ៉េ (Pan-American Highway) នៅតែត្រូវបានកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Record) ទទួលស្គាល់ជាផ្លូវការថាជាផ្លូវហាយវ៉េវែងជាងគេបំផុតក្នុងពិភពលោកជាមួយនឹងប្រវែងរហូតដល់ទៅប្រមាណ៣ម៉ឺនគីឡូម៉ែត្រ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វីលីពីនពឹងអាម៉េរិកធ្វើជាខ្នងបង្អែកកាន់តែខ្លាំងលើវិស័យថាមពល ខណៈអាម៉េរិកត្រៀមបោះទុន១ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេសហ្វីលីពីន ដែលជិតស្និទបំផុតនឹងសហរដ្ឋអាម៉េរិកនឹងបន្តចាប់យក អាម៉េរិកធ្វើជាខ្នងបង្អែកកាន់តែខ្លាំងបន្ថែមទៀតលើវិស័យប្រេង និង ហ្គាស ខណៈអា…

សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យពលរដ្ឋជឿលើប្រព័ន្ធសុខាភិបាលនៅកម្ពុជា និងចៀសវាងធ្វើសកម្មភាពដែលធ្វើឱ្យពលរដ្ឋបាត់ជំនឿ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យដល់ប្រជាពលរដ្ឋមានជំនឿចិត្តលើគ្រូពេទ្យរបស់កម្ពុជាបន្តទៀត ដ្បិតថា កន្លងមកគ្រូពេទ្យកម្ពុជា បានព្យាបាលប្រជាពលរដ្ឋឱ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ