អត្ថបទក្រុមហ៊ុន

បុរី មេគង្គ លែន បានរៀបចំពិធីយ៉ាងគគ្រឹកគគ្រេងមួយ ដើម្បីជាការទទួលស្វាគមន៍អតិថិជនរបស់ខ្លួន នៅគម្រោងធំទី ២ ហ្គោលឌិនអាវិននូ


ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ ពិតជាពិសេសខ្លាំងណាស់ បុរី មេគង្គ លែនបានប្រារព្ធពិធីប្រគល់សោរផ្ទះជូនអតិថិជន នៅគម្រោងធំទី២ ហ្គោលឌិន អាវិននូ ដោយការរៀបចំនេះត្រូវបានអញ្ចើញភ្ញៀវកិត្តិយសជាច្រើនរូប ដែលពួកគាត់សុទ្ធសឹងដែលជាអតិថិជនដែលបានទិញផ្ទះនៅគម្រោងនេះដោយផ្ទាល់ផងដែរ ។
បុរី មេគង្គ លែន រៀបចំពិធីទទួលស្វាគមន៍អតិថិជនរបស់ខ្លួន សម្រាប់គម្រោងធំទី ២ ហ្គោងឌិនអាវិននូ

គួបញ្ជាក់ផងដែរថា ការប្រារព្ធពិធីនេះគឺដើម្បីជាការអគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅស ម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត ហើយក៏បានទិញផ្ទះ និងបានចូលមករស់នៅក្នុងគម្រោងធំទី២នេះ។ អ្វីទាំងអស់នេះបានបញ្ចាក់អោយឃើញថា បុរី មេគង្គ លែនពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនជាខ្លាំង មិនថាជាអតិថិជនចាស់ឬថ្មីនោះទេ សុទ្ធសឹងតែទទួលការមើលថែ និងផ្តល់នូវភាពសំខាន់ជូនដល់គ្រប់អតិថិជនទាំងអស់ ។

បើនិយាយពី គម្រោងធំទី២នេះ គឺជាគម្រោងដែលលាតសន្ធឹងលើផ្ទៃដី ៥ ហិចតា ជាមួយនឹងការរចនាទេសភាពគម្រោងរាងត្រីកោណទឹកមាស និងត្រូវបានរចនាឡើងផ្អែកលើស្ថាបត្យកម្មបែបទំនើប ស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម ដែលមានទីតាំងស្ថិតនៅ ស្ថិតតាមបណ្តោយផ្លូវ 𝟐𝟎𝟏𝟏 សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជិតវត្តក្រាំងធ្នង់)។ បច្ចុប្បន្ននេះ បុរី មេគង្គ លែន បានរីកសាយភាយសឹងនិងគ្រប់ទីកន្លែង នៃរាជធានីភ្នំពេញ ដែលជាសញ្ញាមួយបង្ហាញពីសក្ដានុពលទាក់ទាញ សម្រាប់ការអភិវឌ្ឍន៏ និងលើវិស័យលំនៅដ្ឋាន ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរជម្រាបដែរថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាព ឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ ឬមកកាន់លេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិខ្វះប្រេងនៅឡាវ៖ ពលរដ្ឋថៃ និងឡាវជាច្រើន ឆ្លងដែនទៅមក ដើម្បីជួញដូរ រត់ពន្ធប្រេងឥន្ធៈតាមច្រកព្រំដែន

ព័ត៌មាន
ប្រជាជនឡាវប្រហែលជាង ២០០០នាក់ បានធ្វើដំណើរទៅកាន់ខេត្ត ណងខែ(Nong Khai)របស់ប្រទេសថៃជារៀងរាល់ថ្ងៃ បន្ទាប់ពីច្រកព្រំដែនថៃ-ឡាវមួយនេះ បានបើក…

ប្រទេសស្រីលង្កាស្វែងរកថវិកាកម្ចី ៣ពាន់លានដុល្លារបន្ថែមពី IMF ខណៈវិបត្តិសេដ្ឋកិច្ចបន្តជាប់គាំង

ព័ត៌មាន
ប្រទេសស្រីលង្កាកំពុងពិភាក្សាជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីខ្ចីប្រាក់យ៉ាងហ៉ោចណាស់ ៣ពាន់លានដុល្លារ តាមរយៈកម្មវិធីផ្តល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ