ក្រុមហ៊ុន McDonald

សង្រ្គាមនៅហ្គាហ្សាបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផែនការលក់របស់ក្រុមហ៊ុន McDonald


ក្រុមហ៊ុនអាហារទាន់ចិត្ត McDonald បានលើកឡើងពីហេតុផលនៃសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាថា ជាកត្តាមួយដែលបានធ្វើឱ្យក្រុមហ៊ុនអាហារមួយនេះបាត់បង់គោលដៅលក់ប្រចាំត្រីមាសដំបូងរបស់ខ្លួនមិនធ្លាប់មានក្នុងរយៈពេលជិតបួនឆ្នាំមកនេះ ខណៈដែលកំណើនលក់អាហារនៅតំបន់នេះមានកម្រិតទាបជាងការរំពឹងឆ្ងាយខ្លាំងណាស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន McDonald
ដោយ

លោក គ្រីស ខេមហ្ស៊ីនស្គី (Chris Kempczinski) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន McDonald បាននិយាយកាលពីថ្ងៃទី៥ ខែកុម្ភៈ ថា សង្រ្គាមនៅហ្កាហ្សាបានជះឥទ្ធិពល«ដ៏គួរឱ្យខកចិត្ត»ទៅលើការលក់នៅតាមប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើនផ្សេងទៀតដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម។

លោក ខេមហ្ស៊ីនស្គី បាននិយាយនៅក្នុងសន្និសីទមួយថា ដរាបណាសង្រ្គាមនេះនៅតែបន្តអូសបន្លាយពេលយូរ ពួកគេនៅតែមិនរំពឹងថា នឹងបានឃើញកំណើននៃការលក់ដ៏គួរឱ្យកត់សម្គាល់ណាមួយឡើយ ហើយវា គឺជាសោកនាថកម្មមនុស្សធម៌មួយដែលកំពុងតែបន្តកើតឡើងទៀត ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់ម៉ាកផលិតផលដូចជាក្រុមហ៊ុន McDonald នេះជាដើម។

កំណើននៃការលក់សម្រាប់ផ្នែកនៃខ្សែច្រវាក់ផ្គត់ផ្គង់អាហារទាន់ចិត្តសម្រាប់តំបន់មជ្ឈិមបូព៌ា ប្រទេសចិន និងប្រទេសឥណ្ឌាក្នុងរង្វង់ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ បានកើនឡើងជិត១% ដែលវាទាបជាងការរំពឹងទុករបស់ទីផ្សារថា នឹងមានកំណើនជាង៥%។

ការធ្លាក់ចុះនូវការលក់របស់ក្រុមហ៊ុន McDonald នេះបានកើតឡើងបន្ទាប់ពីអតិថិជននៅក្នុងប្រទេសមូស្លីម បានអំពាវនាវឱ្យធ្វើពហិការចំពោះក្រុមហ៊ុន McDonald's ដើម្បីជាការឆ្លើយតបទៅនឹងអ្នកទទួលបានអាជ្ញាបណ្ណនៅអ៊ីស្រាអែល ដែលបានបរិច្ចាគអាហាររាប់ពាន់មុខដោយឥតគិតថ្លៃដល់យោធាអ៊ីស្រាអែល។

លោក ខេមហ្ស៊ីនស្គី បាននិយាយកាលពីខែមុនថា សង្គ្រាមនេះ និងព័ត៌មានមិនត្រឹមត្រូវមួយចំនួនកំពុងតែជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើពាណិជ្ជកម្មនៅក្នុងតំបន់នេះ។ ទោះយ៉ាងណា លោកសង្ឃឹមថា ការលក់របស់ក្រុមហ៊ុន McDonald’s នៅក្នុងតំបន់នេះនៅតែមានទំនុកចិត្តថា នឹងមានភាពរឹងមាំនៃអាជីវកម្មរបស់ពួកគេបើទោះជាមានបញ្ហាប្រឈមធំៗដែលនឹងបន្តរ៉ាំរ៉ៃចូលដល់ឆ្នាំ២០២៤ នេះក៏ដោយ​៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


គណៈកម្មាធិការពាណិជ្ជកម្មអាម៉េរិក អះអាងថា ការនាំចូលដែកសម្រាប់ផលិតកំប៉ុងអាហារ មិនបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតដែកអាម៉េរិកនោះទេ

គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់អាម៉េរិក កាលពីថ្ងៃអង្គារ បានបោះឆ្នោតច្រានចោលការដកពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃទៅលើដែក សម្រាប់ផលិតកំ…

សាឡនលំដាប់ពិភពលោក C.MICHAEL LONDON HAIRDRESSING បានមកដល់កម្ពុជាហើយ!

ពិធីបើកសម្ពោធជាផ្លូវការ សាឡនលំដាប់ពិភពលោក C.MICHAEL LONDON HAIRDRESSING បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកអគ្គរាជទូតចក្រភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ