កសិកម្ម-បច្ចេកវិទ្យា

ជួបជាមួយ​លោក ឡេង សុខលី អ្នកជំរុញ​ការប្រើប្រាស់ដ្រូនកសិកម្ម


ការប្រើប្រាស់ដ្រូន​​ ឬកូនយន្តហោះ​បញ្ជា​ដោយ​តេឡេ ដើម្បី​ជំនួស​ឲ្យ​កំលាំង​មនុស្ស និងគោយន្ត​ក្នុង​ការ​បាញ់ថ្នាំកសិកម្ម មិនមែនជារឿង​ថ្មីពេក​នោះ​ទេ​សម្រាប់​កម្ពុជា ប៉ុន្តែ ក៏មិនសូវ​មាន​ការនិយម​ខ្លាំង​ដែរ ពីសំណាក​ប្រជាជន​កម្ពុជា ។ ការប្រើ​ប្រាស់ដ្រូន​សម្រាប់ការងារកសិកម្ម គឺ​នៅ​មាន​កម្រិត​នៅឡើយ ។
លោក ឡេង សុខលី ប្រធាន​​ក្រុមហ៊ុន​​ដ្រូន​ខ្មែរ​តិចណូឡូជី ។ រូបថតពីក្រុមហ៊ុន
ដោយ

ប៉ុន្តែ អ្នកជំនាញ​ផ្នែក​កសិកម្ម​បាន​លើកទឹកចិត្ត​ឲ្យ​កសិករ​ងាកមកប្រើ​ប្រាស់​ដ្រូន (drone) ដោយ​សារ​ថា វា​ជួយសន្សំសំចៃការចំណាយ កាត់​បន្ថយ​កម្លាំង​ពលកម្ម​មនុស្ស និងមាន​ប្រសិទ្ធភាព ។ 

លោក ឡេង សុខលី ប្រធាន​​ក្រុមហ៊ុន​​ដ្រូន​ខ្មែរ​តិចណូឡូជី បាន​​ពន្យល់​​យ៉ាង​​ដូច្នេះ ៖ «ខ្ញុំគិតថា វាជាពេល​វេលា​មួយដែល​កសិករ​គួរតែ​ផ្ដោត​មក​លើ​ការប្រើប្រាស់​ដ្រូន ដោយ​មូលហេតុ​ថា ទីមួយ យើងបាន​ដឹង​ពី​ប្រសិទ្ធភាព​របស់វាតាមរយៈ​បទពិសោធន៍ដែល​យើងបានប្រើប្រាស់​កន្លងមក ​ឃើញថា ប្រសិទ្ធភាពរបស់ដ្រូនគឺល្អ បើទោះបី​ប្រើ​ទឹក​តិច​ក៏ដោយ ។ ការសង្ស័យ​របស់​កសិករ​​ស្ទើរតែគ្រប់គ្នា គឺសង្ស័យ​តែ​មួយ​មុខទេ គឺ ប្រើ​ទឹក​តិច បាញ់​យ៉ាង​ម៉េចនឹងសព្វ ។ យើងសង្ស័យៗ ប៉ុន្តែ សំខាន់​គឺ​លទ្ធផល​ជាក់ស្ដែង ជាការវាស់វែង ។ គ្រប់ប្រភេទ​ដំណាំ យើង​បាន​ប្រើដ្រូន​ហ្នឹង ឃើញ​ថា មានប្រសិទ្ធភាព​ល្អ... កសិករ​នៅ[ស្រុក]ស្អាង គាត់​ប្រើ​ពីររដូវ​ហើយ បាញ់​ដោយ​ដ្រូន​សុទ្ធសាធ ។ អ៊ីចឹង គឺ​ជោគជ័យ ។ ទឹកពី ២៥០លីត្រ មកត្រឹម ១៥លីត្រ​ក្នុង​មួយហិកតា ។ ឃើញ​ជោគជ័យ​ដូចគ្នា ។ អ៊ីចឹង ជា​មូលហេតុមួយ​ដែល​ខ្ញុំ​គិតថា កសិករ​គួរតែ[ប្រើដ្រូន] ពីព្រោះ​ស្រួល សន្សំសំចៃ និង​បាន​ផល​ល្អទៀត ។» 

ក្នុងនាមជាអ្នកជំនាញខាងវិស័យកសិកម្ម និងមានបទពិសោធន៍ច្រើនឆ្នាំក្នុង​វិស័យនេះ លោក ឡេង សុខលី លើកទឹកចិត្តដល់កសិករ​គ្រប់​ខ្នាត ឲ្យប្រើប្រាស់​ដ្រូន​កសិកម្ម ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​កាន់​តែ​រីកចម្រើន​ថែមទៀត ។

លោក ឡេង សុខលី បាន​បន្ថែម​យ៉ាង​ដូច្នេះថា ៖ «បច្ចុប្បន្ន បច្ចេកវិទ្យា​កាន់តែទំនើប អ៊ីចឹង ប្រទេស​កម្ពុជា​ក៏​នឹងទំនើប​ដូចគេ ។ តាម​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្មនេះ​ឃើញថា ខ្ញុំដើរផ្ទាល់ គ្រប់ខេត្តគ្រប់ក្រុង ឃើញថា​សម្បូរ​បែប​ជាង​មុន ទីណា​ក៏ខៀវដែរ ខុសពីបួនប្រាំឆ្នាំមុន ឬដប់ឆ្នាំមុន​ឆ្ងាយ ។ ហើយ​ក្រឡេក​មើល​បច្ចេកវិទ្យាវិញកាន់តែទំនើប យើង​មាន​ AI, OIT (Internet Of Things) ឲ្យតែមានអ៊ីនធើណិត យើងអាចធ្វើការបានទាំងអស់ ហើយ​វិស័យ​កសិកម្ម​ក៏ដើរ ទន្ទឹម​នឹង​វិស័យ​ផ្សេងៗទៀតដែរ ។ អ៊ីចឹង សង្ឃឹមថា ក្នុង​ពេល ៣ ទៅ ៥ឆ្នាំទៀត វិស័យកសិកម្ម​កាន់តែទំនើប ប្រជាកសិករ​ក៏កាន់តែងាយស្រួល ប៉ុន្តែ ពួកគាត់​ត្រូវរៀន​ពី​បច្ចេកវិទ្យា ដើម្បី​ដើរ​ឲ្យ​ទាន់គេ សន្សំសំចៃ ... ធ្វើការលឿន ទិន្នផល​ក៏បាន​ប្រសើរ ៕» 




អត្ថបទបន្ទាប់


40 ចំណុចដែលបញ្ជាក់ថា Ford Ranger XLT 2021 មានប្រៀបជាងដៃគូប្រកួតប្រជែង

ព័ត៌មាន
បច្ចុប្បន្ននេះយើងសង្កេតឃើញថាទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទន្ទឹមជាមួយគ្នានេះដែរក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំ…

កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន៣នាក់ហើយ ត្រឹមរយៈជាងមួយសប្ដាហ៍ប៉ុណ្ណោះ!

ព័ត៌មាន
បន្ទាប់ពីមានករណីស្លាប់ដោយសារកូវីដ-១៩ ជាលើកដំបូងកាលពីថ្ងៃទី ១១ ខែមីនាបានជាង១សប្ដាហ៍ ពោលគឺនៅថ្ងៃទី១៩ខែមីនានេះ កម្ពុជាមានអ្នកស្លាប់ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ