លោកស្រី Angela Merkel

ក្រោយកាន់តំណែងអស់១៦ឆ្នាំ លោកស្រី Angela Merkel នឹងលាលែងពីតំណែងអធិបការបតីរបស់អាល្លឺម៉ង់


ក្រោយពីបានក្ដោបក្ដាប់អំណាចក្នុងតំណែងជាអធិបការបតីរបស់អាល្លឺម៉ង់បាន១៦ឆ្នាំ លោកស្រី Angela Merkel នឹងប្រកាសលាលែងពីតំណែងនេះនៅក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ។ លោកស្រី Angela ត្រូវបានគេស្គាល់ថា ជាស្ត្រីមេដឹកនាំជើងខ្លាំងមួយរូបរបស់អាល្លឺម៉ង់ ដោយក្រោមការគ្រប់គ្រងរបស់លោកស្រី ប្រទេសអាល្លឺម៉ង់ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់អឺរ៉ុប និងនៅលើឆាកអន្តរជាតិ ហើយលោកស្រី ក៏ជាស្ត្រីដំបូងគេដែលបានទទួលតំណែងជាអធិបការបតីរបស់អាល្លឺម៉ង់នេះផងដែរ។
លោកស្រី Angela Merkel ជាអធិបការបតីរបស់អាល្លឺម៉ង់

នេះ​បើ​យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

បច្ចុប្បន្ន ប្រទេស​អា​ល្លឺ​ម៉​ង់ គឺជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​នៅ​អឺរ៉ុប ហើយ​ក្នុង​នោះ ក្រោម​ការ​ដឹកនាំ​របស់ Angela Merkel អា​ល្លឺ​ម៉​ង់ ក៏​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​អឺរ៉ុប និង​លើ​ឆាក​អន្តរជាតិ​។ មិនតែប៉ុណ្ណោះ លោកស្រី Angel ក៏​ជា​មេដឹកនាំ​មួយ​រូប ដែល​បាន​នាំ​ប្រទេស​អា​ល្លឺ​ម៉​ង​ឆ្លង​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ធំ​ៗ​ជា​ច្រើន​ផង​ដែរ​។

មិនតែប៉ុណ្ណោះ លោកស្រី Angela ក៏​ជា​ស្ត្រី​មេដឹកនាំ​ទី​១​របស់​អា​ល្លឺ​ម៉​ង់ ដែល​មាន​ដើម​កំណត់ និង​ធំ​ដឹងក្ដី​នៅ​ក្នុង​អតីត​អា​ល្លឺ​ម៉​ង់​ខាងកើត​ផង​ដែរ​។

អាជីព​នយោបាយ​របស់​លោកស្រី Angela គឺ​ត្រូវ​បាន​ចាប់ផ្ដើម​ឡើង នៅ​គ្រា​ដែល​វាំងនន​ដែក (Iron Curtain) ដែល​បាន​ខណ្ឌ​ចែក​អឺរ៉ុប​ជា​ពីរ​ត្រូវ​បាន​ដួល​រលំ​។ ក្រោយ​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​ត្រូវ​បាន​បង្រួបបង្រួម នៅ​ក្នុង​ឆ្នាំ​១៩៩០ លោកស្រី​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ស្ត្រី និង​យុវជន ដោយ​អតីត​ធិ​ប​ការ​បតី​លោក ហេ​លមាត់ ឃូ​ល (Helmut Kohl)​។

លុះ​ក្រោយមក​នៅ​ឆ្នាំ​២០០០ លោកស្រី បាន​ក្លាយជា​មេដឹកនាំ​គណៈបក្ស​ប្រជាធិបតេយ​យ​គ្រឹ​ស្ដ​សាសនា (CDU) ហើយ​នៅ​ឆ្នាំ​២០០៥ លោកស្រី​បាន​ឈ្នះ​ការ​បោះ​ឆ្នោត និង​បាន​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​គ្រឹ​ស្ដ​សាសនា និង​គណៈបក្ស​ប្រជាធិបតេយ្យ​សង្គម​។

កាន់​តំណែង​បាន​តែ​៣​ឆ្នាំ រដ្ឋាភិបាល​របស់​លោកស្រី ក៏​ត្រូវ​ប្រឈម​មុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​សាកល​នៅ​ឆ្នាំ​២០០៨​។ វិបត្តិ​ធនាគារ ក៏​បាន​ក្លាយទៅជា​វិបត្តិ​បំណុល​លុយ​អឺ​រ៉ូ ប៉ុន្ដែ អា​ល្លឺ​ម៉​ង់​នៅ​តែ​ឆ្លង​ផុត​វិបត្តិ​ទាំងនេះ រហូត​ដល់​លោកស្រី Angela ត្រូវ​បាន​បាន​គេ​ឲ្យ​រហ័ស​នាម​ថា ជា​អធិប​ការ​បតី​ពូកែ​ខាង​គ្រប់គ្រង​វិបត្តិ​ថែម​ទៀត​ផង​។

សូម​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​អធិប​ការ​បតី​របស់​អា​ល្លឺ​ម៉​ង់​នៅ​មានការ​ប្រទាញ​ប្រ​ទូង​គ្នា​នៅឡើយ​រវាង​គណៈបក្ស​ស្ដាំ​និយម និង​គណៈបក្ស​ឆ្វេងនិយម ដោយ​ក្នុង​នោះ គណៈបក្ស​ស្ដាំ​និយម​របស់​លោកស្រី Angela បាន​ជ្រើសរើស​លោក Armin Laschet គឺជា​បេក្ខភាព​សម្រាប់​តំណែង​អធិប​ការ​បតី​នេះ​។

យើង​នឹង​រង់ចាំ​មើល​បន្ដ​ទៀត​ថា តើ​នរណា​នឹង​ក្លាយជា​ដណ្ដើម​បាន​តំណែង​អធិប​ការ​បតី​បន្ដ​ពី​លោកស្រី Angela Merkel ក្រោយ​ពី​ការ​បោះ​ឆ្នោតជាតិ​របស់​អា​ល្លឺ​ម៉​ង់​ត្រូវ​បាន​បញ្ចប់​នា​ពេល​ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិធានការណ៍បិទខ្ទប់នៅប្រទេសតំបន់អាស៊ីអាគ្នេយ៍ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញ

ព័ត៌មាន
ការកើនឡើងនៃការផ្ទុះរាលដាលជំងឺកូវីដ-១៩កាន់តែខ្លាំងក្លា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្កឲ្យមានការប៉ះពាល់ដល់សកម្មភាពរបស់កំពង់ផែ និងបានធ្…

មិត្តហ្វូន ប្ដេជ្ញាចិត្តបង្កើតទំនាក់ទំនងសង្គមឌីជីថល នៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានចាប់ផ្ដើមបើកបេសកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ